ព័ត៌មានជាតិ
អ្នកនាំពាក្យការបរទេសអំពាវនាវទៅថៃឱ្យមានវិជ្ជាជីវៈក្នុងការធ្វើទំនាក់ទំនងសាធារណៈ
អ្នកនាំពាក្យក្រសួងការបរទេសលោក ជុំ សុន្ទរី បានអំពាវនាវដល់អាជ្ញាធរថៃឱ្យអត់ធ្មត់ និងមានវិជ្ជាជីវៈក្នុងកិច្ចការទំនាក់ទំនងសាធារណរបស់ខ្លួន ចៀសវាងការចេញសេចក្ដីថ្លែងការណ៍ដែលគ្មានមូលដ្ឋានសំអាង និងគំរាមកំហែងដល់សន្ដិភាពដែលមានភាពផុយស្រួយបច្ចុប្បន្ន។

ថ្លែងក្នុងសន្នីសិទសារព័ត៌មានល្ងាចថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥ លោក ជុំ សុន្ទរី បានច្រានចោលការចោទប្រកាន់របស់យោធាថៃដែលថាកម្ពុជាកំពុងធ្វើសង្គ្រាមព័ត៌មានមិនពិតជាមួយខ្លួន។ លោកថាការចោទប្រកាន់នេះគឺគ្មានមូលដ្ឋាន និងបង្កការរាំងស្ទះដល់កិច្ចខិតខំប្រឹងប្រែងនៃកិច្ចសន្ទនា និងស្ថេរភាពនាពេលបច្ចុប្បន្ននេះ។
លោកថា៖ «ការចោទប្រកាន់ថាកម្ពុជាចូលរួមក្នុងការចរចារដោយចេតនាអាក្រក់វាមិនត្រឹមតែមិនសមហេតុសមផលប៉ុណ្ណោះទេ! តែវាក៏ធ្វើឱ្យប៉ះពាល់ដល់ស្មារតីនៃកិច្ចសហប្រតិបត្តិការ»។
លោកអំពាវនាវដល់អាជ្ញាធរថៃឱ្យប្រកាន់នូវភាពអត់ធ្មត់ និងមានវិជ្ជាជីវៈក្នុងការទំនាក់ទំនងជាសាធារណរបស់ខ្លួនដោយចៀសវាងក្នុងការចេញផ្សាយនូវសេចក្ដីថ្លែងការណ៍ដែលគ្មានមូលដ្ឋានសំអាង និងគំរាមកំហែងដល់សន្ដិភាពដ៏ផុយស្រួល ហើយនឹងទំនាក់ទំនងទ្វេរភាគីរបស់ប្រទេសទាំងពីរ។

លោក ជុំ សុន្ទរី បានបញ្ជាក់ពីជំហររបស់កម្ពុជាក្នុងការដោះស្រាយរាល់បញ្ហាទាំងអស់តាមមធ្យោបាយសន្ដិវិធីដោយគោរពគ្នាទៅវិញទៅមក ច្បាប់អន្តរជាតិ និងគោលការណ៍នានារបស់អាស៊ាន។
កម្ពុជានិងថៃទើបតែសម្រេចបាននូវកិច្ចព្រមព្រៀងកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅ (GBC) កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ ដោយបានសម្រេចនូវការសន្យា១៣ចំណុចក្នុងនោះក៏មានការចៀសវាងនូវការបង្កើតព័ត៌មានក្លែងក្លាយដែលធ្វើឱ្យស្ថានភាពតានតឹងឡើងវិញផងដែរ៕
អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៦ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ១ សប្តាហ៍ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
សន្តិសុខសង្គម១ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache


