ព័ត៌មានជាតិ
លោកឃួង ស្រេង ណែនាំឱ្យមន្ត្រីគណបក្សប្រជាជនកម្ពុជា មើលថែជីវភាពពលរដ្ឋទាំងការហូបចុកនិង ការសិក្សារៀនសូត្រ
លោកឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញបានណែនាំឱ្យមន្ត្រីរបស់គណបក្សប្រជាជនកម្ពុជា មើលថែជីវភាពប្រជាពលរដ្ឋដែលរស់ក្នុងមូលដ្ឋានរបស់ខ្លួន ដោយមើលទាំងលើការហូបចុកនិង ការសិក្សារៀនសូត្រ សំរាប់កូនចៅរបស់ពួកគាត់ ពោលគឺ បើពួកគាត់ខ្វះខាតពិតមែន ត្រូវតែជួយសម្រួលជួយពួកគាត់។

ការណែនាំបែបនេះ របស់លោកឃួង ស្រេង បែបនេះបានធ្វើឡើង ក្នុងពិធីសំណេះសំណាលជាមួយសមាជិក សមាជិកា គណៈកម្មាធិការគណបក្ស សង្កាត់អូរឬស្សីទី និងអូរឬស្សីទី ខណ្ឌ៧មករា ក្រោយបញ្ចប់ម៉ោងរដ្ឋបាល នាម៉ោង៥និង៣០នាទីល្ងាចថ្ងៃទី០៧ តុលាឆ្នាំ២០២៥នេះ នៅសាលាប៊ែលធីគ្រុប។

លោកឃួង ស្រេង បានលើកឡើងទៀតថា ក្នុងនាមជាមន្ត្រីរបស់គណបក្សប្រជាជនកម្ពុជា ការងារចំពោះមុខ គឺការមើលថែជីវភាព របស់ប្រជាពលរដ្ឋ ដោយមើលទាំងការហូបចុកនិង ការសិក្សារៀនសូត្រ សម្រាប់កូនចៅពួកគាត់ ពោលគឺ បើខ្វះការហូបចុកត្រូវផ្តល់ជូនពួកគាត់ ហើយបើកូនចៅគាត់ មិនមានប្រាក់គ្រប់គ្រាន់ ក្នុងការសិក្សារៀនសូត្រ នៅមហាវិទ្យាល័យ គួរត្រូវបានផ្តល់អាហាររូបករណ៍ជូនពួកគាត់។ ចង់អភិវឌ្ឍន៍ប្រទេសជាតិឱ្យរីកចម្រើន គឺត្រូវការធនធានមនុស្សជាដាច់ខាត់ ដូច្នេះហើយ ទើបរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាបានយកចិត្តទុកដាក់ខ្លាំងណាស់ ក្នុងការបណ្តុះបណ្តាធនធានមនុស្សនេះ។

លោកឃួង ស្រេង ក៏បានថ្លែងនូវការកោតសរសើរផងដែរ ចំពោះសមាជិក សមាជិកាបក្សនិងប្រជាពលរដ្ឋ បើទោះបីបានចាកចេញពីមូលដ្ឋានរបស់ខ្លួនរស់នៅក្តី ប៉ុន្តែនៅពេលបោះឆ្នោត ពួកគាត់តែងបានវិលត្រឡប់មកវិញ ហើយបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ធ្វើឱ្យគណបក្សប្រជាជនកម្ពុជា ទទួលបានជ័យជំនះរហូតមក។

មានតែគណបក្សប្រជាជនកម្ពុជាតែមួយគត់ ដែលថ្នាក់ដឹកនាំបក្ស នោះគឺសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងបន្តមកសម្ដេចបវរអធិបតីហ៊ុនម៉ាណែត នាយករដ្ឋមន្ត្រីរដ្ឋមន្ត្រី មានសុខ រួមសុខ មានទុក្ខរួមទុក្ខជាមួយប្រជាពលរដ្ឋ ដោយមិនរត់ចោលប្រជាពលរដ្ឋឡើយ។

ជាក់ស្តែងនៅពេលជួបបញ្ហាមួយថៃ ថ្នាក់ដឹកនាំរបស់យើងប្តេជ្ញាចិត្តយ៉ាងដាច់ខាតក្នុងកិច្ចការពារបូរណភាពទឹកដី មិនឱ្យបាត់បង់មួយមីលីម៉ែត្រឡើយ។

លោក ឃួង ស្រេង បានបន្តថា យើងត្រូវដឹងថា អ្នកជិតខាងរបស់យើងគេមិនចង់ឱ្យប្រទេសយើងរីកចំរើន និងសម្រេចបាននូវចក្ខុវិស័យ ក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងក្លាយជាប្រទេសមានចំណូលខ្ពស់ នៅឆ្នាំ ២០៥០ឡើយ។ ដូច្នេះយើងត្រូវរួមសាមគ្គីគ្នាជាធ្នុងមួយ ជាមួយនិងមិនប្រើប្រាស់របស់គេ ដើម្បីឱ្យកម្ពុជាសម្រេចបានជោគជ័យ ក្លាយជាប្រទេសមានចំណូលខ្ពស់ នៅឆ្នាំ ២០៥០ឱ្យបាន។

លោកឃួង ស្រេង បានបន្តថា ការជួបជុំគ្នាថ្ងៃនេះ គឺដើម្បីពិភាក្សា ពិគ្រោះយោបល់ រកចំណុចខ្លាំង ចំណុចខ្សោយ ធ្វើយ៉ាងណា ឱ្យគណបក្សប្រជាជនកម្ពុជា សម្រេចបានមហិច្ឆតារបស់គណបក្ស គឺដឹកនាំប្រទេសជារៀងរហូត៕
ដោយ ៖ ស្រីរ័ត្ន









-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៦ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
សន្តិសុខសង្គម២ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន


