ព័ត៌មានជាតិ
កសិករស្រុកទឹកឈូងាកមកចិញ្ចឹមសត្វ និងដាំបន្លែកាន់តែច្រើន បន្ទាប់ពីមានបញ្ហាជម្លោះព្រំដែនជាមួយថៃ
ប្រជាកសិកររស់នៅក្នុងភូមិទឹកក្រហម និងបណ្ដាភូមិផ្សេងៗទៀត ក្នុងឃុំកណ្ដាល ស្រុកទឹកឈូ ខេត្តកំពត បន្ទាប់ពីមានបញ្ហាជម្លោះព្រំដែនជាមួយប្រទេសថៃ បាននិងកំពុងបង្កើនការចិញ្ចឹមសត្វ និងការដាំដុះមិនត្រឹមសម្រាប់ហូបដូចមុនទេ ថែមទាំងលក់បានកម្រៃសម្រាប់ផ្គត់ផ្គង់តម្រូវការជីវភាពរស់នៅជាប្រចាំថ្ងៃទៀតផង និងសម្រាប់ផ្ដល់ឱ្យកូនចៅទៅរៀនសូត្របានមួយកម្រិតបន្ថែមទៀតផងដែរ។

អ្នកស្រី ញ៉ែត ឡឹប ជាប្រជាកសិកររស់នៅក្នុងភូមិទឹកក្រហម ឃុំកណ្ដាល ស្រុកទឹកឈូ បានបញ្ជាក់ថា បន្ទាប់ពីកម្ពុជាមានបញ្ហាជម្លោះព្រំដែនជាមួយថៃ ពិសេសក្រោយពេលឃើញការឈ្លានពានដ៏ព្រៃផ្សៃរបស់ទាហានថៃមកលើដែនអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា ប្រជាកសិករស្រុកទឹកឈូ មានការឈឺចាប់ក្នុងចិត្តយ៉ាងខ្លាំង ហើយបាននាំគ្នាងាកមកចិញ្ចឹមសត្វ និងដាំបន្លែកាន់តែច្រើនជាងមុន ដើម្បីផ្គត់ផ្គង់តម្រូវការប្រើប្រាស់ក្នុងស្រុក ពិសេសដើម្បីទទួលបានប្រាក់កម្រៃបន្ថែមសម្រាប់ផ្គត់ផ្គង់ជីវភាព និងកូនចៅរៀនសូត្រ។

លោក នៅ វាន់ឌី មន្ត្រីកសិកម្មឃុំកណ្តោល ស្រុកទឹកឈូ ខេត្តកំពត បានបញ្ជាក់ថា នៅក្នុងឃុំកណ្តោល កសិករបានបង្កើនការចិញ្ចឹមសត្វ និងការដាំបន្លែកាន់តែច្រើន ក្រោយពីឃើញការឈ្លានពានម្តងហើយម្តងទៀតរបស់ថៃមកលើកម្ពុជា។ លោកបានស្នើសុំឲ្យពលរដ្ឋគាំទ្រកសិផល និងផលិតផលខ្មែរ ពិសេសជំរុញកសិករឲ្យបន្តបង្កើនការចិញ្ចឹមសត្វ និងការដាំដុះបន្លែឲ្យបានកាន់តែច្រើនបន្ថែមទៀត។

សូមបញ្ជាក់ថា ចាប់តាំងពីមានបញ្ហាជម្លោះព្រំដែនជាមួយថៃមក ប្រជាពលរដ្ឋខេត្តកំពត មានការឈឺចាប់ក្នុងចិត្តយ៉ាងខ្លាំង និងបានបំប្លែងការឈឺចាប់ទាំងនោះមកជាការតស៊ូប្រឹងប្រែង និងរួបរួមសាមគ្គីជាធ្លុងមួយ និងមានស្មារតីជាតិនិយមកាន់តែខ្លាំង។ ជាក់ស្តែង កសិករខេត្តកំពត បានខិតខំផលិត បង្កើនកសិផលជាងមុន ខណៈដែលពលរដ្ឋអ្នកទទួលទាន ក៏បានងាកមកគាំទ្រផលិតផលខ្មែរ កាន់តែខ្លាំងជាងមុនដែរ៕
អត្ថបទ៖ សឹង រ៉ាត់









-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ១៩ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យក១ដុល្លារ ជួលដីពីអ៊ីស្រាអែល ៩៩ឆ្នាំ ដើម្បីសង់ស្ថានទូតអចិន្ត្រៃយ៍នៅហ្សេរុយសាឡឹម


