ព័ត៌មានជាតិ
ជំនួយការអ្នកបើកបរ មានសារសំខាន់យ៉ាងណាចំពោះការប្រណាំងរថយន្ត RALLY និង OFF ROAD
ការប្រណាំងរថយន្តផ្នែក RALLY និង OFF ROAD នេះគឺជំនួយការអ្នកបើកបរ (Co-Driver) មានសារសំខាន់ខ្លាំងក្នុងដំណើរការប្រកួតឲ្យរលូន និងដណ្ដើមយកជ័យជម្នះ។

ទិដ្ឋភាពខាងផ្នែក RALLY
លោក វង្ស គឹមហួត បានឲ្យដឹងថា ចំពោះផ្នែក RALLY គឺជាការប្រណាំងឆ្លងកាត់ឧបសគ្គ និងជិះលើចម្ងាយឆ្ងាយនៅពេលប្រកួតម្ដងៗ។ ក្នុងការប្រកួតមានគ្នា ២នាក់គឺម្នាក់ជាអ្នកបើក និងម្នាក់ទៀតជាអ្នកប្រាប់ផ្លូវ ឬហៅថា Co-Drivers។


ទិដ្ឋភាពខាងផ្នែក RALLY
ជំនួយការអ្នកបើកបរ (Co-Driver) ត្រូវមានភាពរហ័សរហួន និងស្ទាត់ជំនាញក្នុងការមើលសៀវភៅបង្ហាញផ្លូវ (ROADBOOK) ប្រាប់ពីស្ថានភាពផ្លូវ ឧបសគ្គនឹងមកដល់ ការប្រើប្រាស់ល្បឿនប៉ុន្មាន ឬត្រូវប្រាប់ដៃគូឲ្យបក់បែនតាមផ្លូវណាជាដើម។ ដូច្នេះប្រសិនបើជំនួយការអ្នកបើកបរមិនច្បាស់ទេនោះការប្រណាំងនឹងជួបបញ្ហាហើយដូចជាវង្វេងផ្លូវ ឬជួបឧបសគ្គជាបន្តបន្ទាប់។ អ្នកបើកបរអាចនឹងងាយស្រួលរក ប៉ុន្តែជំនួយការអ្នកបើកបររៀងពិបាកក្នុងការស្វែងរកបន្តិចហើយ។

ទិដ្ឋភាពប្រណាំង OFF ROAD
ចំពោះផ្នែកប្រណាំងរថយន្ត OFF ROAD វិញគឺជាការប្រណាំងបែបឆ្លងកាត់ឧបសគ្គលំបាកៗខ្លាំងដែលបានរៀបចំទុកហើយ និងឆ្លងកាត់ចម្ងាយផ្លូវមិនឆ្ងាយដូច RALLY នោះទេ។ អ្នកប្រណាំងគឺមានគ្នា ២នាក់ដែរគឺម្នាក់អ្នកបើក និងម្នាក់ទៀតជាអ្នកចាំជួយដោះស្រាយឧបសគ្គដូចជាជួយដោះស្រាយពេលឡានជាប់ផុង ឬជួយទាញត្រើយជាដើម។ ផ្នែកនេះតួនាទីអ្នកបើកគឺមានសារសំខាន់ខ្លាំង ព្រោះត្រូវការអ្នកជំនាញច្បាស់ និងឆ្លាតវៃក្នុងការបើកឆ្លងកាត់ឧបសគ្គដោយប្រើពេលឲ្យតិចបំផុងតាមដែលអាចធ្វើទៅបាន៕



ទិដ្ឋភាពប្រណាំង OFF ROAD
អត្ថបទដោយ៖ នួន ស៊ីណា
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៧ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


