ព័ត៌មានជាតិ
សម្ដេចតេជោ ហៅពលករខ្មែរធ្វើការនៅថៃរូតរះវិលចូលប្រទេស ព្រោះយោធា និងអ្នកជ្រុលនិយមខ្លះនឹងធ្វើបាបខ្មែរ
បន្ទាប់ពីសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ចេញសារពិសេសពាក់ព័ន្ធវិធានការអន្តរាគមន៍ ក្នុងករណីពលករខ្មែរជាច្រើនអ្នកវិលចូលប្រទេសវិញ។ ជាងមួយម៉ោងក្រោយមក សម្ដេចតេជោ ហ៊ុន សែន ក៏បានចេញមកអំពាវនាវឱ្យពលករខ្មែរធ្វើការនៅក្នុងប្រទេសថៃ ឆាប់រូតរះវិលចូលមកប្រទេសកម្ពុជាវិញ ព្រោះដោយសារតែស្ថានការណ៍រវាងកម្ពុជា ថៃកាន់តែតានតឹង បង្កឡើងដោយយោធាថៃ។ សម្ដេចតេជោ មើលឃើញថា ក្រុមជ្រុលនិយម និងយោធាថៃខ្លះ នឹងធ្វើបាបពលករកម្ពុជាជាមិនខានឡើយ។

សម្ដេចតេជោ ហ៊ុន សែន សរសេរដោយផ្ទាល់លើទំព័រហ្វេសប៊ុកផ្លូវការ នារសៀលថ្ងៃទី១៤ ខែមិថុនា ដូច្នេះ៖«សូមបងប្អូនពលករវិលត្រឡប់មកមាតុភូមិវិញមុនពេលអាជ្ញាធរថៃបណ្តេញចេញនិងការប្រមាថ។ ខ្ញុំនិយាយបែបនេះព្រោះខ្ញុំយល់ច្បាស់ថាជម្លោះព្រំដែនកម្ពុជា .ថៃនឹងអូសបន្លាយពេលយូរពិសេសនៅពេលកម្ពុជាដាក់ពាក្យប្តឹងទៅកាន់តុលាការយុត្តិធម៍អន្តរជាតិICJពេលនោះពួកជ្រុលនិយមថៃនិងយោធាថៃមួយចំនួននឹងរករឿងធ្វើបាបបងប្អូន។ នេះជារឿងពិតដែលបាននិងកំពុងកើតឡើងនិងត្រូវតែកើតឡើងដោយមិនរួច។»។

ឆ្លើយតបនឹងសំណួរដែលជនរួមជាតិខ្មែរ ចោទសួរថាពលរដ្ឋខ្មែរដែលរស់នៅថៃ៣០ឆ្នាំ តែបច្ចុប្បន្នចង់មករស់នៅមើលម្តាយដែលមានអាយុ៨០ឆ្នាំនៅក្នុងប្រទេសកម្ពុជាវិញ តែគ្មានឯកសារ។ សម្ដេចតេជោ ហ៊ុនសែន ឆ្លើយតបវិញថា ទោះបីរស់នៅទីណាក៏ដោយឱ្យតែជាជនជាតិខ្មែរទោះមានឬ គ្មានឯកសារ ក៏រាជរដ្ឋាភិបាលទទួលយកបានទាំងអស់ដោយគ្មានការរើសអើង។
ជាមួយគ្នាសម្ដេចតេជោ ហ៊ុន សែន ក៏បានភ្ជាប់សារដែលសម្ដេចធិបតី ហ៊ុន ម៉ាណែត បញ្ជាទៅក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួងស្ថាប័នពាក់ព័ន្ធ ត្រៀមលក្ខណៈក្នុងការជួយអន្តរាគមន៍ ដល់បងប្អូនពលករខ្មែរដែលត្រូវត្រឡប់មកវិញក្នុងការសម្រួលជីវភាពប្រចាំថ្ងៃ តាមរយៈកញ្ចប់អន្តរាគមន៍សេដ្ឋកិច្ចនិងសង្គមកិច្ចមួយចំនួនព និងអំពាវនាវឱ្យសមាគមធនាគារ និងហរិញ្ញវត្ថុជួយសម្រាកបន្ទុកការបង់បំណុលរបស់ពលករខ្មែរ ក្នុងករណីពលករខ្មែរត្រូវជម្លៀសមកពីប្រទេសថៃច្រើន។ សម្ដេចចាត់ទុកថា ក្នុងពេលជាតិ និងពលរដ្ឋប្រឈមបញ្ហា ការរួមគ្នាជាធ្លុងមួយ គឺជាចំណុចខ្លាំងរបស់ខ្មែរ។

សម្ដេច បញ្ជាទៅកាន់ក្រសួង-ស្ថាប័នពាក់ព័ន្ធ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងរដ្ឋបាលខេត្តជាប់ព្រំដែនថៃទាំង៧ ត្រៀមសម្របសម្រួលការឆ្លងកាត់ព្រំដែន ការស្នាក់នៅបណ្ដោះអាសន្ន ការហូបចុក និងថែទាំព្យាបាលសុខភាពបឋម ជូនជនជាតិខ្មែរនៅតំបន់ព្រំដែន ចំណែកក្រសួងការពារជាតិ កងទ័ពជើងគោក សាលារាជធានីភ្នំពេញ ត្រៀមរថយន្ត ដើម្បីដឹកជញ្ជូនពលករជម្លៀសពីព្រំដែន ត្រឡប់ទៅស្រុកកំណើត ចំែណកក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ត្រៀមជួយស្វែងរកការងារក្នុងប្រទេសជូនពលករដែលត្រលប់មកវិញ ដោយបច្ចុប្បន្ននៅក្នុងប្រទេសយើងនៅខ្វះកម្លាំងពលកម្មជាមធ្យមជាង ៧ម៉ឺននាក់៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៦ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម៣ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន


