Connect with us

ព័ត៌មានជាតិ

អភិបាលខណ្ឌឫស្សីកែវ ចុះពិនិត្យគម្រោងពង្រីកផ្លូវ និងដាក់លូបន្ថែមថ្មី រំដោះជំនន់ទឹកភ្លៀង

បានផុស

នៅ

លោក ជិន ប៊ុនធឿន អភិបាល​ខណ្ឌ​ឫស្សីកែវ និង​មន្ត្រី​ពាក់ព័ន្ធ បាន​អញ្ជើញ​ចុះ​ពិនិត្យមើល​គម្រោង​សាងសង់​ផ្លូវ និង​បណ្ដាញ​លូ​ថ្មី ដើម្បី​រំដោះ​ជំនន់​ទឹកភ្លៀង ក្នុង​មូលដ្ឋាន​សង្កាត់​ឫស្សីកែវ ខណ្ឌ​ឫស្សីកែវ កាលពី​រសៀល​ថ្ងៃ​ទី ២១ ខែ​សីហា ឆ្នាំ២០២៥។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នា​ឱកាស​នោះ លោក​អភិបាល​ខណ្ឌ​ឫស្សីកែវ បាន​ពិនិត្យ​មើល​ការងារ​ពង្រីក​ផ្លូវ​ត​ភ្ជាប់​ចេញពី​ផ្លូវ​ជាតិ​លេខ ៥ តាម​បណ្ដោយ​សាកលវិទ្យាល័យ​ការពារ​ជាតិ ឆ្ពោះ​ទៅ​កាន់​ផ្លូវ​បេតុង​ថ្មី (​អតីត​ផ្លូវ​រថភ្លើង)។ ជាមួយ​គ្នា​នេះ ក៏បាន​ពិនិត្យ​មើល​ដំណើរការ​ដាក់​លូ​បន្ថែម​ស្រប​តាម​បណ្ដោយ​ផ្លូវ​បេតុង​ថ្មី ដើម្បី​ពន្លឿន​ដំណើរការ​ការងារ​ឲ្យ​បាន​រហ័ស និង​មាន​ប្រសិទ្ធភាព។

គម្រោង​នេះ មាន​គោលបំណង​ចម្បង​ក្នុង​ការ​ជួយ​សម្រួល​ចរាចរណ៍​របស់​ប្រជាពលរដ្ឋ​ឲ្យ​ធ្វើដំណើរ​បាន​កាន់តែ​ឆាប់រហ័ស និង​មាន​សុវត្ថិភាព។ ជាពិសេស ការ​ដាក់​លូ​បន្ថែម​ថ្មី ក៏​អាច​ជួយ​សម្រួល​រំដោះ​បញ្ហា​ជំនន់​ទឹកភ្លៀង ដែល​ជា​បញ្ហា​ប្រឈម​មួយ​នៅ​ក្នុង​មូលដ្ឋាន។

ក្នុង​នាម រដ្ឋបាល​ខណ្ឌ​ឫស្សីកែវ នឹង​បន្ត​ខិតខំ​អនុវត្ត​គម្រោង​សំណង់​ប្រើប្រាស់​សាធារណៈ ដើម្បី​លើក​កម្ពស់​ការ​រស់នៅ​សព្វថ្ងៃ​របស់​ប្រជាពលរដ្ឋ និង​បង្កើន​សោភ័ណភាព​ទីក្រុង​ឲ្យ​កាន់តែ​ស្រស់​ស្អាត៕

អត្ថបទ ៖ សំណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម