Connect with us

កីឡា

នេះ​ហើយ​រថយន្ត​ទី៣​ រហ័ស្សនាម​ «កណ្ដុរក្រហមភ្នំត្បែង» ដែល​ទៅ​ប្រកួត​ OFF ROAD នៅ​ឡាវ​

បានផុស

នៅ

បន្ទាប់​ពី កម្ពុជា​ថ្មី​ ​បាន​បង្ហាញ​រថយន្ត​ទី១ ទី២​ រួច​មក​ឥលូវ​នេះ​ជា​រថយន្ត​ OFF ROAD​ ទី៣​ «កណ្ដុរក្រហមភ្នំត្បែង» ដែល​ជា​គ្រឿង​ចុងក្រោយ​ហើយ​ត្រូវ​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​ Gold Sepon OFF Road challenge ពី​ថ្ងៃ​ទី៦​ ដល់​ ៩​ ខែ​វិច្ឆិកា​ ២០២៥​ នៅ​ឯ​ប្រទេស​ឡាវ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

«កណ្ដុរក្រហមភ្នំត្បែង»

លោក​ គីម សំអឿន​ ដែល​ជា​ម្ចាស់​រថយន្ត​ និង​ជា​អ្នក​បើកបរ​ផ្ទាល់​បាន​ឲ្យ​ដឹង​ថា​ ឡាន​ដែល​លោក​យក​ទៅចូលរួម​ការ​ប្រកួត​នៅ​ឡាវ​លើក​នេះ​គឺ​ប្រភេទ​ Toyota Hilux 1994 ដែល​បាន​កែឆ្នៃ​ និង​បំពាក់​គ្រឿង​បន្លាស់​ក្លាយ​ជា​រថយន្ត​សម្រាប់​ប្រណាំង​រួចរាល់​ហើយ។​

«កណ្ដុរក្រហមភ្នំត្បែង»

កីឡាករ​មក​ពី​ខេត្ត​ព្រះវិហារ​ខាង​លើ​បន្ត​ទៀត​ថា​ រថយន្ត​រហ័ស្សនាម​ «កណ្ដុរក្រហមភ្នំត្បែង» មួយ​នេះ​​ពី​មួយ​ប្រកួត​ទៅ​មួយ​ប្រកួត​គឺ​តែងតែ​កែច្នៃ​ និង​បំពាក់​គ្រឿង​បន្លាស់​ឲ្យ​កាន់​តែ​សមស្រប​ឡើង​ៗ​ដើម្បី​ឲ្យ​ដំណើរ​ការ​ប្រកួត​ទទួល​បាន​លទ្ធផល​កាន់​តែ​ល្អ។​

យ៉ាងណា​សម្រាប់​ការ​ចេញទៅ​ប្រកួត​នៅ​ឡាវ​នេះ​រូប​លោក​ និង​ក្រុម​ការងារ​បាន​ត្រៀម​ខ្លួន​រួចរាល់​ហើយ​ក្នុង​ការ​ប្រជែង​យក​ជ័យជម្នះ​ជូន​ជាតិ​មាតុភូមិ។​ មិនថា​សម្ភារ​ គ្រឿង​បន្លាស់​ និង​ផ្នែក​ជួលជុល​ (Support) គឺ​បាន​ត្រៀម​ជា​ស្រេច​មិន​មាន​បញ្ហាចោទ​អ្វី​នោះ​ឡើយ។​ ចំពោះ​រូប​លោក​ផ្ទាល់​គឺ​មាន​អារម្មណ៍​ថា​ចង់​ឲ្យ​ការ​ប្រកួត​កាន់​តែ​ឆាប់​មក​ដល់​ដើម្បី​បានប្រកួត​សាកល្បង​សមត្ថភាព​ជា​មួយ​ឡាន​ខ្លាំង​ៗ​របស់​ប្រទេស​ដទៃ​ផង​ និង​ចង់​ដឹង​ពី​ចំណុច​ខ្លាំង​ ចំណុច​ខ្វះខាត​របស់​ក្រុម​លោកផង។

«កណ្ដុរក្រហមភ្នំត្បែង»

បញ្ជាក់ដែរ​ថា​ រថយន្ត​ OFF ROAD ក្រុម​ទី៣​ នេះ​គឺ​ឈ្មោះ​ថា​ ភ្នំត្បែងរីសត ខេត្តព្រះវិហារ ដែល​បើក​បរ​ដោយ​លោក​ គីម សំអឿន និង​ជំនួយ​ការ​បើកបរលោក​ នា ឧត្ដម។​ ក្រុម​ទាំង៣​គឺ​បាន​ធ្វើ​ដំណើរ​ទៅ​ដល់​ប្រទេស​ឡាវ​ហើយ​រង់ចាំ​ការ​ប្រកួត​មក​ដល់​ចាប់​ពី​ថ្ងៃ​ទី៦​ ដល់​ ៩​ ខែ​វិច្ឆិកា​ ឆ្នាំ​២០២៥។​ តាមដាន​ទាំង​អស់​គ្នា​ថា​ក្រុម​ប្រណាំង​រថយន្ត​ឆ្លងកាត់​ឧបសគ្គ​ (OFF ROAD)​ របស់​កម្ពុជា​ចូលរួម​ប្រកួត​នៅ​ឡាវ​លើក​នេះ​ទទួល​បាន​លទ្ធផល​យ៉ាងណា៕​

គីម សំអឿន និង​ក្រុមការងារចេញទៅ​ឡាវ

អត្ថបទដោយ៖ នួន ស៊ីណា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម