Connect with us

នយោបាយ

ឈ្វេងយល់! តើអ្វីទៅជាសន្និសីទអន្តរជាតិនៃបណ្តាគណបក្សនយោបាយនៅអាស៊ី?

បានផុស

នៅ

គណបក្សប្រជាជនកម្ពុជា កំពុងធ្វើជាម្ចាស់ផ្ទះរៀបចំមហាសន្និបាតសន្និសីទអន្តរជាតិនៃបណ្តាគណបក្សនយោបាយនៅអាស៊ី (ICAPP) លើកទី១២ នៅវិមាន៧ មករា រាជធានីភ្នំពេញ។ មហាសន្និបាតសន្និសីទអន្តរជាតិនៃបណ្តាគណបក្សនយោបាយនៅអាស៊ី រៀបចំធ្វើឡើងរយៈពេល៤ថ្ងៃ​ចាប់ពីថ្ងៃទី២១ ដល់ ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ដោយមានប្រតិភូជាង២០០​នាក់ មកពី៥៧គណបក្សនយោបាយនៅក្នុងប្រទេសជាង​៤០ នៅលើពិភពលោក។ មូលបទសំខាន់ដែលលើកមកជជែកពិភាក្សានៅពេលនេះ គឺដំណើរ​ស្វែងរក​សន្តិភាព​ និង​ការផ្សះផ្សា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សន្និសីទអន្តរជាតិនៃបណ្តាគណបក្សនយោបាយនៅអាស៊ី (ICAPP) ត្រូវបានបង្កើតឡើងនៅក្នុងខែកញ្ញា ឆ្នាំ២០០០ នៅក្នុងទីក្រុងម៉ានីល ប្រទេសហ្វីលីពីន។ គោលបំណងនៃការបង្កើតសន្និសីទអន្តរជាតិនៃបណ្តាគណបក្សនយោបាយនៅអាស៊ីនេះ គឺដើម្បីលើកកម្ពស់ការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការក្នុងចំណោមគណបក្សនយោបាយដែលមានមនោគមវិជ្ជាផ្សេងៗគ្នានៅអាស៊ី និងអូសេអានី។ ICAPP មានតួនាទីស្វែងរកការពង្រឹងការយល់ដឹងទៅវិញទៅមក និងបង្កើនទំនុកចិត្តក្នុងតំបន់ដែលការរធ្វើបែបនេះ គឺដើម្បីលើកកម្ពស់សន្តិភាព និងវិបុលភាពតាមរយៈតួនាទី និងភារកិច្ចរបស់គណបក្សនយោបាយ។ មកដល់ពេលនេះ សន្និសីទអន្តរជាតិនៃបណ្តាគណបក្សនយោបាយនៅអាស៊ី (ICAPP) បានប្រមូលផ្តុំគណបក្សនយោបាយនានានៅអាស៊ីដែលមានជាង៣៥០គណបក្ស ប៉ុន្តែ គណបក្សដែលសកម្ម មានតែគណបក្សនយោបាយជាង៩០គណបក្សប៉ុណ្ណោះដែលតែងតែចូលរួមប្រជុំជាប់ជាប្រចាំ។

ចំណែកកម្ពុជាវិញ បានចូលជាសន្និសីទអន្តរជាតិនៃបណ្តាគណបក្សនយោបាយនៅអាស៊ីនៅក្នុងឆ្នាំ២០០៣ គឺ៣ឆ្នាំក្រោយពេលដែលអង្គការនេះបង្កើតឡើង។ បន្ទាប់ពីចូលជាសមាជិកពេញសិទ្ធិបាន៧ឆ្នាំ ពោល គឺនៅក្នុង២០១០ កម្ពុជា ក៏បានធ្វើជាម្ចាស់ផ្ទះរៀបចំមហាសន្និបាត​សន្និសីទ​អន្តរជាតិ​នៃ​បណ្តា​គណបក្សនយោបាយ​នៅ​អាស៊ី (ICAPP)។ រីឯ នៅក្នុងឆ្នាំ២០២៤នេះ គឺជាលើកទី២ហើយដែលកម្ពុជាធ្វើជាម្ចាស់រៀបចំមហាសន្និបាតនេះ។

ការធ្វើជាម្ចាស់ផ្ទះជាលើកទី២របស់កម្ពុជានេះ គឺដោយសារតែការផ្តល់​សេចក្តីទុក​ចិត្ត​ពីសមាជិក ICAPP ខណៈបណ្តា​គណបក្សនយោបាយដែលជាសមាជិក​ទាំងអស់​បានសម្លឹ​ង​មើល​​តួនាទី​សំខាន់​របស់​គណបក្ស​ប្រជាជនកម្ពុជា​ ក៏ដូចជា ​កម្ពុជា​ដែល​បាន​រក្សា​នូវ​គោលការណ៍​គ្រឹះ​នៃ​ប្រជាធិបតេយ្យ ផ្អែកលើ​វិធាន​ច្បាប់ និង​វិន័យ​របស់ខ្លួន ពិសេស​ កម្ពុជា​បានរួម​ចំណែក​ក្នុង​ការងារ​នានា​របស់ ICAPP ក្នុង​កិច្ច​សហប្រតិបត្តិការ​របស់ខ្លួន​សំដៅ​ឆ្ពោះទៅរក​ការកសាង​ពិភពលោក​មួយ​ដែលមាន​សន្តិភាព​ផង​មាន​ស្ថិរភាព​ផង ​និង​មានការ​អភិវឌ្ឍ​។ លើសពីនេះទៀត កម្ពុជា​ក៏​ចូលរួមចំណែក​នៅក្នុង​កិច្ចសហប្រតិបត្តិការ​ស​ន្តិ​សុខ សហប្រតិបត្តិការ ពហុភាគី ទ្វេភាគី និង​សេដ្ឋកិច្ចសង្គម ​ជាដើម ​ហើយ​កម្ពុជា​ក៏បាន​ជួយ​ជំរុញ​ឧ​ត្ត​ម​គតិ​ដ៏​សំខាន់បំផុត​របស់ ICAPP គឺ​ការជួយ​ជំរុញ​ការយោគយល់​គ្នាទៅវិញទៅមក​រវាង​គ​ណ​បក្សនយោបាយ​នានា​។​ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានកម្ពុជា(AKP) នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤។

