Connect with us

ព័ត៌មានជាតិ

សិស្សសាលាបឋមសិក្សាភ្នំពេញថ្មី សប្បាយចិត្តចូលរួមដាំបន្លែសម្រាប់ផ្តល់ជូនវីរកងទ័ព និងជនភៀសសឹក

បានផុស

នៅ

បច្ចុប្បន្ន នៅតាមសាលារៀនមួយចំនួនទាំងនៅរាជធានីភ្នំពេញ និងតាមបណ្ដាខេត្ត បានផ្តួចផ្តើមដាំដុះបន្លែ ក្នុងគោលបំណងផ្គត់ផ្គង់ដល់វីរកងទ័ពជួរមុខ និងជួយឧបត្ថម្ភប្រជាពលរដ្ឋភៀសសឹក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាក់ស្តែងសិស្សានុសិស្សជាកុមារតូចៗ នៃសាលាបឋមសិក្សាភ្នំពេញថ្មី ដែលបានចូលរួមក្នុងសកម្មភាពនេះ បង្ហាញពីភាពសប្បាយចិត្ត និងមោទនភាព ដែលអាចរួមចំណែកធ្វើអ្វីមួយសម្រាប់ជាតិមាតុភូមិ។ ជារៀងរាល់ថ្ងៃ ជាពិសេសនៅពេលព្រឹក និងល្ងាច ក្នុងម៉ោងសម្រាក សិស្ស គ្រូបង្រៀន និងនាយកសាលា បានរួមគ្នាស្រោចទឹក ចាប់ដង្កូវ និងថែទាំដំណាំឲ្យលូតលាស់ល្អ។

បច្ចុប្បន្ន សាលារៀនមួយចំនួន កំពុងត្រៀមប្រមូលផល ខណៈដំណាំរីកលូតលាស់ល្អ និងដល់អាយុកាលត្រូវកាត់ ខណៈសាលាបឋមសិក្សាភ្នំពេញថ្មី គ្រោងនឹងប្រមូលផលបន្លែនៅថ្ងៃអាទិត្យនេះ។

លោក ឆិល សុវណ្ណារិទ្ធ នាយកសាលាបឋមសិក្សាភ្នំពេញថ្មី បានឲ្យដឹងថា ក្រោយពេលប្រមូលផលរួច សាលានឹងបន្តដាំដុះជាថ្មី និងអនុវត្តគម្រោងនេះជានិរន្ត ដោយបច្ចុប្បន្នក៏កំពុងសាងសង់រោងបណ្ដុះពូជ ដើម្បីគាំទ្រដល់ការដាំដុះផងដែរ។

សកម្មភាពនេះ គឺជាផ្នែកមួយនៃចលនា «យើងរួមគ្នាដើម្បីជាតិ» ដែលផ្តួចផ្តើមដោយលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ក្នុងគោលបំណងបំផុសការដាំបន្លែឆាប់ប្រមូលផល នៅតាមសាលារៀន ផ្ទះសម្បែង វត្តអារាម និងដីសហគមន៍ ដើម្បីគាំទ្រដល់វីរកងទ័ព វីរនគលបាល និងប្រជាពលរដ្ឋភៀសសឹក៕

អត្ថបទ៖ សំណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម