ព័ត៌មានជាតិ
តំបន់ជនបទឃុំដារ ប្រែប្រួលមុខមាត់ថ្មីអំពូលសូឡារាប់រយដើមបំពាក់តាមផ្លូវ សម្រួលពលរដ្ឋធ្វើដំណើរពេលរាត្រី
អំពូលភ្លើងសូឡាច្រើនរយគ្រឿង ត្រូវបានរដ្ឋបាលឃុំដារ ស្រុកចិត្របុរី ខេត្តក្រចេះ ចាប់បំពាក់បំភ្លឺតាមដងផ្លូវជាតិលេខ ៧ ផ្លូវបេតុង និងផ្លូវក្រាលគ្រួសធម្មជាតិ នៅត្រង់ចំនុច ផ្លូវកោង កែង និងផ្លូវបំបែកជាច្រើនកន្លែង ដើម្បីលើកកម្ពស់សោភណ្ឌ័ភាព ផ្ដល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋធ្វើដំណើរពេលយប់ និងបញ្ជៀសនូវគ្រោះថ្នាក់ចរាចរណ៍។
ជាក់ស្ដែង ផ្លូវបេតុងអាមេថ្មីចំនួន ៣ខ្សែ ដែលឃុំដារទើបសម្រេចការស្ថាបបានការសាងសង់នាពេលកន្លងទៅថ្មីៗ ត្រូវបានបំពាក់អំពូលសូឡាបានមួយចំនួន ក្រោយទទួលបានការឧបត្ថម្ភពីប្រជាពលរដ្ឋ និងសប្បុរសជននានា។


លោក ឈាង វត មេឃុំដារ បានដឹកនាំក្រុមការងារឃុំ/ភូមិ និងសាលារៀន រួមប្រជាពលរដ្ឋបានចុះដាក់បំពាក់អំពូលសូឡា នៅផ្លូវបេតុងអាមេថ្មី ជាប់សាលាអញ្ចាញចំនួន ៦ ដើម និងផ្លូវលំថ្មី ចំនួន ២ ដើម។
លោក ផុន ដារា ប្រជាពលរដ្ឋរស់នៅភូមិស្ទឹងស្វាយ ឃុំដារ ស្រុកចិត្របុរី ខេត្តក្រចេះ បានបង្ហាញការយល់ឃើញដូច្នេះថា ការដាក់អំពូលភ្លើងសូឡាបំភ្លឺតាមដងផ្លូវនៅក្នុងមូលដ្ឋាន បានជួយសម្រួលដល់ប្រជាពលរដ្ឋពេលធ្វើដំណើរពេលយប់ អំពូលភ្លើងភ្លឺខ្លាំង ដែលពុំធ្លាប់មានពីមុនមក៕



អត្ថបទ៖ ប្រុញ វិធិន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម៧ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ៧ ថ្ងៃ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
កីឡា២ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
កីឡា៦ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា២ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ


