ព័ត៌មានជាតិ
កម្ពុជាប្រាប់ថៃកុំឱ្យដើរល្បាតចូលដីខ្មែរតទៅទៀត
មេភូមិភាគ៤កម្ពុជាឧត្តមសេនីយ៍ឯក ពៅ ហេង បានប្រាប់ទៅមេភូមិភាគ២របស់ថៃ លោក Boonsin Padklang ហាមកងទ័ពរបស់ខ្លួនកុំឱ្យដើរល្បាតចូលដីខ្មែរតទៅទៀត បន្ទាប់ពីប្រទេសទាំងពីរបានឈានចូលដល់បទឈប់បាញ់កាលពីយប់ម៉ោង១២ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥។

ថ្លែងក្នុងសន្នីសិទសារព័ត៌មាននៅរសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ អ្នកនាំពាក្យក្រសួងការពារជាតិលោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានលើកឡើងថា ក្នុងជំនួបនៅអូស្មាច់ថ្ងៃទី២៩ ខែកក្កដា នេះភាគីកម្ពុជាបានប្រាប់ថៃឱ្យគោរពឱ្យបានម៉ឺងម៉ាតចំពោះបទឈប់បាញ់ និងត្រូវហាមកងទ័ពរបស់ខ្លួនកុំឱ្យដើរល្បាតចូលដីខ្មែរបន្តទៀត។ ជាមួយគ្នានោះលោកក៏បញ្ជាក់ទៅលោក Boonsin Padklang កុំឱ្យចល័តទ័ពនិងសព្វាវុធ និងមិនត្រូវបាញ់មកលើទ័ពកម្ពុជាដែលបញ្ជូនទៅព្យាបាលរបួស ត្រូវសួរបញ្ជាក់និងជូនដំណឹងគ្នាជាមុន។
អ្នកនាំពាក្យក្រសួងការពារជាតិលោកស្រី ម៉ាលី សុជាតា ក៏បានបញ្ជាក់ថាភាគីថៃបានឆ្លើយតបទទួលយកផងដែរ។

ការប្រយុទ្ធគ្នារវាងថៃនិងកម្ពុជាផ្ដើមចេញពីសកម្មភាពរបស់ថៃដើរល្បាតខុសតម្រាយផ្លូវចាស់ចូលដីកម្ពុជាផ្ទុះមីនដាច់ជើងទាហានថៃជាបន្តបន្ទាប់ រហូតមេភូមិភាគ២ថៃលោក Boonsin Padklang ប្រកាសដាក់តំបន់ប្រាសាទតាមាន់ធំ តាក្របី និងតំបន់មួយចំនួនទៀតវាតទីយកជារបស់ខ្លួន និងរាយបន្លាលួសព័ទ្ធយកនៅព្រឹកថ្ងៃទី២៤ ព្រមទាំងបាញ់មកលើកងទ័ពកម្ពុជា។ ក្រោយហេតុការណ៍នោះការប៉ះទង្គិចដោយប្រដាប់អាវុធរវាងប្រទេសទាំងពីរបានផ្ទុះឡើងទ្រង់ទ្រាយធំ រហូតដល់មានការអន្តរាគមន៍ពីប្រធានអាស៊ាន និងប្រធានាធិបតីអាមេរិកផងដែរ។ បទឈប់បាញ់មួយបានធ្វើឡើងនៅម៉ោង១២យប់ថ្ងៃទី២៨ ខែកក្កដា ៥ថ្ងៃបន្ទាប់ពីការផ្ទុះអាវុធ៕
អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៧ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


