នយោបាយ
សម្ដេចតេជោ ស្វាគមន៍លោក សាយ បូរី ដែលចូលមករួមរស់ក្នុងទ្រនំនយោបាយជាមួយបក្សប្រជាជនកម្ពុជា
សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នារាត្រីថ្ងៃទី០៥ ខែកញ្ញានេះ បានប្រកាសស្វាគមន៍ លោក សាយ បូរី ដែលចូលមករួមរស់ក្នុងជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។

បើតាមខ្លឹមសារដើមក្នុងប្រព័ន្ធតេឡេក្រាមរបស់សម្ដេចតេជោ ហ៊ុន សែន សម្ដេចបានគូសបញ្ជាក់ថា៖ “ជាថ្មីម្តងទៀត ក្នុងនាមគណបក្សប្រជាជនកម្ពុជា ខ្ញុំសូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោក សាយ បូរី ដែលបានសម្រេចចិត្តមកចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា”។
ជាមួយគ្នានេះ មុននឹងសម្ដេចតេជោ ហ៊ុន សែន ប្រកាសស្វាគមន៍ចំពោះរបត់នយោបាយដែលលោក សាយ បូរី ចូលមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា លោក សាយ បូរី ផ្ទាល់ក៏បានសរសេរនៅលើគណនីហ្វេសប៊ុករបស់ខ្លួននាល្ងាចថ្ងៃទី០៥ ខែកញ្ញានេះ ដោយបង្ហាញពីគោលជំហររបស់លោកដែលផ្លាស់មករួមរស់ជាមួយគណបក្សកាន់អំណាច ដើម្បីចង់នៅពីក្រោយអ្នកបន្តវេនទៅមុខ ឆ្ពោះទៅរកការរីកចម្រើនរបស់សង្គមឲ្យកាន់តែបានឆាប់រហ័ស។

លោក សាយ បុរី ក៏បានអះអាងតាមបណ្ដាញសង្គមហ្វេសប៊ុកថា លោកយល់ច្បាស់អំពីមនោគមវិជ្ជាដឹកនាំប្រទេសរបស់សម្តេចតេជោ ហ៊ុន សែន ដែលក្នុងខ្លឹមសារស៊ីជម្រៅត្រូវនឹងឧត្តមគតិរបស់ខ្ញុំទាំងស្រុង។ ជាពិសេស លោកបានឃើញច្បាស់អំពីការឈានឡើងជាបន្តបន្ទាប់នៃការអភិវឌ្ឍប្រទេសជាតិ កិត្យានុភាពជាតិ និងភាពសុខសាន្តរបស់ប្រជាជនកម្ពុជា ក្រោមដំបូលនៃសុខសន្តិភាព។
លោកបានបន្តថា មួយជីវិតលោក ជាអ្នកសិក្សាស្រាវជ្រាវ ជាអ្នកបណ្តុះបណ្តាលបញ្ញវន្តនានាជាច្រើននាក់ និងជាអ្នកនយោបាយមួយរូប លោកមើលឃើញច្បាស់ថា ស្ថានភាពកម្ពុជា មានលក្ខណៈល្អប្រសើរស្ទើគ្រប់វិស័យ ហើយគ្រឹះនៃសុខសន្តិភាព ព្រមទាំងការរៀបចំការបន្តវេនដឹកនាំប្រទេស ដោយអ្នកជំនាន់ក្រោយ ដែលមានសម្តេចមហាធិបតី ហ៊ុន ម៉ាណែត ដែលជាបញ្ញវន្តពោពេញទៅដោយសមត្ថភាព នឹងបន្តធ្វើឱ្យប្រទេសជាតិយើង កាន់តែមានការរីកចំរើន និងកិត្យានុភាពជាតិលើឆាកអន្តរជាតិ ហើយប្រជាជននឹងបន្តរស់នៅក្នុងភាពសុខសាន្តក្រោមដំបូលនៃសុខសន្តិភាព។

លោក សាយ បូរីក៏បានផ្ដាំផ្ញើរទៅកាន់ប្រជាជាតិកម្ពុជាថា ខ្មែររួមគ្នាជាធ្លុងមួយ ខ្មែរខ្លាំង និងបានសុខក្សេមក្សាន្តយូរអង្វែង ហើយស្រុកទេសនឹងរីកចម្រើនឆាប់រហ័ស។
សូមជម្រាបថា លោក សាយ បូរី គឺជាអតីតឥស្សរជននៃគណបក្សលោកតាសឺនសាន។ លោកបានលាលែងតំណែងពីគណបក្សលោកតា សឺន សាន តាំងពីឆ្នាំ ១៩៩៥។ បន្តមកលោក ក៏បានបង្កើតគណ:មេធាវី បន្ថែមពីនេះលោក គឺជាសាស្ត្រាចារ្យផ្នែកច្បាប់ លោកជាអ្នកស្រាវជ្រាវ៕
អត្ថបទដោយ៖ ង៉ិល ណារ៉ាត់

-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៦ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា