Connect with us

ព័ត៌មានជាតិ

​​​គ្រូពេទ្យ​ប្រចាំការ​​​ ​​ត្រៀម​ជួយ​​សង្រ្គោះ​​បេក្ខជន​​មាន​បញ្ហា​សុខភាព​ប្រឡង​បាក់ឌុប​​មណ្ឌល​ខេត្ត​ក្រចេះ

បានផុស

នៅ

លោកវិជ្ជៈបណ្ឌិត ងី ប៊ុនឡែន ប្រធានមន្ទីរសុខាភិបាលខេត្តក្រចេះបានឱ្យដឹងថា នៅក្នុងដំណើរការប្រឡងសញ្ញាបាត់បាក់ឌុបឆ្នាំនេះ មន្ទីរបានរៀបចំក្រុមគ្រូពេទ្យប្រចាំការនៅតាមមណ្ឌលប្រឡងនីមួយៗមានដូចជា វិទ្យាល័យសម្តេចតេជោក្រុងក្រចេះ មានរថយន្តគិលានសង្រ្គោះ ១គ្រឿង និងគ្រូពេទ្យ ៥នាក់, វិទ្យាល័យកុសុមះ រថយន្តគិលានសង្រ្គោះ ១គ្រឿង និងគ្រូពេទ្យ ៥នាក់, វិទ្យាល័យខូវប៊ុនស៊ុន មានគ្រូពេទ្យ ៣ នាក់ និង​មណ្ឌលសកលវិទ្យល័យក្រចេះ មានគ្រូពេទ្យ ចំនូន ៣នាក់។

បើតាម​មន្រ្តីសុខាភិបាល គិតត្រឹមវេលាម៉ោង ២រសៀល ថ្ងៃដដែលនេះដែរ គឺសម្រាប់មណ្ឌលប្រឡងទាំង ៥ មណ្ឌល ក្នុងខេត្តក្រចេះ គឺពុំមានបេក្ខជនណាម្នាក់មានបញ្ហាសុខភាពនៅកំឡុងពេលប្រឡងនៅឡើយទេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស្រពេលការ​ប្រឡង​នឹង​ចាប់ផ្ដើមបន្ត​នៅវេលាម៉ោង ២​និង០០នាទីរសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ ក្រុង​ក្រចេះមេឃ​បានចាប់ផ្ដើមភ្លៀងធ្លាក់ខ្លាំង នៅវេលាម៉ោងប្រមាណជា ១២ និង ៣០នាទី រហូតដល់វេលាម៉ោងជាង​ ១ រសៀលដែលមានរយៈពេល ១ ម៉ោងពេញ បានបង្កផលប៉ះពាល់ការរំខាន់ទៅដល់បេក្ខជន ដែលត្រូវមកប្រឡងសញ្ញាបត្រសញ្ញាបត្រ​មធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ក្នុងការធ្វើដំណើរទៅកាន់មណ្ឌលប្រឡងនីមួយៗ ទាំង ៥ មណ្ឌល ក្នុងខេត្តក្រចេះ ។

ពាក់ព័ន្ធទៅនឹងបម្រែបម្រួលអាកាសធាតុ លោក ឡាយ បូរ៉ា ប្រធានមន្ទីរអប់រំយុជន និងកីឡា ខេត្តក្រចេះបានបញ្ជាក់យ៉ាង​ខ្លីថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៥នៅថ្ងៃនេះ ទោះបីជាភ្លៀងធ្លាក់ខ្លាំងក៏ពិតមែន ប៉ុន្តែថេរវេលាឬម៉ោងក្នុងការប្រឡង គឺមិនមានការផ្លាស់ប្តូរឡើយ ដោយរក្សានៅដដែលដូចអ្វីដែលក្រសួងបានកំណត់ និងទៅតាមបច្ចេកទេស គឺវេលាម៉ោង ២ និង០០នាទី ចាប់ផ្ដើមការប្រឡងជាធម្មតា។

ចំពោះបេក្ខជនណាដែលមកប្រឡងយឺត ឬនៅក្រោយម៉ោង ២និង០០នាទី ចាត់ទុកថាអវត្តមាន។

វិញ្ញាសារប្រឡងពេលរសៀលនេះ គឺថ្នាក់វិទ្យាសាស្ត្រ៖ គីមីវិទ្យា រយៈពេល ៩០នាទី និងភាសាបរទេស រយៈពេល ៦០នាទី។ ថ្នាក់វិទ្យាសាស្ត្រសង្គម៖ ភូមិវិទ្យា រយៈពេល ៩០នាទី និងភាសាបរទេស រយៈពេល ៦០នាទី។

អត្ថបទ ប្រុញ វិធិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម