ព័ត៌មានជាតិ
ប្រភពស្ទឹងសំខាន់ៗចំនួន ៤ ហូរកាត់ចន្លោះពីជើងភ្នំគូលែនទៅដល់បឹងទន្លេសាប
បើតាមក្រុមអ្នកស្រាវជ្រាវនៃអាជ្ញាធរជាតិអប្សរាបានរកឃើញប្រភពទឹកធម្មជាតិបុរាណសំខាន់ៗចំនួន ៤ ដែលហូរកាត់ចន្លោះពីជើងភ្នំគូលែនទៅដល់បឹងទន្លេសាប។
ប្រភពទឹកធម្មជាតិបុរាណកើតពីធម្មជាតិដែលហូរពីភ្នំគូលែនកាត់ឆ្ពោះទៅបឹងទន្លេសាបមាន៖
-ស្ទឹងទឹកលិច៖ ស្ថិតនៅម្តុំទីប្រជុំជនស្រុកសូទ្រនិគម (តំបន់ដំដែក) ដែលមានប្រភពពីភ្នំគូលែនហូរចុះទៅទន្លេសាប។
-ស្ទឹងរលួស៖ ស្ថិតនៅតំបន់អតីតរាជធានីចាស់ហរិហរាល័យ (តំបន់រលួស) ដែលមានប្រភពចុះពីភ្នំគូលែនដូចគ្នា។
-ស្ទឹងសៀមរាប៖ ស្ថិតនៅភាគខាងលិចស្ទឹងរលួសប្រហែល ១៧ ទៅ ១៨ គីឡូម៉ែត្រ។
-ស្ទឹងពួក៖ ស្ថិតនៅភាគខាងលិចស្ទឹងសៀមរាបប្រហែល ១៧ គីឡូម៉ែត្រ។

លោក សួម សោភា មន្ត្រីជំនាញ និងជាអ្នកស្រាវជ្រាវផ្នែកបុរាណវិទ្យា និងប្រវត្តិសាស្ត្រខ្មែរនៃអាជ្ញាធរជាតិអប្សរា
ស្ទឹងពួកជាប្រភពទឹកដ៏សំខាន់ និងជាទីតាំងដែលគេយល់ថាមានចំណាស់ជាងគេបំផុតនៅក្នុងចំណោមតំបន់ផ្សេងៗនៃតំបន់អង្គរ ដោយសារនៅបណ្តោយដងស្ទឹងពួកសំបូរទីតាំងស្ថានីយបុរេប្រវត្តិសាស្ត្រ ដូចជាស្ថានីយភូមិមូល ស្ថានីយភូមិមូលរវៀល និង ស្ថានីយភូមិមូលរើលជាដើម។ នេះបើតាមលោក សួម សោភា មន្ត្រីជំនាញ និងជាអ្នកស្រាវជ្រាវផ្នែកបុរាណវិទ្យា និងប្រវត្តិសាស្ត្រខ្មែរនៃអាជ្ញាធរជាតិអប្សរា។
មន្រ្តីជំនាញអាជ្ញាធរជាតិអប្សរាបានបង្ហាញពីភស្តុតាងនៃការកកើតទឹកដី និងការជ្រើសរើសតំបន់អង្គរធ្វើជារាជធានីកណ្ដាលដោយព្រះបាទជ័យវរ្ម័នទី ២ នៅអំឡុងឆ្នាំ ៨០២ មិនមែនជារឿងចៃដន្យនោះទេ គឺដោយសារតែទីតាំងនេះមានប្រវត្តិ និងមានស្លាកស្នាមមនុស្សរស់នៅតៗគ្នាយ៉ាងយូរយារណាស់មកហើយ។


លោក សូម សោភា បានថ្លែងយ៉ាងដូច្នេះថា «ក្នុងតំបន់អង្គរមានភស្តុតាង បានបង្ហាញពីការរស់នៅរបស់មនុស្សតាំងពីសម័យយុគថ្មបំបែក បន្តដល់សម័យយុគដែក សម័យមុនអង្គរ រហូតដល់ក្លាយជាមជ្ឈមណ្ឌលកណ្ដាលនៃចក្រភពខ្មែរនៅសម័យអង្គរនាដើមសតវត្សទី ៩ នាអំឡុងឆ្នាំ ៨០២ នៃគ្រិស្តសករាជ»។
