ព័ត៌មានជាតិ
ឆ្នាំនេះមណ្ឌលភ្នំពេញ មានបេក្ខជនដាក់ពាក្យប្រឡងឌីប្លូមថយចុះជាងឆ្នាំមុន
សម្រាប់ឆ្នាំនេះនៅមណ្ឌលប្រឡងរាជធានីភ្នំពេញ មានបេក្ខជនដាក់ពាក្យប្រឡងសញ្ញាបត្រមធ្យមសិក្សា បឋមភូមិឬឌីប្លូមប្រមាណជាង ១ ម៉ឺន ៧ ពាន់នាក់ មានការថយចុះបើធៀបទៅនឹងឆ្នាំមុនដែលមានបេក្ខជនដាក់ពាក្យរហូតដល់ទៅជាង ១ ម៉ឺន ៨ ពាន់នាក់។
លោក ហែម ស៊ីណារ៉េត ប្រធានមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ បានឱ្យដឹងនៅព្រឹកថ្ងៃទី ០៥កក្តដានេះថាឆ្នាំនេះ ក្រសួងអប់រំ យុវជន និងកីឡានឹងរៀបចំប្រឡងឌីប្លូមនៅថ្ងៃទី១៤ កក្កដា និងប្រកាសលទ្ធផលនៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥។

សម្រាប់នៅមណ្ឌលប្រឡងរាជធានីភ្នំពេញ មានបេក្ខជនដាក់ពាក្យចូលរួមប្រឡងសរុប ១៧ ៥៨០ នាក់ ស្រី ៨ ៩០៣ នាក់ មកពីគ្រឹះស្ថានមធ្យមសិក្សាសាធារណៈ និងឯកជនមួយចំនួនចែកជា ៦៥ មណ្ឌល ត្រូវជា ៧៤០ បន្ទប់។ តួលេខនេះបើធៀបទៅនឹងឆ្នាំមុនឃើញថា មានការថយចុះគួរឱ្យកតសម្គាល់ ខណៈឆ្នាំមុនមានបេក្ខជនដាក់ពាក្យចំនួន ១៨ ៥២៦ នាក់ ស្រី ៩៤៩៨ នាក់ចែកជា ៦៨ មណ្ឌលត្រូវជា ៧៧៧ បន្ទប់។
លោកស្រី ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានផ្តាំផ្ញើឱ្យប្អូនៗសិស្សានុសិស្សបន្តខិតខំរៀន រក្សាសុខភាពឱ្យបានល្អ និងតាមដានព័ត៌មានទាក់ទងនឹងការប្រឡងក៏ដូចជាបទបញ្ញត្តនានារបស់ក្រសួងអប់រំ និងសាលារៀន។


លោកស្រីបានបន្តថា ក្រសួងអប់រំ នៅតែបន្តប្រគល់សិទ្ធិអំណាច និងការទទួលខុសត្រូវទាំងស្រុងជូនគ្រឹះស្ថានមធ្យមសិក្សានីមួយៗ រៀបចំការប្រឡងចាប់តាំងពីការរៀបចំវិញ្ញាសាដំណើរការសំណេរកំណែ ស្រង់បូកពិន្ទុ និងប្រកាសលទ្ធផលនៅតាមគ្រឹះស្ថានមធ្យមសិក្សានីមួយៗ។
មន្ទីរអប់រំ យុវជន និងកីឡាមានភារកិច្ចបញ្ជូនមន្ត្រីជំនាញ ដើម្បីត្រួតពិនិត្យតាមមណ្ឌលប្រឡងមួយចំនួន ក្នុងករណីចាំបាច់ និងមានភារកិច្ចចេញវិញ្ញាបនបត្របណ្ដោះអាសន្នមធ្យមសិក្សាបឋមភូមិជូនដល់បេក្ខជនទាំងអស់ដែលប្រឡងជាប់៕
អត្ថបទ ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា១ សប្តាហ៍ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម៣ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧


