សន្តិសុខសង្គម
មន្ត្រីជំនាញដុតកម្ទេចចោលជ្រូកចំនួន ៨០ក្បាល ក្រោយរកឃើញផ្ទុកជំងឺប៉េស្តជ្រូកអាហ្វ្រិក
អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានដុតកម្ទេចចោលជ្រូកចំនួន ៨០ក្បាល ក្រោយរក ឃើញថា មានផ្ទុកជំងឺប៉េស្តជ្រូកអាហ្វ្រិក ដែលជាជំងឺដ៏កាចសាហាវបំផុតមួយ។ ពិធីដុតកម្ទេចជ្រូកនេះធ្វើឡើងនៅក្នុងភូមិសាស្ត្រឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ កាលពីថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២២។

ជ្រូកដែលត្រូវបានដុតកម្ទេចចោល គឺជាជ្រូកដែលមន្ត្រីសមត្ថកិច្ច នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ តាមប្រមាញ់ស្ទាក់ចាប់បាននៅលើផ្លូវជាតិលេខ១ ក្នុងភូមិសាស្ត្រឃុំកំពង់ត្របែក ស្រុកកំពង់ត្របែក ខេត្តព្រែវែង កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២២ ឈ្មួញនាំចូលដោយខុសច្បាប់តាបច្រកស្វាយអាង៉ោង ឃុំកំពង់ត្របែក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។
ក្រោយចាប់បានមន្ត្រីជំនាញបានយកទៅរក្សាទុកនៅកន្លែងចត្តាឡីស័ករបស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ រហូតរកឃើញថា មានផ្ទុកជំងឺប៉េស្តជ្រូកអាហ្វ្រិក ទើបយកមកដុតកម្ទេចចោលបែបនេះ។

ក្នុងពិធីដុតកម្ទេចជ្រូកនេះ លោក តាន់ ផាន់ណារ៉ា អគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពភាពសត្វ និងផលិតកម្មសត្វ លើកឡើងថា ឈ្មួញទាំងឡាយដែលរកស៊ីមិនស្របច្បាប់ មិនគួរប្រថុយប្រថានបែបនេះទេ។
លោកសង្កត់ធ្ងន់ថា ដើម្បីចំណេញតែម្នាក់ឯង សុខចិត្តលួចនាំចូលជ្រូកដោយខុសច្បាប់ បើជ្រូកទាំងនោះមានជំងឺប៉េស្តជ្រូកអាហ្វ្រិក ឬជំងឺផ្សេងៗទៀតនោះ ហើយត្រូវបានចែកចាយនៅលើទីផ្សារ តើវានឹងប៉ះពាល់យ៉ាងណាដល់សុខភាពអ្នកបរិភោគ និងប៉ះពាល់យ៉ាងណាដល់វិស័យចិញ្ចឹមសត្វនៅកម្ពុជា។

តែយ៉ាងណា លោក តាន់ ផាន់ណារ៉ា បញ្ជាក់ថា មន្ត្រីជំនាញ និងអាជ្ញាធរនឹងមានវិធានការម៉ឺងម៉ាត់បន្ថែមទៀតចំពោះឈ្មួញទាំងឡាយរកស៊ីទុច្ចរិត ដែលនៅតែបន្តនាំជ្រូកចូលកម្ពុជាដោយខុសច្បាប់។
ជាមួយគ្នានេះដែរ លោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា ក្នុងនាមកសិករចិញ្ចឹមសត្វនៅទូទាំងប្រទេស សូមថ្លែងអំណរគុណដល់ក្រសួងស្ថាប័នពាក់ព័ន្ធ ជាពិសេសក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ រួមទាំងអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ដែលសកម្មក្នុងការទប់ស្កាត់ការនាំសត្វចូលដោយខុសច្បាប់ពីប្រទេសជិតខាង។ លោក ចាត់ទុក ការនាំសត្វចូលដោយខុសច្បាប់ គឺជាគ្រោះថ្នាក់ខ្លាំងសម្រាប់វិស័យចិញ្ចឹមសត្វនៅកម្ពុជា៕

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
ព័ត៌មានជាតិ២ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៤ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
សន្តិសុខសង្គម១៥ ម៉ោង agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន


