ព័ត៌មានជាតិ
ក្រសួងអប់រំ នឹងបិទផ្សាយឈ្មោះបេក្ខជន លេខតុ លេខបន្ទប់ និងបទប្បញ្ញត្តិផ្សេងៗការប្រឡងបាក់ឌុបនៅថ្ងៃទី២៧សីហា
ក្រសួងអប់រំយុវជន និងកីឡា នឹងបិទផ្សព្វផ្សាយបញ្ជីឈ្មោះបេក្ខជន លេខតុ លេខបន្ទប់ និងបទប្បញ្ញត្តិផ្សេងៗទាក់ទងនឹងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប នៅតាមមណ្ឌលប្រឡងនានានៅថ្ងៃទី២៧ ខែសីហាឆ្នាំ២០២៥ វេលាម៉ោង៩ព្រឹក។

អ្នកនាំពាក្យអប់រំ អំពាវនាវបេក្ខជនភៀសសឹកមកពីខេត្តព្រះវិហារ និងឧត្តរមានជ័យ រួសរាន់ដាក់ពាក្យប្រឡងឱ្យបានមុនថ្ងៃទី១៥សីហា។
អ្នកនាំពាក្យក្រសួងអប់រំយុវជន និងកីឡា បានធ្វើការអំពាវនាវដល់បេក្ខជនភៀសសឹកមកពីខេត្តព្រះវិហារ និងឧត្តរមានជ័យរួសរាន់ចុះឈ្មោះដាក់ពាក្យប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឱ្យបានមុនថ្ងៃទី១៥សីហា ដើម្បីឱ្យក្រសួងអាចរៀបចំជាបញ្ជីរាយនាមបេក្ខជន និងសលាកបត្រឯកត្តជន និងបន្តនីតិវិធីនៃដំណើការប្រឡងជាបន្តទៀត ខណៈការប្រឡងនឹងឈានចូលមកដល់នៅចុងខែសីហាខាងមុខនេះ។

លោកស្រី ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំយុវជន និងកីឡា បានមានប្រសាសន៍នៅថ្ងៃទី១៣សីហា ក្រើនរំលឹកដល់បេក្ខជនភៀសសឹកមកពីខេត្តព្រះវិហារ និងឧត្តរមានជ័យ ដែលមានបំណងទៅចូលរួមប្រឡងនៅខេត្តដទៃទៀតក្រៅពីខេត្តរបស់ខ្លួន ត្រូវចុះឈ្មោះឱ្យបានមុនថ្ងៃទី១៥សីហា។ ក្នុងករណីថ្ងៃទី១៥សីហាគាត់អត់បានដាក់ពាក្យទេបេក្ខជនខេត្តព្រះវិហារអាចប្រឡងនៅទីរួមខេត្តធម្មតា។ ចំណែកបេក្ខជននៅខេត្តឧត្តរមានជ័យក្រសួងនឹងលើកមកប្រឡងនៅក្នុងស្រុកពួកខេត្តសៀមរាបវិញដោយក្រសួងនឹងបង្កើតក្រុមការងារ ដើម្បីគាំទ្រលើការដឹកជញ្ជូនបេក្ខជន ផ្តល់ថវិកាសម្រាប់ការហូបចុក ការស្នាក់នៅ និងរៀបចំយន្តការផ្សេងទៀត តាមការចាំបាច់។

ទន្ទឹមនឹងនេះក្រសួងអប់រំយុវជន និងកីឡា ក៏បានណែនាំឱ្យមន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្តចំនួន ២៣លើកលែងតែខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ ត្រូវចាត់ចែងទទួលពាក្យសុំចុះឈ្មោះប្រឡង និងទទួលបូកសរុបព័ត៌មានដែលទទួលបានពីបេក្ខជនភៀសខ្លួន ពីខេត្តទាំងព្រះវិហារ និងឧត្តរមានជ័យ រួចហើយរៀបចំជាបញ្ជីឈ្មោះបេក្ខជនភៀសខ្លួន ដែលបានដាក់ពាក្យប្រឡង ព្រមទាំងបញ្ជូនមកក្រសួងនៅត្រឹមថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ ដើម្បីក្រសួងអាចបូកសរុប និងរៀបចំជាបញ្ជីរាយនាមបេក្ខជន និងសលាកបត្រឯកត្តជន និងបន្តនីតិវិធីនៃដំណើការប្រឡងជាបន្តទៀត។
ក្រសួងអប់រំ យុវជន និងកីឡា បានសម្រេចពន្យារពេលនៃការប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០២៤-២០២៥ ដែលគ្រោងរៀបចំនៅថ្ងៃទី១៨ និងទី១៩ ខែសីហា ឆ្នាំ២០២៥ ទៅថ្ងៃទី២៨ និងទី២៩ ខែសីហា ឆ្នាំ២០២៥ វិញដោយសារសង្គ្រាមឈ្លានពាននៅតាមព្រំដែនកម្ពុជា-ថៃដែលបង្កឡើងដោយភាគីថៃ បានបណ្តាលឱ្យមានការផ្អាកដំណើរការសាលារៀន និង ប្រជាជនភៀសខ្លួនរាប់ម៉ឺននាក់៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៧ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


