Connect with us

ព័ត៌មានជាតិ

មុខមហោស្រពខេត្តតាកែវ មានផ្សារចុងសប្ដាហ៍ដាក់លក់ផលិតផលខ្មែរចាប់ផ្ដើមបើកដំណើរការសាកល្បងរយៈពេល៣ខែ

បានផុស

នៅ

គម្រោងអនុវត្តសាកល្បងរយៈពេល៣ខែ នៃ «ផ្សារផលិតផលខ្មែរ (ផ្សារចុងសប្ដាហ៍)» ខេត្តតាកែវ បានចាប់ផ្ដើមដំណើរការជាផ្លូវការហើយ នៅចុងសប្ដាហ៍ទីមួយនេះ (ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ) ទី៤ និងទី៥ ខែតុលា ឆ្នាំ២០២៥ នៅទីតាំងខាងមុខ មហោស្រពខេត្តតាកែវ ដែលផ្សារនេះរៀបចំឡើងដើម្បីតាំងលក់ និងលើកកម្ពស់ផលិតផលកសិកម្ម និងទំនិញក្នុងស្រុកជាច្រើនមុខ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមសេចក្តីជូនដំណឹងរបស់ មន្ទីរពាណិជ្ជកម្មខេត្តតាកែវ ផ្សារនេះត្រូវបានអនុវត្តសាកល្បងតាមរយៈគម្រោង «ផ្សារសម្រាប់ប្រព័ន្ធកសិកម្មប្រកបដោយនិរន្តរភាព (AIMS)»។ គោលបំណងសំខាន់នៃការរៀបចំផ្សារនេះ គឺដើម្បី បង្កើនតម្លៃសរុបនៃផលិតផលកសិកម្ម និងបង្កើតទីផ្សារលក់ចេញសម្រាប់ក្រុមផលិតដែលទទួលបានការគាំទ្រពីគម្រោង AIMS ក្នុងការអភិវឌ្ឍន៍ខ្សែច្រវាក់តម្លៃ ដើម្បីបង្កើនប្រាក់ចំណេញដល់កសិករ និងអាជីវករខ្មែរ។

នាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ នៃគម្រោង AIMS បានអនុញ្ញាតឱ្យសកម្មភាពនេះដំណើរការសាកល្បងក្នុងអំឡុងពេល ៣ខែ ដោយចាប់ផ្តើមពីថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៥ តទៅ ដោយរៀបចំឡើងរៀងរាល់ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ នៃចុងសប្តាហ៍។

ជាមួយគ្នានេះដែរ មន្ទីរពាណិជ្ជកម្មខេត្តតាកែវ ក្នុងនាមជាអ្នកសម្របសម្រួល បានអញ្ជើញសាធារណ:ជនទាំងអស់ មេត្តាចូលរួមគាំទ្រផលិតផលខ្មែរ ស្នាដៃកសិករក្នុងខេត្តតាកែវ និងបណ្តាខេត្តនានា ដើម្បីរួមចំណែកដល់ការលើកកម្ពស់ផលិតផលក្នុងស្រុកឲ្យបានកាន់តែទូលំទូលាយបន្ថែមទៀត ក្នុងស្មារតីខ្មែរជួយខ្មែរផងដែរ៕

អត្ថបទ៖ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម