សន្តិសុខសង្គម
សមត្ថកិច្ចរុះរើផ្ទះចំនួន ២ ខ្នងទៀតនៅមុខផ្សារពន្លៃ ដើម្បីសម្រួលការកសាងផ្លូវជាតិលេខ ៥
លោក ចេង ចាន់ដូណាគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកបរិបូណ៌នៅល្ងាចថ្ងៃទី ១១ ខែឧសភា ឆ្នាំ២០២២ បានដឹកនាំសមត្ថកិច្ចចម្រុះបន្តសហការវាយផ្ទះ២ខ្នងទៀតនៅមុខផ្សារពន្លៃស្រុកបរិបូណ៌ដែលទទួលបានប្រាក់ដោះស្រាយគោលនយោបាយពីអន្តរក្រសួងរួចហើយតែមិនព្រមរុះរើផ្ទះប៉ះពាល់ដល់ការសាងសង់ផ្លូវជាតិលេខ៥។

លោក ចេង ចាន់ដូណាបានឲ្យដឹងថា ផ្ទះប្រជាពលរដ្ឋដែលរឹងរុសមិនព្រមគោរពកិច្ចសន្យាជាមួយអន្តរក្រសួងក្រោយពីបានទទួលថវិកាដោះស្រាយផលប៉ះពាល់ក្នុងការកសាងផ្លូវជាតិលេខ ៥ នេះមានចំនួន០៥ ខ្នង។
ដោយឡែក រដ្ឋបាលស្រុកបានធ្វើការណែនាំអប់រំជាច្រើនលើកនៅតែមិនស្ម័គ្រចិត្តរុះរើផ្ទះចេញនោះទើបកាលពីសប្តាហ៍មុន ក្រុមសមត្ថកិច្ចចម្រុះថ្នាក់ខេត្ត និងថ្នាក់ស្រុកបានប្រើប្រាស់វិធានការរដ្ឋបាលសហការជាមួយក្រុមហ៊ុនកសាងផ្លូវជាតិលេខ ៥ វាយកម្ទេចរុះរើរួចរាល់អស់ ២ ខ្នង និងនៅ ៣ ខ្នងទៀតកំពុងបន្តវាយកម្ទេចចោលឲ្យរួចរាល់នៅក្នុងសប្តាហ៍នេះ ដើម្បីទុកលទ្ធភាពឲ្យក្រុងហ៊ុនជប៉ុនបន្តការកសាងផ្លូវជាតិលេខ៥ទៅតាមផែនការរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។

គួរបញ្ជាក់ថាផ្លូវជាតិលេខ៥ពីខេត្ត កណ្តាលទៅដល់ខេត្តបាត់ដំបងគឺក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ប្រមុខរាជរដ្ឋាភិបាល ត្រូវបានជួសជុលកសាងដោយក្រុមហ៊ុនជប៉ុនឲ្យក្លាយទៅជាផ្លូវអាស៊ានមានទទឹងធំអាចបើកបររថយន្តទៅមកបានដោ យងាយស្រួល ស្របតាមការរីកច ម្រើនរបស់ប្រទេសជាតិ បើតាមគម្រោងផ្លូវជាតិលេខ ៥ នេះនឹងត្រូវបញ្ចប់ការកសាងនៅចុងឆ្នាំ២០២២។
ការជួសជុលកសាងផ្លូវជាតិលេខ ៥ ខាងលើនេះពិតជាធ្វើឲ្យប្រ ជាពលរដ្ឋមានការគាំទ្រនិងរីករាយសប្បាយចិត្តយ៉ាងខ្លាំងផងដែរ។ព្រោះរាល់ផលប៉ះពាល់ដីស្រែ និងផ្ទះសម្បែងនានារបស់ប្រជាពលរដ្ឋដើម្បីកសាងផ្លូវជាតិនេះ គឺក្រុមការ ងារអន្តរក្រសួងសុទ្ធតែបានសិក្សាផ្ដល់សំណងយ៉ាងសមរម្យ។

ទោះបីយ៉ាងនេះក៏ដោយក៏នៅមានប្រជាពលរដ្ឋមួយចំនួនតូច តែប៉ុណ្ណោះដែលបានទទួលថវិកាដោះស្រាយផលផលប៉ះពាល់ហើយមានការរឹងរុសមិនព្រមឬផ្ទះនិងឬឥវ៉ាន់ចេញ ដែលចុងក្រោយគឺត្រូវតែអនុវត្តវិធានការរដ្ឋបាល៕



អត្ថបទ៖ឈៀងថារិទ្ធ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម៥ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ៧ ថ្ងៃ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%
-
កីឡា១៨ ម៉ោង agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
កីឡា៥ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន


