ព័ត៌មានជាតិ
កម្ពុជា ជំរុញភាគីថៃប្រគល់កងកម្លាំងដែលនៅសេសសល់ឱ្យបានឆាប់ ក្រោយបទឈប់បាញ់
រាជរដ្ឋាភិបាលកម្ពុជា តាមរយៈមន្រ្តីជំនាញ កំពុងពិភាក្សាជាមួយម៉ាឡេស៊ីដែលជាប្រធានអាស៊ាន ដើម្បីជំរុញទៅកាន់ភាគីថៃប្រគល់កងកម្លាំងកម្ពុជាមកវិញឱ្យបានឆាប់រហ័សស្របតាមច្បាប់មនុស្សធម៌អន្តរជាតិ។

ចំពោះកងកម្លាំងយោធិនចំនួន ១៨រូបដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ថៃ តាំងពីព្រឹកព្រលឹមវេលាម៉ោង ៧ និង ៥០ នាទី ថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ២០២៥ មកនោះ ភាគីថៃមិនទាន់បញ្ជូនមកកម្ពុជាវិញនៅឡើយទេ ក្រៅតែពីកងកម្លាំងចំនួន ២រូប ដែលមានរបួសបានទទួលថ្ងៃទី ១ ខែសីហា ប៉ុណ្ណោះ។ នេះបើតាមការអះអាងរបស់អ្នកនាំពាក្យក្រសួងការពារជាតិលោកស្រី ម៉ាលី សុជាតា ថ្លែងនៅថ្ងៃទី ៣ ខែសីហានេះ។ ដូចនេះកម្ពុជានៅតែបន្តជំរុញឱ្យភាគីថៃប្រគល់កងកម្លាំងរបស់យើងដែលនៅសេសសល់ដ៏ទៃទៀតឱ្យបានឆាប់រហ័សស្របតាមច្បាប់មនុស្សធម៌អន្តរជាតិ។

អ្នកនាំពាក្យអះអាងថា រាជរដ្ឋាភិបាលកម្ពុជា កំពុងបន្តធ្វើការចរចាយ៉ាងយកចិត្តទុកដាក់ ស្របជាមួយគ្នានេះក៏បានស្នើម៉ាឡេស៊ី ដែលជាប្រធានអាស៊ានឱ្យជួយអន្តរាគមន៍ដើម្បីជំរុញឱ្យភាគីថៃឆាប់ប្រគល់កងកម្លាំងកម្ពុជាមកវិញ៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានជាតិ២៤ ម៉ោង agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាបជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ


