ព័ត៌មានជាតិ
សម្តេចតេជោចាត់ទុកទង្វើជនជាតិថៃយករូបសម្តេចដាក់បាញ់យករង្វាន់ ជាអំពើអមនុស្ស និងអន់ជាងសត្វ និងប្រាប់ពលរដ្ឋកុំឱ្យធ្វើតាម
សម្ដេចតេជោ ហ៊ុន សែន ប្រតិកម្មចំពោះការយករូបរបស់សម្ដេច ធ្វើជាផ្ទាំងបាញ់ពីសំណាក់ជនជាតិថៃមួយចំនួន ក្នុងល្បែងកម្សាន្តរបស់ពួកគេ។ ទង្វើដែលជនជាតិថៃកំពុងធ្វើនេះ សម្ដេចតេជោ ចាត់ទុកថា គឺជាអំពើអមនុស្ស និងអន់ជាងសត្វធាតុ។ ប៉ុន្តែសម្ដេច មិនលើកទឹកចិត្តឱ្យពលរដ្ឋកម្ពុជាធ្វើទង្វើដ៏អាក្រក់បែបនេះទៅលើព្រះមហាក្សត្រ និងថ្នាក់ដឹកនាំរបស់ថៃនោះទេ។

នាពេលថ្មីៗនេះ គេសង្គេតឃើញមានការផ្សព្វផ្សាយនូវឃ្លីបវីដេអូមួយមានប្រភពពីប្រទេសថៃដែលបានបង្ហាញនូវការដាក់តាំងរូបថតរបស់ថ្នាក់ដឹកនាំកម្ពុជា គឺសម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីកម្ពុជា ដើម្បីធ្វើជាផ្ទាំងដាក់បាញ់យករង្វាន់។
ប្រតិកម្មនឹងការទង្វើរបស់ជនជាតិថៃទាំងនេះ ប្រមុខរដ្ឋស្ដីទី សម្ដេចតេជោ ហ៊ុន សែន នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥នេះ បានបញ្ចេញសំណេរលើបណ្ដាញសង្គមយ៉ាងដូច្នេះថា៖ «នេះឬជាជនជាតិស៉ីវិល័យមានគុណធម៌ សីលធម៌ និងអរិយធម៌ខ្ពស់?»។ សម្ដេចតេជោ ថា «មិនថាវីដេអូនេះធ្វើដោយមនុស្សផ្ទាល់ ឬដោយ AI គឺសុទ្ធតែបង្ហាញនូវអំពើអាក្រក់ទាំងអស់មិនថា ជនជាតិណា ឬក្រុមណានោះទេ»។ បើទោះមានខឹងសម្បារនឹងជនជាតិថៃទាំងនេះយ៉ាងណាក្ដី ប៉ុន្តែសម្ដេចតេជោ បានប្រាប់ទៅកាន់ជនរួមជាតិកម្ពុជា «កុំធ្វើទង្វើអាក្រក់បែបនេះដែលជាទង្វើអមនុស្ស និងអន់ជាងសត្វ»។

ខណៈកន្លងមកមានការសុំមកសម្ដេច ដើម្បីធ្វើការតបតតាមរយៈយករូបថត ឬព្រះឆាយាលក្ខព្រះមហាក្សត្រថៃ យកមកដាក់ ហើយបាញ់យករង្វាន់ដូចជនជាតិថៃមួយចំនួនដែលបាននិងកំពុងធ្វើនេះ សម្ដេចតេជោប្រាប់ទៅវិញថា បើយល់ថាគេធ្វើបែបនេះខុស កុំប្រឡងយកខុសជាមួយគេធ្វើអ្វី ព្រោះអំពើបែបនេះជាអំពើអមនុស្ស និងអន់ជាងសត្វទៅទៀត។
សំណេររបស់សម្ដេចតេជោ បន្តថា «ខ្ញុំបានពន្យល់បន្ថែមថា ពួកគេធ្វើបែបនេះក្នុងគោលដៅធ្វើឲ្យខ្ញុំបាត់បង់ការអត់ធ្មត់ក្នុងពេលបទឈប់បាញ់ កំពុងស្ថិតក្នុងស្ថានភាពផុយស្រួយ ឬយ៉ាងហោចណាស់ញុះញង់ឲ្យកងទ័ពនិង ប្រជាជនយើងមួយចំនួនតបតតាមរបៀបបង្កអរិយភាព»។ ក្នុងន័យនេះ សម្ដេចតេជោ អំពាវនាវជនជាតិខ្មែរទាំងអស់ សូមកុំយកព្រះឆាយាលក្ខព្រះមហាក្សត្រថៃ ឬរូបថតមេដឹកនាំថៃណាមួយមកធ្វើមិនគប្បីឲ្យសោះ។

ការណ៍ដែលសម្ដេចតេជោមិនចង់ឱ្យជនជាតិខ្មែរដូច្នេះ ពីព្រោះសម្ដេច ថា ខ្មែរ បើទោះជាប្រទេសតូច ប្រជាជនមានចំនួនតិច សេដ្ឋកិច្ចទន់ខ្សោយ តែខ្មែរកុំខ្សោយខាងសីលធម៌។ សម្ដេច ថា «យើងត្រូវតែបន្តជាជាតិសាសន៍ថ្លៃថ្នូរមានសីលធម៌ខ្ពស់»។
ប៉ុន្តែយ៉ាងណា ជាមួយនឹងភាពឈឺចាប់ជាមួយថៃនេះ សម្ដេចតេជោ ហ៊ុន សែន ប្រាប់ពលរដ្ឋខ្មែរកុំទិញទំនិញថៃមកប្រើប្រាស់ និងឈប់ប្រើប្រាស់ប្រាក់បាតថៃលើដីខ្មែរតទៅទៀត ដើម្បីពង្រឹងឯករាជ្យភាពខាងរូបីយវត្ថុរបស់ជាតិ។

ទោះជាយ៉ាងនេះក្ដី តែសម្ដេចតេជោ បានហាមឃាតិកុំធ្វើសកម្មភាពណាមួយប៉ះពាល់ដល់ក្រុមហ៊ុនថៃ និងប្រជាជនថៃ ដែលកំពុងរស់នៅធ្វើការរកស៉ីនៅកម្ពុជា៕
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា១ សប្តាហ៍ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម៣ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧


