ព័ត៌មានអន្ដរជាតិ
ហេតុអ្វីលោក ថាក់ស៊ីន ទៅ ឌូបៃ?
យោងតាមព័ត៌មានចុងក្រោយ ផ្សាយដោយ Khaosod នៅព្រឹកថ្ងៃសុក្រទី៥ខែកញ្ញាឆ្នាំ២០២៥ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រ បានទៅដល់ទីក្រុង ឌូបៃ នៃប្រទេសអារ៉ាប់រួម តាមយន្តហោះឯកជន ដោយមិនមែនទៅសិង្ហបុរី ដូចការអះអាងនោះទេ។

ដំបូងឡើយអតីតនាយករដ្ឋមន្ត្រីថៃរូបនេះ ប្រាប់ថាលោកនឹងធ្វើដំណើរ ទៅប្រទេសសិង្ហបុរី ដើម្បីពិនិត្យសុខភាព ប៉ុន្តែមុនការចាកចេញពីអាកាសយានដ្ឋានដនមឿង លោកត្រូវបានប៉ូលិសអន្តោប្រវេសន៍ឃាត់ខ្លួននិងរឹបអូសយក Passport ផងដែរ។
មុនពេលសួរនាំរួចរាល់ ប៉ូលិសក៏អនុញ្ញាតឲ្យ ថាក់ស៊ីន ចាកចេញតាមយន្តហោះ Bombardier Global 7500 ប៉ុន្តែលោកសន្យាថានឹងវិលចូលស្រុកវិញ ក្នុងរយៈពេល២ថ្ងៃ ដើម្បីឡើងតុលាការនៅថ្ងៃទី៩ខែកញ្ញា។
ទោះបីជាយ៉ាងណាក៏ដោយ នៅម៉ោងប្រហែល ៩:៣០ យប់ គេដឹងថា យន្តហោះរបស់ ថាក់ស៊ីន បានបង្វែរផ្លូវពីសិង្ហបុរី ហើយហោះលើមហាសមុទ្រឥណ្ឌា ក្រឡឹងចំនួន ២ ជុំ។ បន្ទាប់មកនៅម៉ោង ១១:០០ យប់ យន្តហោះបានហោះឆ្ពោះទៅកាន់ប្រទេសឥណ្ឌា រួចបន្តទៅកាន់តំបន់មជ្ឈិមបូព៌ា។

លុះដល់ម៉ោង ១២:១៥ នាទីរំលងអធ្រាត្រ គេហទំព័រ Flightradar24 បានបញ្ជាក់ថា គោលដៅរបស់យន្តហោះគឺទៅអាកាសយានដ្ឋានអន្តរជាតិ ឌូបៃ នៃប្រទេសអារ៉ាប់រួម។ នៅម៉ោង ២:៤០ នាទីទៀបភ្លឺ យន្តហោះឯកជនរបស់លោក ថាក់ស៊ីន បានចុះចតនៅអាកាសយានដ្ឋានអន្តរជាតិ ឌូបៃ បន្ទាប់ពីការហោះហើររយៈពេល ៧ ម៉ោង ២៣ នាទី។
សូមជម្រាបថា នេះគឺជាការធ្វើដំណើរលើកដំបូងរបស់លោក ថាក់ស៊ីន ទៅកាន់ទីក្រុង ឌូបៃ ក្នុងរយៈពេល ២ ឆ្នាំ បន្ទាប់ពីការវិលចូលស្រុកថៃវិញនៅថ្ងៃទី ២២ ខែសីហា ឆ្នាំ ២០២៣។
ហេតុអ្វីលោកថាក់ស៊ីន ទៅ ឌូបៃ?
លោកថាក់ស៊ីន បានបញ្ជាក់លើបណ្តាញសង្គម X នៅព្រឹកថ្ងៃសុក្រថា មូលហេតុដែលខ្លួនត្រូវប្តូរគោលដៅទៅឌូបៃ ព្រោះប៉ូលិសអន្តោប្រវេសន៍ថៃសួរនាំច្រើន ធ្វើឲ្យលោកខកការហោះហើរជិត ២ ម៉ោង ហើយពីឡុតប្រាប់ថា យន្តហោះឯកជនមិនអាចទៅដល់អាកាសយានដ្ឋាន Seletar នៅប្រទេសសិង្ហបុរីទាន់ពេលទេ ដោយសារតែអាកាសយានដ្ឋាននោះបិទនៅម៉ោង ១០ យប់ ហើយម៉ោងនៅប្រទេសសិង្ហបុរី ដើរលឿនជាងម៉ោងនៅប្រទេសថៃ ១ ម៉ោង។
ដូច្នេះ លោកក៏ប្រាប់ឲ្យពីឡុតឆ្ពោះទៅកាន់ទីក្រុង ឌូបៃ ជំនួសវិញ ពីព្រោះនៅទីនោះ លោកមានគ្រូពេទ្យផ្នែកឆ្អឹង និងគ្រូពេទ្យសួត ដែលព្យាបាលលោកអស់រយៈពេលជាយូរមកហើយ។
លោក ថាក់ស៊ីន បានធ្វើដំណើរទៅកាន់ទីក្រុង ឌូបៃ និងរស់នៅក្នុងស្ថានភាពនិរទេសខ្លួនអស់រយៈពេលជាច្រើនឆ្នាំ ដើម្បី គេចវេសពីការកាត់ទោស និងការចាប់ឃុំខ្លួននៅក្នុងប្រទេសថៃ ក្រោយរដ្ឋប្រហារឆ្នាំ២០០៦។ លោកនៅទីនោះព្រោះមានផលប្រយោជន៍អាជីវកម្ម ហើយទីក្រុងនេះក៏ជាទីតាំងងាយស្រួលសម្រាប់ការធ្វើដំណើរទៅកាន់ប្រទេសផ្សេងៗទៀតផងដែរ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ថាក់ស៊ីន ចេញពីថៃ ទៅ សិង្ហបុរី ដើម្បីពិនិត្យសុខភាព ដោយសន្យាវិលចូលស្រុកវិញ នៅ២ថ្ងៃទៀត
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៩ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១៩ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១៨ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz


