ព័ត៌មានជាតិ
អភិបាលខេត្តកោះកុង មើលឃើញកាន់តែច្បាស់ពីភាពចាស់ទុំរបស់កម្ពុជា ចំពោះការដោះស្រាយជម្លោះព្រំដែន
អាជ្ញាធរខេត្តកោះកុង បានបង្ហាញការមើលឃើញកាន់តែច្បាស់លាស់អំពីភាពចាស់ទុំផ្នែកនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាដែលមានសមត្ថភាពដ៏ប៉ិនប្រសប់ដោះស្រាយបញ្ហាជម្លោះព្រំដែនជាមួយភាគីថៃ។

ក្នុងពិធីបើកបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់រដ្ឋបាលខេត្ត លោកស្រី ឈី វ៉ា អភិបាលខេត្តកោះកុង បានលើកឡើងនៅព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦ នេះថា ប្រទេសជាតិកំពុងរងការឈ្លាន និងអាវុធការបំផ្លិចបំផ្លាញដោយសារជម្លោះប្រដាប់តាមព្រំដែនកម្ពុជា-ថៃ បានបង្ហាញឱ្យឃើញកាន់តែច្បាស់នូវសមត្ថភាព និងភាពចាស់ទុំផ្នែក នយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដឹកនាំការបញ្ចប់វិបត្តិ ដោយប្រើប្រាស់គ្រប់យន្តការទាំងការទូតផ្លូវច្បាប់ និងកាតព្វកិច្ចការពារជាតិសំដៅធ្វើយ៉ាងណាមិនឱ្យផលប្រយោជន៍ជាតិត្រូវបានរំលោភបំពានឡើយ។
លោកស្រី ក៏បានបន្តបំផុសស្មារតីស្នេហាជាតិ និងមហាសាមគ្គីរបស់ប្រជាពលរដ្ឋខ្មែរគ្រប់ទិសទី បាននិងកំពុងរួបរួមគ្នាយ៉ាងរឹងមាំ ក្នុងការគាំទ្រដល់វីរកងទ័ពដែលកំពុងឈរជើងយ៉ាងអង់អាច ការពារទឹកដីនៅសមរភូមិមុខ និងជឿជាក់លើចំណាត់ការរបស់រាជរដ្ឋាភិបាលដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី។

បន្ថែមលើនេះ រយៈពេល១ឆ្នាំកន្លងទៅ លោកស្រី ឈី វ៉ា បានវាយតម្លៃខ្ពស់អំពីកិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរសមត្ថកិច្ច និងមន្រ្តីពាក់ព័ន្ធទាំងអស់ដែលបានសម្រេចលទ្ធផលការងារគួរជាទីមោទកភាពមិនអាចកាត់ផ្តាច់បានសំដៅដល់ការវិនិយោគអភិវឌ្ឍន៍ និងបង្កើតមានសមិទ្ធផលសំខាន់ជាច្រើនជូនខេត្ត។
លោកស្រីអភិបាលខេត្តកោះកុង អំពាវនាវដល់មន្រ្តីគ្រប់រូបដែលនៅក្រោមឱវាទ ត្រូវគោរពក្រមសីលធម៌ឱ្យបានម៉ឺងម៉ាត់ទៅតាមតួនាទីភារកិច្ចរបស់ខ្លួនបម្រើប្រជាពលរដ្ឋ និងមិនឆ្លៀតឱកាសទាញយកប្រយោជនផ្ទាល់ខ្លូនឡើយ។ មន្ត្រីរាជការ គឺមានតែការគោរពវិន័យ ការ លើកកម្ពស់ស្មារតីទទួលខុសត្រូវ ភាពស្មោះត្រង់ចំពោះតួនាទី ភារកិច្ច និងភាពថ្លៃថ្នូក្នុងវិជ្ជាជីវៈការងារប៉ុណ្ណោះ ទើបអាចបង្កើនផលិតភាព និងប្រសិទ្ធភាពការងារបានល្អប្រសើរ។

ទាក់ទិននឹងបញ្ហាប្រឈមទាំងឡាយដែលមានក្នុងឆ្នាំ២០២៥ អាជ្ញាធរខេត្តកោះកុង រំពឹងទុកថា នឹងដោះស្រាយបានដោយ ជោគជ័យបន្ថែមទៀតក្នុងឆ្នាំ២០២៦នេះ តាមរយៈការចូលរួមមតិយោបល់អាជ្ញាធរសមត្ថកិច្ច មន្រ្តីពាក់ព័ន្ធ ដោយផ្តោតទៅលើការប្តេជ្ញាចិត្តខិតខំប្រឹងប្រែងអនុវត្តការងារក្នុងឆ្នាំនេះ និងបណ្តាឆ្នាំខាងមុខបន្តទៀត៕



អត្ថបទ៖សិរីវឌ្ឍនៈ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


