ព័ត៌មានជាតិ
កូនឈើចម្រុះជាង ១ម៉ឺនដើម ត្រូវបានអាជ្ញាធរជាតិអប្សរា ចែកចាយដោយឥតគិតថ្លៃ ដើម្បីដាំក្នុងខេត្តសៀមរាប
កូនឈើចម្រុះចំនួន ១៣,២៣០ដើម ត្រូវបានអាជ្ញាធរជាតិអប្សរា ចែកចាយដោយឥតគិតថ្លៃពីថ្ងៃទី១ ដល់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៥។ ក្នុងនោះ បានផ្តល់ជូនកញ្ញា អ៊ីន ប៉ម តំណាងអង្គការជឿជាក់លើសិស្សជនបទកម្ពុជា ចំនួន ២០០ដើម ដើម្បីយកទៅដាំលម្អនៅក្រុងរុនតាឯកតេជោសែន ខេត្តសៀមរាប។ ដោយកូនឈើទាំងនោះរួមមាន គ្រញូង ១០០ដើម បេង ៥០ដើម និងកកោះ ៥០ដើម។

ចំណែកកូនឈើចម្រុះ ចំនួន ១ ៥០០ដើម ត្រូវបានផ្តល់ជូនទៅគ្រឹះស្ថានសិក្សានានាមកពីរាជធានីភ្នំពេញ និងខេត្តសៀមរាប ដើម្បីយកទៅដាំនៅតាមដងស្ទឹងសៀមរាប ស្ថិតនៅខាងជើងស្ពានបច្ចេកទេស(ស្ពានរ៉ោករ៉ាក) នៃរមណីយដ្ឋានអង្គរ។ កូនឈើទាំងនោះរួមមាឈើទាល ២០០ដើម គគីរ ១០០ដើម កកោះ ១០០ដើម គ្រញូង ១០០ដើម បេង ១០០ដើម ធ្នង់ ២០០ដើម ច្រេស២០០ដើម អង្គាបុស្ប ៥០ដើម ប្រាំដំឡឹង ១០០ដើម ព្កុល ៥០ដើម ខ្នារ ៥០ដើម រលួសក្រហម ៥០ដើម ក្ងោក១០០ដើម ចាមរី ៥០ដើម និងលឿងរាជ ៥០ដើម។
ផ្តល់ជូនមូលនិធិបរិស្ថានអ៊ីអន ចំនួន ១០ ០០០ដើម ដើម្បីយកទៅដាំនៅបរិវេណឧទ្យានធម្មជាតិអង្គរ អ៊ីអន នៃរមណីយដ្ឋានអង្គរ។ កូនឈើទាំងនោះរួមមាន គ្រញូង ១ ០០០ដើម បេង ៥០០ដើម ធ្នង់ ១ ០០០ដើម ច្រេស ១ ០០០ដើម គគីរ ៥០០ដើម កកោះ ៥០០ដើម ឈើទាល ១ ០០០ដើម រាំងភ្នំ ៣០០ដើម ផ្តៀក ១០០ដើម ខ្នុរព្រៃ៣០០ដើម ក្ងោក ២០០ដើម ខ្នារ ៣០០ដើម ចាមរី ២០០ដើម ឥន្ទនេល ២០០ដើម ព្កុល ២០០ដើម រំដួល ២០០ដើម ស្តៅ ៥០០ដើម និងរាំងទឹក ២ ០០០ដើម។

ផ្តល់ជូនលោក ឃន គឹមធរ លោក សេង វុទ្ធី អ្នកស្រី ហាប់ ម៉ាឡែន និងលោក យូ ចន្ថា ប្រជាពលរដ្ឋរស់នៅខេត្តសៀមរាប ចំនួន ១ ១២០ដើម ដើម្បីយកទៅដាំលើដីផ្ទាល់ខ្លួន និងតាមសាលារៀន នៅស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ស្រុកជីក្រែង ស្រុកពួក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។ កូនឈើទាំងនោះរួមមាន គ្រញូង ២០០ដើម ធ្នង់២២០ដើម បេង ៥០ដើម ច្រេស ៥០ដើម ឈើទាល ២៥០ដើម គគីរ ២០០ដើម កកោះ ៥០ដើម ព្កុល ៥០ដើម ក្ងោក៥០ដើម។
ផ្តល់ជូនលោក សូ មករា លោក ហូរ ហាវ និងលោក ស៊ុន ដារ៉េត ប្រជាពលរដ្ឋរស់នៅខេត្តសៀមរាប ចំនួន ៣៨០ដើម ដើម្បីយកទៅដាំលើដីផ្ទាល់ខ្លួន និងតាមសាលារៀន នៅក្រុងសៀមរាប ស្រុកអង្គរធំ និងស្រុកស្វាយលើ ខេត្តសៀមរាប។ កូនឈើទាំងនោះរួមមាន គ្រញូង ៧០ដើម ធ្នង់ ៧០ដើម បេង ៧០ដើម ច្រេស ៧០ដើម ឈើទាល ៥០ដើម ត្រសេក ២៥ដើម និងអង្កាញ់ ២៥ដើម។

ផ្តល់ជូនលោក ហ៊ាប វុទ្ធី តំណាងធនាគារអេស៊ីលីដា សាខាក្រុងសៀមរាប ចំនួន ៣០ដើម ដើម្បីយកទៅដាំលម្អក្នុងបរិវេណវិទ្យាល័យ ហ៊ុន សែន រុនតាឯក ស្ថិតនៅក្រុងរុនតាឯកតេជោសែន ខេត្តសៀមរាប។ កូនឈើទាំងនោះរួមមាន ធ្នង់ ១០ដើម គគីរ ១០ដើម និងរំដួល ១០ដើម៕
ដោយ៖ គឿន វេត



-
ព័ត៌មានជាតិ២ ថ្ងៃ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
ចរាចរណ៍២ ថ្ងៃ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអគារប្រណីតពន្ធដារថ្មី ដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoសុខភាពបុត្រីស្ដេចថៃ ធ្លាក់ចុះដុនដាបខ្លាំង ដោយសារការឆ្លងមេរោគធ្ងន់ធ្ងរ
-
ព័ត៌មានជាតិ២ ថ្ងៃ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាជ្ញាធរចិន ដាក់ក្រុមហ៊ុនថៃនាំចេញសាច់មាន់១៧ ក្នុង«បញ្ជីខ្មៅ»
-
ព័ត៌មានជាតិ២ ថ្ងៃ agoក្រសួងការងារ សម្ដែងក្តីរន្ធត់ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យកម្មករជាង១០នាក់ស្លាប់និងរបួសជាង៣០នាក់
-
កីឡា៥ ម៉ោង agoBreaking News! Cristian នឹងចាកចេញពី ព្រះខ័នរាជស្វាយរៀង ចុងរដូវកាលនេះ