នៅឆ្នាំនេះ មហាសន្និបាតសន្និសីទអន្តរជាតិនៃបណ្តាគណបក្សនយោបាយនៅអាស៊ី (ICAPP) លើកទី១២ បានលើកយកមូលបទ«ដំណើរ​ស្វែងរក​សន្តិភាព​ និង​ការផ្សះផ្សា»មកជជែកពិភាក្សាគ្នានៅក្នុងរាជធានីភ្នំពេញ។ លោក ប្រាក់ សុខុន ដែលទើបតែងតាំងជារដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា និងជាប្រធានគណៈកម្មការរៀបចំមហាសន្និបាតសន្នីសីទអន្តរជាតិនៃបណ្តាគណបក្សនយោបាយនៅអាស៊ី(ICAPP) លើកទី១២ ធ្លាប់បានអះអាងថា ការលើកយកមូលបទនេះមកពិភាក្សានេះ មិនមែនជារឿងចៃដន្យនោះទេ។ មិនចៃដន្យ ក៏ព្រោះថា វាផ្អែកទៅលើកត្តាចំនួន២។ ទី១.គឺផ្អែកលើបទពិសោធន៍របស់កម្ពុជាដែលទទួលបានក្នុងការស្វែងរកឆ្ពោះទៅរកសន្តិភាព ចរចាសម្រេចបានសន្តិភាព ផ្សះផ្សារជាតិ ឯកភាពទឹកដី និងប្រមូលផ្តុំកិច្ចប្រឹងប្រែងរបស់ជាតិ ទាំង​មូល​កិច្ចខិតខំប្រែងកសាងឡើងវិញរបស់ប្រទេសមកដល់បច្ចុប្បន្ន​ដែលកើតមានឡើងជាក់ស្តែងដែលមិនអាចប្រកែកបាននោះទេ។

ចំណែក ទី២.គឺបំណងប្រាថ្នានូវអ្វីដែលកើតមាន ក្នុងនោះ មានប្រជាជនក្នុងពិភពលោក និងនៅតំបន់ និងតម្រូវការរបស់ពិភពលោកសម្រាប់សន្តិភាព។ លោក ប្រាក់ សុខុន បានគូសបញ្ជាក់ថា នេះ គឺព្រោះថានៅពេលមានសង្គ្រាមកើតនៅច្រើនកន្លែងនៅលើពិភពលោក ហើយមានវិបត្តិនានា ដូចជា សង្គ្រាមដែលកើតឡើងនៅអ៊ុយក្រែន និងនៅមជ្ឈិមបូព៌ា ដែលមានលក្ខណៈស្មុគស្មាញ ហើយកាន់តែវិវឌ្ឍន៍ទៅរកស្ថានភាពមួយដែលអាចរាលដាលទៅជាសង្គ្រាមធំមួយទាំងនៅអឺរ៉ុប និងមជ្ឈិបូព៌ាផងដែរ។ លោកសង្កត់ធ្ងន់ថា សង្គ្រាមនេះ កើតឡើងដោយសារមានការចួលរួមពីតួអង្គកាន់តែច្រើន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ នាទីutes មុន

សម្ដេចតេជោ ថា គណៈសង្ឃជាន់ខ្ពស់ទើបតែងតាំងថ្មី ពិតជាស័ក្តិសម ផ្អែកលើព្រះគុណូបការៈក្នុងពុទ្ធសាសនា

ព័ត៌មានអន្ដរជាតិ៩ នាទីutes មុន

​វិបត្តិ​ជន​ភៀសខ្លួន​ស៊ីរី​នឹង​កើន​ខ្លាំង​បំផុត​ បើ​រុស្ស៊ី​​​​វាយ​ចូល​​​ស៊ីរី​​​​ជាថ្មី​​​​

ព័ត៌មានអន្ដរជាតិ១០ នាទីutes មុន

អតិផរណា​ចិន​បន្ត​​​ខ្សោយ​ ​ខណៈសេដ្ឋវិទូព្រួយបារម្ភ​ពី​ហានិភ័យសេដ្ឋកិច្ចកាន់តែខ្លាំង​

ព័ត៌មានជាតិ១៤ នាទីutes មុន

ក្រសួងសង់អគារមន្ទីរពេទ្យសាកលវិទ្យាមួយដ៏ទំនើប​កម្ពស់៨ជាន់ដើម្បីអភិវឌ្ឍវិស័យសុខាភិបាលឲ្យកាន់តែប្រសើរ

ព័ត៌មានអន្ដរជាតិ១៧ នាទីutes មុន

កូរ៉េខាងត្បូង ដាក់បម្រាមធ្វើដំណើរចេញក្រៅប្រទេសលើលោក Yoon

Sokha Hotels

ព័ត៌មានពេញនិយម