ព័ត៌មានជាតិ
អ្នកនាំពាក្យអប់រំ អះអាងថា មិនមានការបែកធ្លាយវិញ្ញាសាអំឡុងពេលប្រឡងបាក់ឌុបរយៈពេល២ថ្ងៃ
អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា លោកស្រី ឃួន វិច្ឆិកា បានអះអាងថា មិនមានការបែកធ្លាយវិញ្ញាសាទេ អំឡុងពេលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិរយៈពេលពីរថ្ងៃ។ ការបញ្ជាក់នេះបានធ្វើឡើងបន្ទាប់ពីមានការជជែកដេញដោលគ្នាតាមប្រព័ន្ធផ្សព្វផ្សាយសង្គម ដោយអ្នកខ្លះអះអាងថា បែកធ្លាយវិញ្ញាសា រូបវិទ្យា គីមីវិទ្យា ហើយអ្នកខ្លះទៀតថា បែកធ្លាយគណិតវិទ្យា។

ដើម្បីបំភ្លឺជូនសាធារណជន និងបេក្ខជន លោកស្រី ឃួន វិច្ឆិកា ប្រាប់កម្ពុជាថ្មីនៅព្រឹកថ្ងៃទី ៣០ ខែសីហានេះថា៖« មិនមានការបែកធ្លាយវិញ្ញាសារទេ។ ការបង្ហោះនេះគឺធ្វើឡើងក្រោយពេលការប្រឡងមុខវិជ្ជាគណិតវិទ្យាបានដំណើរការរួច»។ លើសពីនេះ ក្រសួងកំពុងសិក្សាស្រាវជ្រាវបន្ថែម។
គួរជម្រាបថា មុនការប្រឡងមួយថ្ងៃពោលនៅថ្ងៃទី ២៧ ខែសីហា ក្រសួងអប់រំ បានចេញសេចក្តីណែនាំស្តីពីការហាមឃាត់ការបង្ហោះប្រធានវិញ្ញាសា ក្នុងដំណើរការសំណេរ សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ២៨ សីហា ២០២៥។

ដើម្បីធានាបាននូវគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន និងចៀសវាងការដាក់ និងទទួលទណ្ឌកម្មនានា ចំពោះបេក្ខជន អនុរក្ស គណៈមេប្រយោគ និងគណៈកម្មការនានា ព្រមទាំងសាធារណជន ក្នុងអំឡុងពេលដំណើរការសំណេរ ក្រសួងអប់រំ បានធ្វើការណែនាំដល់បេក្ខជន អនុរក្ស គណៈមេប្រយោគ ប្រធានមណ្ឌលប្រឡង និងគណៈកម្មការនានានូវបំរាមមួយចំនួន។
ក្រសួងណែនាំថា មិនត្រូវសរសេរ ឬថតចម្លងប្រធានវិញ្ញាសានៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ តាមគ្រប់ រូបភាព ដើម្បីបង្ហោះចែកចាយនៅតាមបណ្តាញសង្គមនានា ហើយការបង្ហោះប្រធានវិញ្ញាសាលើបណ្តាញសង្គមនានា ជាអំពើហាមឃាត់។

បើតាមអ្នកនាំពាក្យដដែល ទោះបីជាមានភ្លៀងធ្លាក់ខ្លាំងនៅទូទាំងរាជធានី-ខេត្តមួយចំនួនក៏ដោយ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ រយៈពេលពីរថ្ងៃ បានប្រព្រឹត្តទៅតាមគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន និងស្របតាមគោលការណ៍ “អ្នកចេះគឺជាប់”៕
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា១ សប្តាហ៍ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សេដ្ឋកិច្ច២ ថ្ងៃ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧


