Connect with us

អាជីព

ប្រភេទ​បុគ្គលិក៥យ៉ាង ដែល​ពូកែ​យ៉ាងណា​គង់​តែ​មេដឹកនាំ​ចង់​ដក​ចោល​

បានផុស

នៅ

កុំ​ឆ្ងល់​ថា ហេតុអ្វីយើង​ពូកែជាងអ្នកដទៃតែមិនសូវមានការធ្វើជាប់លាប់? កុំ​ឆ្ងល់​ថា​ហេតុអ្វី​យើង​ឆ្លាត​ណាស់​ដែរ​តែ​គ្មាន​ការ​ឲ្យ​តម្លៃ​ស្មើ​កម្រិត​មួយ​ដែល​យើង​គិត​ថា​យើង​កំពុង​មាន​?

ពិនិត្យ​សិន យើង​មាន​ចំណុច​ទាំង​ប៉ុន្មាន​នេះ​ដែរ​អត់?

១ ការងារ​មិន​ដែល​បន្សល់​ទុក​លទ្ធផល

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មនុស្ស​ខ្លះពូកែ​ណាស់ដែរ តែក្នុងជីវិត​មិនមាន​លទ្ធផលទេ ​ព្រោះពូកែតែមិនព្យាយាម​ ឬ​ព្យាយាម​មិនត្រូវក្បួន អាចមួយទៀត​គឺធ្វើការ​ចង់បានលទ្ធផល​បណ្តោះអាស​ន្ន​ដែលច្រើន​តែ​លុបបាត់ទៅតាមពេលវេលា ​បានជាពិបាកនឹងទទួលបានការ​ឲ្យ​តម្លៃខ្ពស់។ ម្យ៉ាងវិញទៀត​អ្នកខ្លះពូកែដែរ​តែ​ច្រើន​មានលេសមកទម្រន់ ឬដកឃ្លា​ខ្លាចធ្វើលើស​កម្រៃ​ក៏គង់តែគ្មាន​មេដឹកនាំណាគេពេញចិត្ត​ចង់បានឱ្យនៅជាមួយ​នោះដែរ។

២ គ្មានភាពស្មោះត្រង់

ទម្លាប់និយាយកុហកសូម្បីរឿងតូចល្អិត រហូតដល់រឿងធំ ។​ មនុស្ស​កុហកជាមនុស្ស​ដែលពិបាកទទួលយកណាស់ក្នុងសង្គមការងារ។ មេដឹកនាំមិនដែលមានពេលមក​តាមដាន​ឬរុករកការពិត​ទេ ។​យកមនុស្ស​កុហកមកនៅក្បែរខ្លួន​មាន​តែ​រវល់អំពល់អត់ប្រយោជន៍ថែម។

៣ ច្រណែន​មើលបំណាំ

មនុស្ស​ច្រណែន ដំបូង​ច្រណែន​មនុស្ស​ប្រហែលគ្នា ក្រោយឡើង​ចេះច្រណែន​សូម្បីមេកោយខ្លួន ឬបុគ្គលខ្ពស់ជាង ហើយចុងក្រោយ​កូនក្មេង ឬកូនចៅទើបចូលថ្មីឋានៈក្រោមខ្លួន​ក៏មានចិត្ត​ទៅប្រៀបធៀបបង្កបាន​ជារឿង​យកមកឲ្យអាក់អន់ចិត្ត​រវាងគ្នាបានដែរ។ មានបុគ្គលនេះនៅទីណេ​ថ្នាក់លើចំណាយពេលដោះស្រាយតែរឿងគាត់ម្នាក់ហ្នឹង ក៏ខាតពេលវេលា​យកទៅធ្វើការ​សំខាន់អស់។

