ព័ត៌មានជាតិ
បាក់ឌុប!ឈានដល់ដំណាក់កាលស្រង់បូកពិន្ទុដោយកុំព្យូទ័រ ពុំឃើញមានភាពមិនប្រក្រតីលើសន្លឹកកិច្ចការបេក្ខជនឡើយ
អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា លោកស្រី ឃួន វិច្ឆិកា បានឱ្យដឹងថា គិតត្រឹមថ្ងៃទី ១២ ខែកញ្ញា ការធ្វើកំណែលើសន្លឹកកិច្ចការរបស់បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ( បាក់ឌុប) ស្ថិតក្នុងដំណាក់កាល ស្រង់បូកពិន្ទុដោយកុំព្យូទ័រ។

បើតាមអ្នកនាំពាក្យ ដោយឡែក ក្នុងដំណាក់កាលសំណេរ និងកំណែ ក្រសួងពិនិត្យឃើញថា បេក្ខជនយល់បានច្បាស់នូវបទបញ្ញត្តិ ចូលរួមអនុវត្តយ៉ាងខ្ជាប់ខ្ជួន ដែលបង្ហាញពីរបត់វិជ្ជមាននៃសិស្សានុសិស្ស។ ក្នុងន័យនេះ ក្រសួងពុំរកឃើញភាពមិនប្រក្រតីនៅលើសន្លឹកកិច្ចការបេក្ខជនដូចជា សញ្ញាសម្គាល់ តម្រុយ ឬហត្ថលេខា ណាមួយឡើយ។ ទាំងនេះ បង្ហាញថាបេក្ខជនចូលរួមគោរពបទបញត្តិបានខ្ជាប់ខ្ជួនចំពោះការប្រឡងពីមួយឆ្នាំទៅមួយឆ្នាំ។
គួរជម្រាបថា សមាជិកកំណែនៅតាមមណ្ឌលកំណែទាំង១០ កំពុងបំពេញភារកិច្ច ដោយមានការពង្រឹងវិន័យ តាមម៉ោងកំណត់ ទ្វារត្រូវបានបិទដោយមិនអនុញ្ញាតឱ្យចូល និងចេញក្នុងម៉ោងធ្វើការ ចំណែកទូរសព្ទ ឧបករណ៍អេឡិចត្រូនិកនានា ត្រូវបានហាមឃាត់មិនអនុញ្ញាតឱ្យប្រើប្រាស់ឡើយ។
គណៈកម្មការនានាបំពេញភារកិច្ចដោយការទទួលខុសត្រូវខ្ពស់ មណ្ឌលមានរបៀបរៀបរយ ដំណើរការល្អ ព្រមទាំងមានការចូលរួមពីអង្គភាពប្រឆាំងអំពើពុករលួយ (ACU) ក្នុងការទប់ស្កាត់ភាពមិនប្រក្រតីផ្សេងៗ។ ជាមួយគ្នានេះ ក៏មានការប្រជុំពង្រឹងគណៈកម្មការកំណែជាប្រចាំ ដើម្បីធានាការប្រឡងគោរពតាមគោលការណ៌ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន។

ដំណើរការស្រង់ បូកពិន្ទុដោយកុំព្យូទ័រ និងផ្ទៀងផ្ទាត់ពិន្ទុ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥។ ដំណើរការបោះពុម្ពលទ្ធផលប្រឡងប្រព្រឹត្តទៅនាថ្ងៃទី១៩ ខែកញ្ញា ហើយការប្រកាសលទ្ធផលប្រឡងនឹងធ្វើឡើងនៅថ្ងៃទី ២០ ខែកញ្ញានៅទូទាំងប្រទេស។ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំនេះ មានបេក្ខជនចុះឈ្មោះប្រឡងសរុបចំនួន ១៤៦ ៧២០ នាក់ (ស្រី ៨១ ៤៤២ នាក់)ក្នុងនោះ បេក្ខជនថ្នាក់វិទ្យាសាស្ត្រ មានចំនួន ៤០ ៦៧៨ នាក់ ថ្នាក់វិទ្យាសាស្ត្រសង្គម មានចំនួន ១០៦ ០៤២ នាក់ (ស្រី ៥៦ ៩២៣ នាក់)៕
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៦ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


