ព័ត៌មានអន្ដរជាតិ
រុស្ស៊ី ចង្អុលចំឈ្មោះMacron ថា ជាអ្នកនាំអាទិ៍ឲ្យមានសង្គ្រាមប្រឆាំងទីក្រុង មូស្គូ
ដោយបង្ហាញក្តីមិនពេញចិត្តចំពោះអឺរ៉ុបដែលតែងធ្វើឲ្យស្ថានការណ៍ភូមិសាស្រ្តនយោបាយកាន់តែធ្ងន់ធ្ងរទៅៗនោះ ទីក្រុងមូស្គូបានចង្អុលចំឈ្មោះប្រធានាធិបតីបារាំង Emmanuel Macron ថា ជាអ្នកនាំអាទិ៍ឲ្យមានសង្គ្រាមជាបន្តប្រឆាំងនឹងរុស្ស៊ី។

សម្តីនេះគឺចេញពីមាត់អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី Maria Zakharova ហើយវាកើតឡើងបន្ទាប់ពីសហភាពអឺរ៉ុប អនុម័តកញ្ចប់ទណ្ឌកម្មទី១៧ដាក់លើទីក្រុងមូស្គូ ជុំវិញសង្គ្រាមនៅអ៊ុយក្រែន។
ជុំវិញការសម្រេចដាក់ទណ្ឌកម្មនេះ គេឃើញថា លោក Macron គឺជាអ្នកចេញមុខចេញមាត់ជាងគេដែលអំពាវនាវឲ្យដាក់សម្ពាធខ្លាំងលើទីក្រុងមូស្គូ ទើបធ្វើឲ្យវិមានក្រឹមឡាំងមិនសប្បាយចិត្ត។

ជាការឆ្លើយតប អ្នកស្រី Zakharova បាននិយាយក្នុងអំឡុងសន្និសីទមួយកាលពីថ្ងៃព្រហស្បតិ៍ទី១៥ខែឧសភាថា «វាជារឿងដែលលាតត្រដាងយ៉ាងច្បាស់ថា ចាប់តាំងពីឆ្នាំ២០២២មក គឺទីក្រុងប៉ារីសនេះឯង ដែលជាអ្នកនាំអាទិ៍និងចូលរួមសកម្មបំផុត នៅក្នុងសង្រ្គាមកូនកាត់របស់លោកខាងលិច ប្រឆាំងប្រទេសរបស់យើង។ ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយ បារាំងបានក្លាយទៅជាអ្នកដឹកនាំភាគីសង្គ្រាមរបស់បស្ចិមប្រទេស ដោយសារតែជំនួយយោធារបស់ទីក្រុងប៉ារីសដល់អ៊ុយក្រែន និងការជំរុញម្តងហើយម្តងទៀតឲ្យមានការដាក់ទណ្ឌកម្មបន្ថែមលើប្រទេសរុស្ស៊ី។ បារាំងដើរតួលេចធ្លោជាងគេក្នុងរឿងនេះ»។
មិនមែនត្រឹមតែប្រកូកប្រកាសឲ្យ EU ដាក់ទណ្ឌកម្មថ្មីលើរុស្ស៊ីទេ បារាំងថែមទាំងពួតដៃជាមួយអង់គ្លេស និងចេញមុខប្រកាសឲ្យបង្កើតក្រុមចម្រុះមួយ ដើម្បីបញ្ជូនទៅអ៊ុយក្រែនក្នុងនាមជាកងរក្សាសន្តិភាព ពេលណាដែលរុស្ស៊ី-អ៊ុយក្រែន ឈានដល់កិច្ចព្រមព្រៀងសន្តិភាពបញ្ចប់សង្គ្រាមហើយផងដែរ។
រឿងនេះធ្វើឲ្យទីក្រុងមូស្គូក្តៅស្លឹកត្រចៀក និងបានគំរាមម្តងហើយម្តងទៀតថា កងទ័ពអឺរ៉ុបនៅលើដីអ៊ុយក្រែន គឺមានន័យស្មើនឹងសង្គ្រាម ហើយខ្លួនសូមរក្សាសិទ្ធិក្នុងការឆ្លើយតប៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ មហាអំណាចអឺរ៉ុប ប្រកូកប្រកាសឲ្យរឹតទណ្ឌកម្មរុស្ស៊ី បើពូទីន នៅតែរឹងមិនព្រមឈប់បាញ់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៩ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១៨ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


