Connect with us

សន្តិសុខសង្គម

ពលរដ្ឋ​​៤នា​ក់ កាប់​ឈើ​នៅ​តំបន់​ហាម​ឃាត់ ត្រូវ​អាជ្ញាធរជាតិ​អប្សរា​ឃាត់​ខ្លួន​ប្រគល់​ឱ្យ​មន្ត្រី​ជំនាញ​ចាត់​ការ​តាម​ច្បាប់

បានផុស

នៅ

សៀមរាប ៖ មន្ត្រីរដ្ឋបាលព្រៃឈើខេត្តសៀមរាបបានឲ្យដឹងថា កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ ក្រុមការងារខណ្ឌរដ្ឋបាលព្រៃឈេីសៀមរាប បានបញ្ជូន​ជន​ល្មេីសចំនួន ៤នាក់ ទៅពន្ធនាគារខេត្តសៀមរាប ដែលកាត់ផ្តួលរំលំ និង​អារជ្រៀក​ដេីម​ឈេី​ទាល​ចំនួន​មួយ​ដេីម​មាន​បរិមាណ​ឈេី​មូល​ចំនួន ៥.១២០ ម៉ែត្រត្រីគុណ រណាយន្តចំនួន២ គ្រឿង និងគោយន្តកន្ត្រៃចំនួន២គ្រឿង ស្ថិត​នៅ​ភូមិ​ចំបក់ ឃុំរលួស ស្រុកប្រាសាទបាគង ខេត្តសៀមរាប ស្ថិត​នៅ​តំបន់​អប្សរា ហេីយត្រូវបានមន្ត្រីអាជ្ញាធរជាតិ​អប្សរា​ចាប់​បញ្ជូន​មក​ឱ្យ​រដ្ឋបាល​ព្រៃឈេី វត្ថុតាងត្រូវបានយកមករក្សាទុកជាបណ្ដោះអាសន្ន​នៅ​ស្នាក់​ការ​ផ្នែករដ្ឋបាលព្រៃឈេីបន្ទាយស្រី ស្ថិត​នៅ​ភូមិ​ព្រះដាក់ ឃុំព្រះដាក់ ស្រុកបន្ទាយស្រី៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម