Connect with us

សន្តិសុខសង្គម

ឧកញ៉ាម្នាក់ ត្រូវជនសង្ស័យមួយក្រុមពាក់ឈុតខ្មៅ ប្លន់យក លុយខ្ទង់លានដុល្លារ

បានផុស

នៅ

ជនសង្ស័យមួយក្រុម ស្លៀកពាក់ឯកសណ្ឋានឈុតខ្មៅ ប្រដាប់ដោយអាវុធ ជិះរថយន្តស៊េរីទំនើបមួយគ្រឿង ចូលភ្ជង់គំរាមលោកស្រីឧកញ៉ា អ៊ាន សៀវម៉ី យកលុយខ្ទង់លានដុល្លារបានសម្រេច ហើយឡើងជិះរថយន្តគេចខ្លួនបាត់ស្រមោល។

ហេតុការណ៍នេះ បានបង្កឲ្យភ្ញាក់ផ្អើល កាលពីវេលាម៉ោង ១០ និង ៣០នាទីព្រឹក ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១នេះ ស្ថិតក្នុងភូមិគោកចំបក់ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនសង្ស័យប្រមាណ៦ ទៅ៧នាក់ សុទ្ធតែឯកសណ្ឋានឈុតខ្មៅ ក្រោយធ្វើសកម្មភាពបានសម្រេចហើយ ឡើងជិះរថយន្តស៊េរីទំនើប GS300 ពណ៌ស អត់ស្លាកលេខ គរចខ្លួនបាត់ស្រមោល។

ក្រោយកើតហេតុភ្លាមៗ កម្លាំងចម្រុះ មាននគរបាល អាវុធហត្ថ ទាំងមូលដ្ឋាន ក្រសួងចុះទៅទីតាំងកើតហេតុ ដាក់បម្រាមមិនអនុញ្ញាតឲ្យអ្នកសាព័ត៌មាន ចូលទៅទីកន្លែង កើតហេតុឡើយ ខណៈដែលកម្លាំងសមត្ថកិច្ច កំពុងធ្វើការស្រាវជ្រាវ។ ជុំវិញករណីភ្ជង់គំរាមយកទ្រព្យសម្បត្តិ លុយកាក់ខាងលើ គ្រាន់តែសមត្ថកិច្ចបង្ហើបឲ្យដឹងថា អស់លុយខ្ទង់លានដុល្លារ៕

អត្ថបទ៖ សុខា

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម