Connect with us

ព័ត៌មានជាតិ

អ្នកជំនាញឯកសារប្រវត្តិសាស្ត្រ ស្នើក្រសួងការពារជាតិចងក្រងភស្តុតាងដែលថៃឈ្លានពាន​មកលើកម្ពុជា

បានផុស

នៅ

អ្នកជំនាញឯកសារប្រវត្តិសាស្ត្រកម្ពុជា លោក ឆាំង យុ  ដាក់ក្ដីសង្ឃឹមថា ក្រសួងការពារជាតិកម្ពុជា ចងក្រងភស្តុតាងសំខាន់ៗដែលថៃឈ្លាន បើកការបាញ់ប្រហារមកលើកម្ពុជានៅតាមបណ្ដោយព្រំដែន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ឆាំង យុ ប្រធានមជ្ឈមណ្ឌលឯកសារកម្ពុជា ដាក់ក្ដីសង្ឃឹមដូច្នេះ៖«ខ្ញុំសង្ឃឹមថា ក្រសួងការពារជាតិកំពុងប្រមូលភស្តុតាងគ្រប់កាលៈទេសៈដែលអាចធ្វើទៅបាន មិនត្រឹមតែស្របតាមច្បាប់ប៉ុណ្ណោះទេ ប៉ុន្តែក៏ជាគោលការណ៍ដើម្បីធានានូវការពិតជាប្រវត្តិសាស្ត្រនៃអ្វីដែលបានកើតឡើង និងអ្វីដែលកំពុងកើតឡើងនៅតាមព្រំដែន មិនត្រូវបានបំប្លែង កាត់បន្ថយ ឬលុបបំបាត់ដោយភាគីពាក់ព័ន្ធនឹងសកម្មភាពខុសច្បាប់។ ការប្រមូលភស្តុតាងគឺទូលំទូលាយជាងការសម្ភាសន៍ប្រជាជន និងការចងក្រងឯកសារ។ វាក៏រួមបញ្ចូលទាំងការគ្របដណ្ដប់លើទីតាំងឧក្រិដ្ឋកម្ម និងវត្ថុដែលរឹបអូសបានដោយសកម្មភាពខុសច្បាប់ផងដែរ។»។

លោក ក៏ស្នើឱ្យរដ្ឋាភិបាលកម្ពុជា ប្រែក្លាយទីតាំងមួយចំនួនក្នុងខេត្តព្រះវិហារ (តំបន់ប្រវត្តិសាស្ត្រយោធា) ទៅជាមជ្ឈមណ្ឌលសន្តិភាពព្រះវិហារ ឬកន្លែងរំលឹកវិញ្ញាណក្ខន្ធ ពោះមជ្ឈមណ្ឌល ឬទីតាំងបែបនេះអាចគោរព និងបម្រើជាទីតាំងដ៏ឧត្តុង្គឧត្តមដើម្បីគោរពដល់កងទ័ពដែលបានស្លាប់ក្នុងអំឡុងពេលនៃការឈ្លានពានរបស់ថៃ។

លោក ឆាំង យុ លើកឡើងថា កម្ពុជាក៏មានពិធីបុណ្យដូនតាផងដែរ ដែលពលរដ្ឋ និងរដ្ឋាភិបាលកម្ពុជា គួរតែបន្តគោរព ជារៀងរាល់ឆ្នាំ ចំពោះកងទ័ពដែលប្រយុទ្ធប្រឆាំងការឈ្លានពានពីសំណាក់ទាហានថៃ ដែលពេលនេះ វីរយុទ្ធជនពលីលែងបាននៅជាមួយពលរដ្ឋខ្មែរទៀតហើយ។

លោក ឆាំង យុ បន្ថែមថា៖«ទោះបីជាយើងធ្វើអ្វីក៏ដោយ ភស្តុតាងនៃព្រឹត្តិការណ៍ទាំងនេះត្រូវតែរក្សាទុក។»៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម