ព័ត៌មានជាតិ
ប្រឡងបាក់ឌុបឆ្នាំនេះ ខេត្តស្វាយរៀងមានបេក្ខប្រឡងចំនួន ៤,៩៥៣នាក់
ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡងថ្ងៃទី២៨-២៩ ខែសីហា ឆ្នាំ២០២៥នេះ នៅខេត្តស្វាយរៀង មានបេក្ខជនប្រឡងសរុបចំនួន៤,៩៥៣នាក់។ ដំណើរការបើកវិញ្ញាសារ ធ្វើនៅមណ្ឌលសាលាបឋមសិក្សាព្រះសីហនុ ក្រុងស្វាយរៀង ក្រោមអធិបតីភាពលោក ម៉ែន វិបុល ប្រធានក្រុមប្រឹក្សាខេត្ត និងមណ្ឌលវិទ្យាល័យស្វាយរៀង ខាងត្បូង និង លោក ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង។

មានប្រសាសន៍ក្នុងឱកាសនោះ លោកអភិបាលខេត្ត បានលើកទឹកចិត្តដល់បេក្ខជនទាំងអស់ត្រូវខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ធ្វើឲ្យបានរួចរាល់លើគ្រប់វិញ្ញាសារដែលបានដាក់ក្នុងការប្រឡង គោរពឲ្យបានខ្ជាប់ខ្ជួននូវបទប្បញ្ញត្តិ និងបទបញ្ជាផ្ទៃក្នុងនៃការប្រឡង ដោយមិនត្រូវលួចចម្លងគ្នា មើលគ្នា ពិភាក្សាគ្នា មិនត្រូវគូសសញ្ញាសម្គាល់លើក្រដាស វិញ្ញាសារ និងលួចលាក់ប្រើប្រាស់ឧបករណ៍អេឡិចត្រូនិចនោះឡើយ ហើយឯកឧត្ដមក៏បានជូនពរឲ្យបេក្ខជនទទួលបានជោគជ័យក្នុងការប្រឡង ក្នុងនោះរដ្ឋបាលខេត្តនឹងនៅតែបន្តផ្តល់រង្វាន់លើកទឹកចិត្តសម្រាប់ក្មួយៗណាដែលបានជាប់និទ្ទេសល្អ(A)ផងដែរ។

សូមបញ្ជាក់ថា ខេត្តស្វាយរៀងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនៅឆ្នាំ២០២៤-២០២៥នេះ មានការចុះឈ្មោះដាក់ពាក្យសុំប្រឡងសញ្ញាបត្រមានបេក្ខជនសរុបរួម ៤៩៥៣ នាក់ ស្រី២៦៤៩ នាក់ ស្មើនឹង ១៩៩ បន្ទប់ ។ ថ្នាក់វិទ្យាសាស្ត្រ បេក្ខជន៖ ១១៧២ នាក់ ស្រី ៧២២ នាក់ស្មើនឹង ៤៧ បន្ទប់ ។ ថ្នាក់វិទ្យាសាស្ត្រសង្គម បេក្ខជន៖ ៣៧៨០ នាក់ ស្រី ១៩២៧ នាក់ ស្មើនឹង ១៥២ បន្ទប់ ។
ក្នុងនោះ បេក្ខជននៅសល់ជាក់ស្តែងក្រោយដកបេក្ខភាព មានបេក្ខជនសរុបរួម ៤៨៨២ នាក់ ស្រី ២៦៣៤ នាក់ ស្មើនឹង១៩៦ បន្ទប់។ ក្នុងនោះថ្នាក់វិទ្យាសាស្ត្រមានបេក្ខជន ១១៦៣ នាក់ ស្រី ៧១៩ នាក់ស្មើនឹង ៤៧ បន្ទប់ ។ ថ្នាក់វិទ្យាសាស្ត្រសង្គមមានបេក្ខជន ៣៧១៩ នាក់ ស្រី១៩១៥នាក់ ស្មើនឹង១៤៩បន្ទប់។

ចំណែកមណ្ឌលសម្រាប់ការប្រឡងមានចំនួន៨ មណ្ឌលរួមមាន៖ មណ្ឌលថ្នាក់វិទ្យាសាស្ត្រ មាន២ មណ្ឌល ស្មើនិងចំនួន៤៧បន្ទប់។ មណ្ឌលថ្នាក់វិទ្យាសាស្ត្រសង្គមមាន៦ មណ្ឌល ស្មើនិងចំនួន១៨៩ បន្ទប់។ ចំពោះមណ្ឌលសម្រាប់ដំណើរការប្រឡងសំណេរទាំង៨គឺ មានចំនួន៧មណ្ឌលស្ថិតក្នុងក្រុងស្វាយរៀង និងមួយមណ្ឌលទៀតស្ថិតនៅទីរួមស្រុកស្វាយជ្រំ។ មណ្ឌលនីមួយៗត្រូវធានាឲ្យមានបរិស្ថានក្នុង និងក្រៅមណ្ឌលល្អមានរបងក្លោងទ្វារ បិទបើកសុវត្ថិភាព មានកន្លែងផ្ញើរមធ្យោបាយសមរម្យ មានដើមឈើជ្រកម្លប់ផងដែរ។
សម្រាប់តាមអគារនីមួយៗ រៀបចំតុ កៅអីចំនួន២៥ក្នុងមួយបន្ទប់ ក្តារខៀនគ្មានស្នាមឆ្នូត ទ្វារ បង្អួច ដំបូល គត់មុត មានអំពូលភ្លើង កង្ហា ក្នុងបន្ទប់ប្រឡង ។ រៀបចំបន្ទប់ទឹកឲ្យមានអនាម័យ មានទឹកគ្រប់គ្រាន់ ត្រៀមឧបករណ៍បំពងសំឡេងឲ្យឮច្បាស់សម្រាប់ជូនដំណឹងក្នុងមណ្ឌលប្រឡង។ ដូច្នេះមណ្ឌលទាំង ៨ នឹងដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ២៨សីហា ២០២៥ ប្រកបដោយរលូន៕
ដោយ:ភក្ដី


-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា១ សប្តាហ៍ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម៣ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧


