អាជីព
អ្នកធុរកិច្ច ឬសហគ្រិនធំៗ នឹងបានប្រយោជន៍ ៤ យ៉ាង ពីការផ្ដើមអាជីវកម្មនៅទីក្រុង ឌូបៃ
ខណៈដែលអ្នកកំពុងស្វែងរកការពង្រីកអាជីវកម្ម ឲ្យក្លាយជាក្រុមហ៊ុននៅក្រៅប្រទេស មានជម្រើសជាច្រើន ដែលមនុស្សស្វែងរក។ យ៉ាងណាមិញ នៅឌូបៃនាពេលបច្ចុប្បន្ននេះ ត្រូវបានគេនិយាយថា ជាទីក្រុងធំជាងគេមួយក្នុងការធ្វើឲ្យអាជីវកម្មរបស់អ្នករីកចម្រើន។
មានហេតុផលជាច្រើន ចំពោះអ្នកធុរកិច្ច និងសហគ្រិនធំៗទូទាំងពិភពលោក ចូលចិត្តបង្កើតអាជីវកម្មរបស់ពួកគេ នៅក្នុងទីក្រុង ឌូបៃ។

ដោយសារទីក្រុងឌូបៃ បានក្លាយជាផ្នែកមួយនៃតំបន់មជ្ឈិមបូព៌ា ដែលមានកំណើនសេដ្ឋកិច្ចលឿនបំផុត ប្រជាជនមិនគ្រាន់តែមកទស្សនាទិដ្ឋភាព និងទីកន្លែងប៉ុណ្ណោះទេ ប៉ុន្តែពួកគេក៏ចូលចិត្តពិចារណាធ្វើការនៅក្នុងទីក្រុង UAE នេះផងដែរ។
ដូច្នេះបើចង់ចាប់ផ្ដើមអាជីវកម្ម ឬរកស៊ីដាក់ទុននៅឌូប៉ៃ អ្នកនឹងបានប្រយោជន៍ ៤ យ៉ាងនេះ ពីការធ្វើអាជីវកម្មនៅទីក្រុង ធំនេះដូចខាងក្រោម៖
១ ទីតាំងកណ្តាលនៃពាណិជ្ជកម្មពិភពលោកខ្ពស់បំផុត

ឌូបៃបានក្លាយជាមជ្ឈមណ្ឌលពាណិជ្ជកម្មលំដាប់ពិភពលោក ដោយសារតែទីតាំងរបស់វា។ មនុស្សចូលចិត្តធ្វើអាជីវកម្មនៅទីនេះ ដោយសារផ្លូវពាណិជ្ជកម្ម និងពាណិជ្ជកម្មដែលវាមាន។ ដូច្នេះ តាមរយៈការធ្វើអាជីវកម្មនៅឌូបៃ អ្នកនឹងទទួលបានដោយស្វ័យប្រវត្តិ ទៅកាន់ទីផ្សារនៃពិភពមជ្ឈិមបូព៌ា។
បន្ថែមពីលើនេះ យើងក៏អាចធ្វើអាជីវកម្មបានយ៉ាងងាយស្រួលនៅអាហ្រ្វិក អាស៊ី និងអឺរ៉ុបផងដែរ។ វាបានធ្វើឲ្យការជួញដូរអន្តរជាតិ ទទួលបានជោគជ័យយ៉ាងខ្លាំង។
២ ការដោះស្រាយអន្តរជាតិជាមួយនឹងសេដ្ឋកិច្ចចម្រុះ
ទីក្រុងឌូបៃដ៏ល្បីល្បាញ លែងពឹងផ្អែកលើប្រព័ន្ធប្រេង និងឧស្ម័នធម្មជាតិទៀតហើយ។ វាបានក្លាយជាទីក្រុងសម្រាប់សេដ្ឋកិច្ចរីកចម្រើន និងសម្បូរបែប ដែលរីកចម្រើនលើកត្តាជាច្រើនដូចជា បច្ចេកវិទ្យា ពាណិជ្ជកម្ម ការដឹកជញ្ជូន ទេសចរណ៍ជាដើម។
នេះជាមូលហេតុ ដែលការបង្កើតក្រុមហ៊ុននៅឯនាយសមុទ្រនៅទីក្រុងឌូបៃ ត្រូវបានគេនិយាយថា ជាការសម្រេចចិត្តដ៏ល្អបំផុត ដែលអ្នកអាចធ្វើ ពីព្រោះអ្នកអាចដោះស្រាយដោយផ្ទាល់ ជាមួយទីផ្សារអន្តរជាតិ។
៣ ប្រភពនៃស្ថិរភាពហិរញ្ញវត្ថុ
ដោយសារកត្តាជាច្រើន រួមចំណែកដល់ស្ថិរភាពហិរញ្ញវត្ថុ ដែលធ្វើការនៅក្នុងទីក្រុងឌូបៃអាចផ្តល់ឲ្យ។ ហេតុផលដ៏ធំបំផុតមួយក៏បញ្ជាក់ថា វាជាទីក្រុងដែលមានភាពក្រីក្រ ០ ភាគរយ។ មនុស្សជាច្រើននៅក្នុងទីក្រុង ចាត់ទុកខ្លួនគេថាជាគ្រួសារថ្នាក់ល្អ និងមានស្ថិរភាពផ្នែកហិរញ្ញវត្ថុ។ សមត្ថភាពបង្កើតបណ្តាញថ្មី និងមធ្យោបាយសម្រាប់កំណើន និងការអភិវឌ្ឍន៍ ដើរតួនាទីយ៉ាងធំ ក្នុងការមានភាពរឹងមាំខាងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
ជាងនេះទៅទៀត ឌូបៃត្រូវបានចាត់ទុកថាស្ថិតក្នុងបញ្ជីកំពូល ដើម្បីធ្វើអាជីវកម្មនៅទ្វីបអាហ្រ្វិក និងផ្នែកមជ្ឈិមបូព៌ា ដែលធ្វើឲ្យការបង្កើតអាជីវកម្មនៅឌូបៃជាវិធីសាស្ត្រដ៏ល្អមួយ។
៤ អត្ថប្រយោជន៍នៃការតាំងពិព័រណ៍ និងព្រឹត្តិការណ៍អន្តរជាតិ

ជំហានដ៏សំខាន់ ដែលទីក្រុងឌូបៃបានអនុវត្តក្នុងការធ្វើជាម្ចាស់រដ្ឋក្នុងការរៀបចំព្រឹត្តិការណ៍ និងការតាំងពិព័រណ៍ទូទាំងពិភពលោកជុំវិញឆ្នាំ។ មានព្រឹត្តិការណ៍ជាច្រើនប្រភេទដែលពួកគេដាក់តាំង ដូចជាម៉ូដ ភាពស្រស់ស្អាត បច្ចេកវិទ្យា អចលនទ្រព្យ ការអប់រំ និងឧស្សាហកម្មជាច្រើនទៀតផងដែរ។
ពួកវាទាំងអស់ គឺជាឱកាសដ៏អស្ចារ្យ ដែលផ្ដល់នូវការបង្ហាញចាំបាច់ដល់អាជីវកម្មដល់អ្នករស់នៅ UAE និងនៅទូទាំងពិភពលោក៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖អគារខ្ពស់ជាងគេទាំង ១០ នៅឌូប៉ៃ និងលេចធ្លោទូទាំងពិភពលោក
ចុចអាន៖ដឹងទេ ប្រទេសណាផលិត មាស ច្រើនជាងគេលើលោក
ចុចអាន៖ចង់ដាក់ទុនរកស៊ីនៅ ចិន ត្រូវដឹងពីបញ្ហាប្រឈមប្លែកៗទាំងនេះសិន

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
សេដ្ឋវិទូ៖ សេដ្ឋកិច្ចថៃប្រឈមហានិភ័យធ្លាក់ចូលក្នុងវិបត្តិបរិត្តផរណា
-
នយោបាយ៣ ថ្ងៃ ago
រយៈពេលមិនដល់១២ម៉ោងកម្ពុជាទះថៃ៣កំផ្លៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
សហព័ន្ធឧស្សាហកម្មថៃ៖ ការបិទព្រំដែនជាមួយកម្ពុជា ប៉ះពាល់ដល់ការនាំចេញថៃ ៥,២ ប៊ីលានដុល្លារ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
នៅពេលលឺថាថៃចង់ប្រើទ័ពការពារអធិបតេយ្យភាពខ្លួន អតីតប្រមុខការទូតកម្ពុជាសួរថា តើអធិបតេយ្យភាពថៃនៅឯណា?
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
Breaking News! អ៊ីស្រាអែល វាយប្រហារអ៊ីរ៉ង់ហើយ! សង្គ្រាមធំអាចផ្ទុះឡើង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា នឹងទទួលរងឥទ្ធិពលព្យុះទី១ ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី១៣មិថុនា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មហាសំណាង! មនុស្សម្នាក់គត់នៅរស់ពីការធ្លាក់យន្តហោះឥណ្ឌា ដោយសារលោតចុះតាមច្រកចេញអាសន្ន
-
នយោបាយ៣ ថ្ងៃ ago
សម្ដេចតេជោប្រាប់ទៅរដ្ឋាភិបាលត្រៀមផ្ទុះអាវុធគ្រប់ពេលដែលថៃឈ្លានពាន