ព័ត៌មានជាតិ
បណ្ឌិត អូស្មាន ហាស្សាន់៖ ទុក្ខលំបាករបស់ប្រជាជន គឺជាក្ដីកង្វល់ និងត្រូវរួមគ្នាយកចិត្តទុកដាក់
លោកបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស លើកឡើងថា ទុក្ខលំបាករបស់ប្រជាពលរដ្ឋ ទោះបីនៅទីកន្លែងណាពេលណាក៏ដោយ គឺជាទុក្ខលំបាករបស់យើងទាំងអស់គ្នា ដែលត្រូវការនូវការយកចិត្តទុក្ខដាក់ជួយ និងចែករំលែកគ្នាទៅវិញទៅមកក្នុងគ្រាលំបាក ដោយឈរលើស្មារតីរួបរួមសាមគ្គី ជួយទុក្ខធុរៈគ្នា ហើយរាជរដ្ឋាភិបាល និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ តែងតែគិតគូរដោះស្រាយពីទុក្ខលំបាកនោះ ដោយមិនទៅណាចោលឡើយ។

ក្នុងឱកាសសួរសុខទុក្ខ និងចែកគ្រឿងឧបភោគបរិភោគដល់គ្រួសារជនភៀសសឹកពីតំបន់មានជម្លោះកម្ពុជា-ថៃ ជាង១ ០០០គ្រួសារ ដែលកំពុងស្នាក់នៅទីតាំងសុវត្ថិភាពក្នុងស្រុកវ៉ារិន ខេត្តសៀមរាប នាព្រឹកថ្ងៃទី២៩ ខែកក្កដានេះ បណ្ឌិត អូស្មាន ហាស្សាន់ បានលើកទឹកចិត្ត និងអរគុណដល់គ្រួសារដែលមានកូន មានប្តីជាកងទ័ពកំពុងបំពេញភារកិច្ចឈរជើងនៅតាមក្រវាត់ព្រំដែន ដែលលះបង់សាច់ស្រស់ឈាមស្រស់ និងស្មារតីមោះមុត ដើម្បីការពារអធិបតេយ្យភាព និងបូរណភាពទឹកដីពីការឈ្លានពានរបស់ប្រទេសជិតខាង។

លោកទេសរដ្ឋមន្ត្រី មានប្រសាសន៍ថា ប្រជាពលរដ្ឋកម្ពុជាគ្រប់រូប មានកាតព្វកិច្ច និងមានសិទ្ធិការពារបូរណភាពទឹកដីរបស់យើង ហើយកម្ពុជាគ្រាន់តែចង់រក្សាការពារនូវអ្វីដែលជាកេរដូនតាខ្មែរដែលនៅសល់បច្ចុប្បន្នឱ្យស្ថិតស្ថេរគង់វង្សមិនចង់បានរបស់អ្នកណាទេ។ ជាក់ស្ដែងប្រមុខដឹកនាំកម្ពុជា សម្តេចតេជោ ហ៊ុនសែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត បានខិតខំបញ្ចៀសមិនឱ្យមានកើតមានសង្គ្រាមកើតឡើងឡើយ ប៉ុន្តែដោយមានការឈ្លានពានពីប្រទេសជិតខាង គឺបង្ខំកម្ពុជាប្រើសិទ្ធិតបត ដើម្បីការពារទឹកដីរបស់ខ្លួន។
លោកបន្តថា សង្គ្រាមបានបង្កនូវវិនាសកម្មច្រើន មិនថាអាយុជីវិតមនុស្ស សត្វ ទ្រព្យសម្បត្តិ ផ្ទះសម្បែង សាលារៀន វត្តអារាម និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ។ យ៉ាងណាក៏ដោយ លោកថា ពលរដ្ឋត្រូវជឿជាក់លើប្រមុខរាជរដ្ឋាភិបាល។ លោកបណ្ឌិត ក៏សូមថ្លែងអំណរគុណ និងកោតសរសើរដល់ទឹកចិត្តរបស់ប្រជាពលរដ្ឋដែលជាសប្បុរសជន ក្នុងនាមខ្មែរជួយខ្មែរ ដែលបានចែករំលែកនូវក្ដីស្រឡាញ់ ជួយទុក្ខធុរៈគ្នាគ្រាដែលប្រទេសជាតិមានសង្គ្រាមបែបនេះ៕
ដោយ៖ គឿនវេត


-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