លោកបានលើកឡើងនៅបារាយណ៍ទឹកថ្លា មានបន្សល់ស្លាកស្នាមស្ថានីយបុរេប្រវត្តិសាស្ត្រនៅកណ្តាលបារាយណ៍ដែលមានឈ្មោះថា “កោះតាមាស” និងនៅជុំវិញបារាយណ៍ទឹកថ្លាមានស្ថានីយអកយំ និងស្ថានីយព្រៃក្មេង ដែលសុទ្ធសឹងតែជាទីតាំងមនុស្សរស់នៅតាំងពីសម័យមុនអង្គរ។
នៅជុំវិញបារាយណ៍ទឹកថ្លាគឺជាអតីតទីក្រុងចាស់មួយមុនក្រុងអង្គរធំ ដែលមានកំពែងដីព័ទ្ធជុំវិញហៅថា “បន្ទាយឈើ” ហើយដែលក្រោយមកអ្នកស្រាវជ្រាវបានឯកភាពគ្នាហៅឈ្មោះជាផ្លូវការថា “ក្រុងបារាយណ៍”។
លោក សូម សោភា បានបន្តថា នៅបរិវេណក្រុងអង្គរធំដែលមានភ្នំបាខែងនៅចំចំណុចកណ្តាល ត្រូវបានជ្រើសរើសជាមជ្ឈមណ្ឌលនៃរាជធានីក្នុងចន្លោះឆ្នាំ ៨៨៩ ដល់ ៩១០ ក្នុងរាជ្យព្រះបាទយសោវរ្ម័នទី១។ នៅជុំវិញជើងភ្នំបាខែង ជាពិសេសនៅម្តុំប្រាសាទបក្សីចាំក្រុង អ្នកស្រាវជ្រាវបារាំងលោក Bernard Philippe Groslier បានធ្វើកំណាយពីឆ្នាំ ១៩៦៨-១៩៧០ និងបានរកឃើញភស្តុតាងចង្ក្រានស្លដែក ខណៈនៅម្តុំប្រាសាទធម្មនន្តមានស្លាកស្នាមស្ថានីយបុរេប្រវត្តិសាស្ត្រសម័យយុគដែកផងដែរ។
បើតាមមន្រ្តីអាជ្ញាធរជាតិអប្សរា ភូមិសាស្ត្រតំបន់អង្គរបែងចែកជា ៣ តំបន់សំខាន់ៗ។ នៅប៉ែកខាងជើងគឺជួរភ្នំគូលែន ប៉ែកខាងត្បូងគឺទន្លេសាប និងនៅចន្លោះពីទន្លេសាបមកភ្នំគូលែនដែលជាតំបន់ដីកណ្តាល ត្រូវបានអ្នកស្រាវជ្រាវបែងចែកជា ៥ តំបន់ផ្សេងគ្នាទៀតរួមមាន៖
-តំបន់ជួរភ្នំគូលែន
-តំបន់ជើងភ្នំ គឺនៅតំបន់ចុះមកក្រោមបន្តិចជុំវិញជើងភ្នំ
-តំបន់លានចាស់ ជាទីតាំងរបស់តំបន់អង្គរបច្ចុប្បន្ន ដែលដែនដីទីនេះមានការកកើតរាប់ពាន់លានឆ្នាំមកហើយ
-តំបន់លានស្ងួតថ្មី ស្ថិតនៅខាងក្រោមផ្លូវជាតិលេខ ៦ បន្តិច ដែលកាលពីមុនទឹកទន្លេសាបធ្លាប់ឡើងលិចដល់។
-តំបន់ទឹកលិច ឬទឹកជន់ថ្មី ជាតំបន់ដែលរងការលិចលង់ ដោយទឹកទន្លេសាបរៀងរាល់ខែវស្សា ហើយបច្ចុប្បន្នអ្នកស្រុកប្រើប្រាស់ដីសម្រាប់ធ្វើកសិកម្មរដូវប្រាំង៕
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