៤ ឌឺដងដៀមដាម

មនុស្ស​ដែលនិយាយត្រង់ទៅត្រង់មក ឬចេះ​សិល្បៈនៃការសន្ទនា ក្នុងសម័យកាលនេះ​សែនមានតម្លៃខ្លាំងបំផុត​ព្រោះមាន​តែការជជែកតទល់គ្នា​និង​បើកចំហរទេ​ទើបដោះស្រាយ​បញ្ហាគ្រប់យ៉ាង​បាន។  មនុស្ស​ដែល​ចូលចិត្ត​ដៀមដាម​បញ្ឆិតបញ្ឆៀង មិនដែលចង់និយាយ​អ្វីៗតាមសម្រួល​និង​បើកចំហររកដំណោះស្រាយទេ ពេលប្រជុំផ្លូវការគ្មានពាក្យនិយាយ​តែពេលឆីត្រាវគឺសម្បូរគំនិត និងមាន​មុខជានិច្ច។ នេះរាប់ទុកជា ឥរិយាបថការងារដ៏អន់ថយដែលឈានទៅសម្លាប់អាជីពទំាងស្រុងបាន។

៥  ប្រវត្តិការងារមិនល្អ

ប្រវត្តិរូបសំខាន់ណាស់។ ត្បិត​តែ​មនុស្សគ្រប់គ្នាមានសិទ្ធិទទួលបានឱកាស​កែប្រែ​ តែបើមេដឹកនាំចាស់ៗពីរបីនាក់នាំគ្នាប្រាប់ធនធានមនុស្សថ្មីដែលទូរសព្ទមកសួរបញ្ជាក់ ថាយើងមានចរិតលំបាក យើងប្រហែលជាពិបាកនឹង​ទទួលបានការងារ​ថ្មីបំផុត។ មនុស្ស​ជាច្រើន​ត្រូវចូល​និវត្តទំាងដែលនៅពេញកម្លាំងធ្វើការ ​ព្រោះតែចរិតលក្ខណៈទាំំង​ប៉ុន្មាននេះ៕

ប្រែសម្រួល៖តុងឡុង

ចុចអាន៖សម្តី៤យ៉ាងនេះ ​គេ​អាច​នឹង​ចាត់​យើង​ក្នុង​ចំណោម​បុគ្គលិក​យ៉ាប់​ភ្លាម

ចុចអាន៖ស្វែងយល់​មនុស្ស ៤ ប្រភេទ​នៅ​កន្លែង​ការងារ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

ពលរដ្ឋ​មក​ទទួល​វ៉ាក់សាំង​ដូ​ស​ជំរុញ​ក្នុង​ខេត្តកោះកុង មិនទាន់​សម្រេច​ដល់​គោលដៅ​ចង់បាន​

ព័ត៌មានជាតិ៥ ម៉ោង មុន

ត្រីភាគី​ដាក់​តួលេខ​ប្រាក់​ឈ្នួល​ចុងក្រោយ​ជូន​ក្រុមប្រឹក្សា​ជាតិ​ប្រាក់​ឈ្នួល​សម្រេច​នៅ​ថ្ងៃទី​២១​កញ្ញា​ខាងមុខ

វប្បធម៌ ជំនឿ៦ ម៉ោង មុន

ពណ៌ផ្ទះហុងស៊ុយ​ ស្របតាមទិសទាំង ៨ ជួយទាក់ទាញសំណាងទ្វេដង

ព័ត៌មានជាតិ៦ ម៉ោង មុន

សពលោក ប៊ូ ឡាំ អតីត​អ្នកតំណាងរាស្ត្រ​ខេត្ត​រតនគិរី​ បាន​ដឹក​ពី​ប្រទេសវៀតណាមមកដល់កម្ពុជាហើយ ដើម្បី​រៀប​ចំ​ធ្វើ​បុណ្យ​តាម​ប្រពៃណី

ព័ត៌មានជាតិ៦ ម៉ោង មុន

រដ្ឋមន្ត្រី​ក្រសួងសាធារណការ​ ត្រៀម​ប្រើម៉ាស៊ីនទំនើប​ ដែល​អាច​ជំនួសមនុស្ស​ ក្នុងការចូលលូ​ លើកដំបូង​ក្នុង​ប្រទេស​កម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម