ព័ត៌មានជាតិ
កសិករម្នាក់នៅស្រុកឈូកអាចរកចំណូលបាន២០ ម៉ឺនរៀលប្រចាំថ្ងៃពីការដាំដំណាំលើផ្ទៃដី២០អា
ប្រជាកសិករដែលជាអតីតមេការសំណង់ម្នាក់បានងាកមកដាំបន្លែរួមផ្សំចម្រុះជាលក្ខណៈវិលជុំលើផ្ទៃដី២០អា ដែលអាចឲ្យគាត់រកប្រាក់ចំណូល២០ម៉ឺនរៀលប្រចាំថ្ងៃ។ ប្រជាកសិករថា ការដាំបន្លែហូបផ្លែចម្រុះជាលក្ខណៈវិលជុំ ងាយស្រួលក្នុងការស្វែងរកទីផ្សារ និងមានប្រាក់ចំណូលជាប្រចាំថ្ងៃ ពីការប្រមូលផលបន្លែហូបផ្លែលើផ្ទៃដីមានត្រឹមតែ ២០អាតែប៉ុណ្ណោះ។ គាត់ក៏មានគំនិតចង់បង្កើតបណ្តុំដំណាំបន្លែមួយ ដើម្បីទាក់ទាញឈ្មួញផង និងជំរុញលើកទឹកចិត្តដល់ប្រជាកសិករឱ្យចូលរួមដាំបន្លែផងដែរ។

លោក ស្ងួន ទូច ជាប្រជាកសិកររស់នៅភូមិត្រពាំងថ្ម ឃុំល្បើក ស្រុកឈូក ខេត្តកំពត ជាអតីតមេការសំណង់បានប្រាប់ឲ្យដឹងថា លោកបានដាំបន្លែហូបផ្លែនេះ៥ឆ្នាំមកហើយ ដំបូងដាំមិនសូវបានផលទេ តែក្រោយពេលទទួលបានការបណ្តុះបណ្តាលបច្ចេកទេសពីអង្គការ ក្រុមហ៊ុន និងមន្ត្រីកសិកម្ម ធ្វើឱ្យលោកមានជំនាញ ក្នុងការផលិតជីកំប៉ុស(ទាំងទឹក និងគោក) បច្ចេកទេសរៀបចំដី បច្ចេកទេសបណ្តុះកូនពូជ ដែលធ្វើឲ្យបន្លែហូបផ្លែរបស់លោកទទួលបានទិន្នផលខ្ពស់លើសគេ។

លោក ស្ងួន ទូច បានបញ្ជាក់បន្ថែមឱ្យដឹងថា ការដាំបន្លែហូបផ្លែចម្រុះជាលក្ខណៈវិលជុំ ងាយរកទីផ្សារលក់ណាស់ មានឈ្មួញមកទិញដល់កន្លែង ហើយប្រាក់ចំណូលចូលជារៀងរាល់ថ្ងៃ ជាក់ស្តែងក្នុងមួយថ្ងៃគ្រូសារលោកអាចរកចំណូលបាន ២០ម៉ឺនរៀល ពីការប្រមូលផលបន្លែហូបផ្លែ មានដំណាំប៉េងបោះ ត្រប់ និងម្លេស ដែលគាត់បានដាំនៅលើផ្ទៃដីត្រឹមតែ២០អាប៉ុណ្ណោះ។ កសិកររូបនោះបានបន្ថែមថា ការជ្រើសយករបរដាំបន្លែ មិនត្រឹមតែធ្វើឲ្យលោកអាចរស់នៅជួបជុំ និងជួយទុក្ខធុរៈគ្រួសារប៉ុណ្ណោះទេ ថែមទាំងអាចជួយយកអាសាដល់ញ្ញាតិមិត្តជិតខាងក្នុងភូមិបានទៀតផង។

តាមការបញ្ជាក់បន្ថែមរបស់កសិកររូបនោះ គាត់និងភរិយា បច្ចុប្បន្នបានពង្រីកការដាំ និងការចិញ្ចឹមបន្ថែម និងមានបំណងបង្កើតជាបណ្តុំ ឬសហគមន៍បន្លែដើម្បីជំរុញការទិញ និងការផលិត។ ក្នុងនាមកសិករ លោកពិតជាពេញចិត្តចំពោះការធ្វើពហិការរបស់ពលរដ្ឋខ្មែរ មិនប្រើប្រាស់ផលិតផលថៃ ហើយងាកមកគាំទ្រផលិតផលក្នុងស្រុក។

មន្ត្រីបច្ចេកទេសកសិកម្មឃុំល្បើក លោក ទួន តូរ៉ូ បានប្រាប់ឱ្យដឹងថា កសិករក្នុងឃុំមានចំនួនតិចនាក់ណាស់ ដែលបានចាប់យករបរដាំបន្លែលក់ ដោយសារកន្លងមកកសិករខ្វះបច្ចេកទេស ផែនការដាំ និងទីផ្សារលក់ផលិតផល។ បន្ទាប់ពីមានការជំរុញលើកទឹកចិត្តពីរាជរដ្ឋាភិបាល តាមរយៈការផ្តល់មន្ត្រីកសិកម្មឃុំ និងការធ្វើពហិការរបស់ពលរដ្ឋកម្ពុជា មិនប្រើប្រាស់ទំនិញ និងផលិតផលថៃ ហើយងាកមកគាំទ្រផលិតផលក្នុងស្រុក លោកស្នើដល់ប្រជាកសិករសូមនាំគ្នាខិតខំដាំដុះ និងចិញ្ចឹមសត្វឲ្យបានច្រើន ដើម្បីផ្គត់ផ្គង់តម្រូវការប្រើប្រាស់ដោយមិនពឹងទៅលើទំនិញនាំចូលមកពីបរទេសនោះឡើយ៕
អត្ថបទ៖ សឹង រ៉ាត់





-
ព័ត៌មានជាតិ៣ ថ្ងៃ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoសុខភាពបុត្រីស្ដេចថៃ ធ្លាក់ចុះដុនដាបខ្លាំង ដោយសារការឆ្លងមេរោគធ្ងន់ធ្ងរ
-
ចរាចរណ៍៣ ថ្ងៃ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអគារប្រណីតពន្ធដារថ្មី ដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
កីឡា១ ថ្ងៃ agoBreaking News! Cristian នឹងចាកចេញពី ព្រះខ័នរាជស្វាយរៀង ចុងរដូវកាលនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoក្រសួងការងារ សម្ដែងក្តីរន្ធត់ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យកម្មករជាង១០នាក់ស្លាប់និងរបួសជាង៣០នាក់


