ព័ត៌មានជាតិ
កងទ័ពថៃថានឹងដោះលែងទាហានខ្មែរពេលដែលមានការព្រមព្រៀងជាមួយកម្ពុជាសិន
កងភូមិន្ទថៃបានបញ្ជាក់ប្រាប់មន្ត្រីកាកបាទក្រហមអន្តរជាតិថាពួកគេនឹងដោះលែងទាហានខ្មែរទាំង១៨នាក់នៅពេលដែលការចរចាររវាងថៃនិងកម្ពុជាឈានដល់កិច្ចព្រមព្រៀងជាមួយគ្នាសិន។ ការបញ្ជាក់នេះគឺក្នុងពេលដែលមន្ត្រីកាកបាទក្រហមអន្តរជាតិបានអញ្ជើញចូលពិនិត្យស្ថានភាពរបស់ទាហានខ្មែរទាំង១៨នាក់កាលពីថ្ងៃទី៤ ខែកញ្ញា។

ក្នុងសេចក្ដីប្រកាសព័ត៌មានរបស់កងភូមិន្ទថៃនៅថ្ងៃទី៥ ខែកញ្ញា ថាពួកគេបានសម្របសម្រួលជាលើកទី២ដល់ក្រុមការងារកាកបាទក្រហមអន្តរជាតិ ក្នុងការចុះសួរសុខទុក្ខទាហានខ្មែរទាំង១៨នាក់ នៅមន្ទីរឃុំឃាំងដែលទទួលខុសត្រូវដោយយោធភូមិភាគទី២របស់ថៃ។ ដោយឡែកពាក់ព័ន្ធនឹងការធ្វើមាតុភូមិនិវត្តន៍របស់ទាហានខ្មែរ ពួកគេអះអាងថានឹងធ្វើទៅបាននៅពេលដែលការចរចារជាមួយកម្ពុជាឈានដល់កិច្ចព្រមព្រៀងសិន។
ក្នុងសេចក្ដីប្រកាសនោះសរសេរថា៖ «ទាក់ទិននិងបញ្ហាមាតុភូមិនិវត្តន៍ឈ្លើយសឹក នេះនឹងត្រូវធ្វើឡើងនៅពេលដែលប្រទេសថៃ និងកម្ពុជាឈានដល់កិច្ចព្រមព្រៀងគ្នាទៅវិញទៅមកលើការដោះលែងអ្នកទោស»។

នេះគឺជាលើកទី២ហើយដែលមន្ត្រីកាកបាទក្រហមអន្តរជាតិបានចុះទៅសួរសុខទុក្ខទាហានខ្មែរដែលត្រូវបានថៃចាប់ខ្លួនដោយបំពានបទឈប់បាញ់នៅព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥។ ក្រោយចាប់ខ្លួន គណៈកម្មាធិការសិទ្ធិមនុស្សបានព្យាយាមតវ៉ាទៅកាន់ឧត្តមស្នងការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស និងកាកបាទក្រហមអន្តរជាតិដើម្បីឱ្យមានអន្តរាគមន៍លើរឿងនេះ។
កាលពីថ្ងៃទី១៥ ខែសីហា ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាលោកទេសរដ្ឋមន្ត្រី កែវ រ៉េមី បានផ្ញើរលិខិតទៅUN ជាថ្មីទៀតដោយរម្លឹកថា៖ «យើងស្វែងរកការចូលរួមរបស់អ្នកក្នុងការរក្សាគោលការណ៍សិទ្ធិមនុស្ស ច្បាប់មនុស្សធម៌ និងយុត្តិធម៌សម្រាប់ជនរងគ្រោះនៃសកម្មភាពខុសច្បាប់បែបនេះ»៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៣ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៥ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


