Connect with us

ព័ត៌មានជាតិ

ស៊ីឈ្នួលដឹកស្រូវឲ្យគេ បាក់សាក់ស៊ីគោយន្ដ ធ្លាក់បាវស្រូវសង្កត់ស្លាប់ភ្លាមៗ

បានផុស

នៅ


បុរសម្នាក់បើកគោយន្តកន្ត្រៃ ដោយសារតែដឹកស្រូវធ្ងន់ពេកបណ្តាលឲ្យបាក់សាក់សុីកៀបខ្ទប់ទៅនឹងដែកចង្កូតគោយន្តធ្វើឲ្យការ៉ុងស្រូវសង្កត់ស្លាប់។

ករណីនេះ បានកើតឡើងកាលពីវេលាម៉ោង៤និង២០នាទីល្ងាច ថ្ងៃទី៦ ខែមេសា ឆ្នាំ២០២១ នៅចំណុចអូតាតោ ស្ថិតក្នុងភូមិសាស្ត្រភូមិក្របៅ ឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នគរបាលឃុំភ្នំលៀប បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ សែម មុំ ភេទប្រុស អាយុ៤៨ឆ្នាំ នៅភូមិក្បាលក្របី ឃុំសំបួរ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។

ប្រភពដដែលបានបញ្ជាក់ឲ្យថា មុនពេលកើតហេតុ ជនរងគ្រោះបានស៊ីឈ្នួលដឹកស្រូវឲ្យគេ បន្ទាប់ពីច្រូតកាត់បោកបែនរួចមានគោយន្តជាច្រើនគ្រឿងទៀត បើកគម្លាតពីប្រហែលជា១០០ម៉ែត្រជនរងគ្រោះ ពេលបើកមកដល់ចំណុចកើតហេតុ រ៉ឺម៉កគោយន្តកន្ត្រៃបាក់សាក់ស៊ី បណ្តាលឲ្យការុងស្រូវរអិលមកមុខ ខ្ទប់កៀបអ្នកបើកជាមួយដែកដៃចង្កូតស្លាប់ភ្លាមៗតែម្ដង។ សពជនរងគ្រោះត្រូវបានក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕

អត្ថបទ ៖ វ៉ាន់ ណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១៤ ម៉ោង មុន

នៅពេលលឺថាថៃចង់ប្រើទ័ពការពារអធិបតេយ្យភាពខ្លួន អតីតប្រមុខការទូតកម្ពុជាសួរថា តើអធិបតេយ្យភាពថៃនៅឯណា?

ព័ត៌មានជាតិ១៩ ម៉ោង មុន

ច្រកទ្វារអូរស្មាច់ ច្រកទ្វារជាំ និងច្រកទ្វារជប់គគីរខេត្តឧត្តរមានជ័យ ត្រូវថៃបិទជាឯកតោភាគី

នយោបាយ២២ ម៉ោង មុន

បណ្ឌិត ឥន សុផល៖នាយករដ្ឋមន្ត្រីថៃនៅក្មេងខ្ចីផ្នែកនយោបាយពេក ត្រូវក្រុមអាមាត្យ និងយោធា ក្រឡុកឡើងវង្វេងប្រវត្តិសាស្ត្រហើយ!

ព័ត៌មានជាតិ១៦ ម៉ោង មុន

មេរៀននៅតំបន់មុំ៣៖ បញ្ញវន្តខ្មែរផ្តាំទៅកងទ័ពនៅព្រំដែន​ ត្រូវប្រុងប្រយ័ត្នខ្ពស់ មុនធ្វើចិត្តធម៌ ធ្វើចិត្តល្អជាមួយកងទ័ពថៃ

ព័ត៌មានជាតិ១៨ ម៉ោង មុន

ក្រសួងអប់រំ៖ ការជ្រើសរើសគ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារផ្តល់ឱកាសការងារថ្មីដល់យុវជនជាង ១ម៉ឺនកន្លែង

Sokha Hotels

ព័ត៌មានពេញនិយម