Connect with us

សន្តិសុខសង្គម

ឃាត់ខ្លួនក្រុមចោរឆក់ទ្រព្យសម្បត្តិប្រជាពលរដ្ឋជាច្រើនលើក បានបីនាក់ រត់គេចខ្លូនម្នាក់

បានផុស

នៅ

កម្លាំងប៉ុស្ដិ៍នគរបាលពើក និងកម្លាំងប្រជាការពារភូមិ សហការជាមួយកម្លាំងអធិការនគរបាលស្រុកអង្គស្នួល ខេត្តកណ្ដាល បានឃាត់ខ្លួនក្រុមចោរឆក់ទ្រព្យសម្បត្តិពីប្រជាពលរដ្ឋជាច្រើនលើក បានចំនួនបីនាក់ រត់គេចខ្លួនម្នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុការណ៍នេះបានធ្វើឡើងនៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង ១៤ និង៤០នាទី នៅចំណុចផ្លូវបេតុង ភូមិចំការត្រាច ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល។

សមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះឈ្មោះ រ៉េត អាលីហ្សា ភេទស្រី មុខរបរសិស្ស នៅភូមិត្រពាំងសុក្រំ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។

ជនសង្ស័យ៤នាក់ ឃាត់ខ្លួន៣នាក់ គេចខ្លួនម្នាក់នាក់ ទី១ឈ្មោះ ផុន ដេវីត ហៅវីត ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរមុខរបរមិនពិត ស្នាក់នៅផ្ទះលេខ២០៣ ផ្លូវ០១ ភូមិត្រពាំងគល់ សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ អ្នកឆក់ទូរស័ព្ទ ទី២ឈ្មោះ ស៊ិន ចំណាត់  ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរមុខរបរមិនពិត នៅភូមិត្រពាំងជួន ឃុំឆក់ឈើនាង ស្រុកអង្គស្នួល ខេត្តកណ្ដាល (គេចខ្លួន) អ្នកបើកម៉ូតូ។ ទី៣ឈ្មោះ មាន វាសនា ហៅស្នា /សីហា ភេទប្រុសអាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត ស្នាក់នៅបន្ទប់ជួលភូមិព្រៃទន្លាប់ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល ស្រុកកំណើតភូមិស្រែអុឹង សង្កាត់កំបូល ខណ្ឌកំបូល ភ្នំពេញ  និងទី៤ឈ្មោះរស់ សុវណ្ណរ៉ាវី ហៅវីហ្សូ /ហុង ភេទប្រុសអាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត នៅភូមិក្រាំងម្កាក់ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល។

សមត្ថកិច្ចបានប្រាប់ឱ្យដឹងទៀតថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូចេញពីផ្ទះរបស់មិត្តភក្ដិនៅម្ដុំវត្តចំបក់ ឃុំពើក ស្រុកអង្គស្នួល នៅពេលជិះម៉ូតូមកដល់ចំណុចកើតហេតុ មានជនសង្ស័យចំនួនពីរនាក់ ជិះម៉ូតូម៉ាកឃ្លីច ពណ៌ប្រផេះ ជិះមកក្បែរម៉ូតូជនរងគ្រោះ ហើយធ្វើសកម្មភាពឆក់យកទូរស័ព្ទម៉ាក iPhone 7plus ពណ៌ខ្មៅ ពីជនរងគ្រោះហើយជិះគេចខ្លួន។ ពេលនោះ ជនរងគ្រោះបានជិះម៉ូតូដេញតាមពីក្រោយ និងស្រែកថាចោរៗ ក៏ជួបជាមួយកម្លាំងប៉ុស្ដិ៍នគរបាលពើក និងកម្លាំងប្រជាការពារភូមិ កំពុងល្បាតក្នុងភូមិសាស្ដ្របានជួយដេញតាមពីក្រោយ។

បន្ទាប់មកកម្លាំងអធិការដ្ឋាននគរបាលស្រុក សហការជាមួយប៉ុស្ដិ៍ពើក ប៉ុស្ដិ៍លំហាច ប៉ុស្ដិ៍បែកចាន ប៉ុស្ដិ៍ក្រាំងម្កាក់ និងកម្លាំងប្រជាការពារភូមិ បានដេញពួនស្ទាក់ហើយឃាត់ខ្លួនជនសង្ស័យបានម្នាក់ និងម៉ូតូជាមធ្យោបាយជិះធ្វើសកម្មភាពឆក់ចំនួនមួយគ្រឿង នៅក្នុងព្រៃខាងក្រោយភូមិព្រៃពពេល ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ហើយនាំមកអធិការដ្ឋាននគរបាលស្រុកដើម្បីសាកសួរនាំតាមនីតិវិធី។

ជនសង្ស័យឈ្មោះផុន ដេវីត បានឆ្លើយសារភាពថា ខ្លួននឹងបក្ខពួកឈ្មោះ ស៊ិន ចំណាត់ ពិតជាបានធ្វើសកម្មភាពឆក់យកទូរស័ព្ទដៃរបស់ជនរងគ្រោះបានសម្រេចប្រាកដមែន។ ហើយកន្លងមកខ្លួនធ្លាប់ដឹងថាឈ្មោះ មាន វាសនា ហៅស្នា (មេក្លោង) និងឈ្មោះ រស់ សុវណ្ណរ៉ាវី ហៅវីហ្សូ /ហុង ជាមិត្តភក្ដិរបស់ឈ្មោះ ស៊ិន ចំណាត់ បានធ្លាប់ធ្វើសកម្មភាពឆក់យកទ្រព្យសម្បត្តិរបស់អ្នកដទៃជាច្រើនដងមកហើយ។

ជនសង្ស័យឈ្មោះ មាន វាសនា បានសារភាពថា ខ្លួន និងឈ្មោះ រស់ សុវណ្ណរ៉ាវី បានធ្វើសកម្មភាពឆក់យកទូរស័ព្ទ បាន​​សម្រេចចំនួន ០៨លើក។ ហើយឈ្មោះ ស៊ិន ចំណាត់ និងឈ្មោះ ផុន ដេវីត ក៏ធ្លាប់ធ្វើសកម្មភាពឆក់ទូរស័ព្ទជាមួយគ្នាដែរ។ ហើយខ្លួនធ្លាប់ជាប់ពន្ធនាគារខេត្តកណ្ដាល រយៈពេល៥ខែ ពីបទ ប្រើប្រាស់ដោយខុសច្បាប់សារធាតុញៀន។

ករណីនេះកម្លាំងជំនាញកំពុងកសាងសំណុំរឿង និងបន្តចាត់ការតាមនីតិវិធីច្បាប់៕

អត្ថបទ៖ ឆៃ យ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

កម្មករ​នៃ​រោងចក្រ Y & W ជិត​២០០០​នាក់ បាន​បើកប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់ ដោយ​ពេញចិត្ត និង​មាន​ជំនឿ​លើ​រាជរដ្ឋាភិបាល

ព័ត៌មានជាតិ៤ ម៉ោង មុន

ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា បេ្ត​ជ្ញា​ចិត្ត​ក្នុង​ការជំរុញ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​មី​យ៉ាន់​ម៉ា​-​កម្ពុជា​ឱ្យ​កាន់តែ​រឹងមាំ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ៧ ម៉ោង មុន

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ជនចំណាកស្រុកជាង ៥០០ នាក់ចូលចតនៅ អង់គ្លេស តាមទូកតូចៗ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

Sokha Hotels

ព័ត៌មានពេញនិយម