សន្តិសុខសង្គម
ឃាត់ខ្លួនជនសង្ស័យ៩នាក់រកឃើញម៉ូតូជនរងគ្រោះមួយគ្រឿងមកវិញ
កម្លាំងនគរបាលក្រុងប៉ោយប៉ែតធ្វើការឃាត់ខ្លួនក្រុមជនសង្ស័យ៩នាក់ បន្ទាប់ពីធ្វើសកម្មភាពលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋជាបន្តបន្ទាប់។
តាមការអះអាងរបស់លោកវរសេនីយ៍ សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត បានប្រាប់ឲ្យដឹងថា ដោយមានបណ្ដឹងពីឈ្មោះ ឈិន ហ៊ុន ភេទប្រុស អាយុ៧៣ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុង ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នៅថ្ងៃរសៀល២៩ ខែកក្កដា ឆ្នាំ២០២២ មានជនសង្ស័យ២នាក់បានធ្វើសកម្មភាព លួចម៉ូតូរបស់ខ្លួនទុកនៅខាងមុខផ្ទះម៉ាកហុងដា Zoomer X ពណ៍សលាយទឹកក្រូច ស៊េរីឆ្នាំ២០១៧ ពាក់ស្លាកលេខ ភ្នំពេញ 1GJ-1484 ។

លោកវរសេនីយ៍ សៅ សារឿន បញ្ជាក់ឲ្យដឹងទៀតថា ក្រោយមកកម្លាំងជំនាញចុះទៅដល់កន្លែងកើតហេតុឆែកកាំមេរ៉ា សុវត្ថិភាពធ្វើការស្រាវជ្រាវរកឃើញឃាត់ខ្លួនជនសង្ស័យបានចំនួន៣នាក់ និងដកហូតបានម៉ូតូបាន១គ្រឿងរបស់ជនរងគ្រោះយកមកអធិការដ្ឋានក្រុងប៉ោយប៉ែត ដើម្បីសួរនាំ ។
លោកបានបញ្ជាក់ឲ្យដឹងបន្តទៀតថា ជនសង្ស័យចំនួន៣នាក់ មានទី១- ឈ្មោះ យឿន សុខជា ភេទប្រុស អាយុ១៦ឆ្នាំ ស្នាក់នៅ ភូមិក្បាលស្ពាន២ មុខរបរដឹកបាយអោយជនជាតិឥណ្ឌូនេស៊ី។ ទី ២/ឈ្មោះ នី ណារ៉ាក់ ហៅ រ៉ាក់ ភេទប្រុស អាយុ១៦ឆ្នាំ ស្នាក់នៅភូមិព្រៃគប់ មុខរបរមិនពិតប្រាកដ។ ទី៣-/ឈ្មោះ ជួន កក្កដា ហៅ ប៉ូយ ភេទប្រុស អាយុ១៤ឆ្នាំ ស្នាក់នៅភូមិក្បាលកោះ មុខរបរដឹកបាយឲ្យជនជាតិឥណ្ឌូនេស៊ី។

បន្ទាប់ពីសួរនាំពីស្លាកលេខម៉ូតូដែលជនសង្ស័យដោះចោលកម្លាំងជំនាញបានចុះទៅដល់បន្ទប់ស្នាក់នៅរបស់ជនសង្ស័យ
បានឃើញបក្ខពួកជនសង្ស័យនៅក្នុងបន្ទប់មានគ្នាចំនួន៦នាក់បន្ថែមទៀត ក្នុងនោះស្រី២នាក់ ហើយក៏បានយកមក អធិការដ្ឋានដើម្បីសួរនាំ ។
ជនសង្ស័យទាំង៦នាក់ ទី១ /ឈ្មោះ ឡ សុឃីម ហៅឃីម ភេទស្រី អាយុ២១ឆ្នាំ។ ទី២ /ឈ្មោះ ស្រឿន ចំរើន ហៅ ប៉ុយ ភេទប្រុស អាយុ១៦ឆ្នាំ។ ទី៣ /ឈ្មោះ រី ឆេត ហៅ ង៉ោល ភេទប្រុស អាយុ១៥ឆ្នាំ ។ ទី៤ /ឈ្មោះ ម៉េង ម៉ី ហៅ អាជ្រុយ ភេទប្រុស អាយុ១៥ឆ្នាំ។ ទី៥/ឈ្មោះ ថុល ភេទប្រុស។ ទី/៦ឈ្មោះ ហ៊ូរ រតនា ហៅ ចាវ ភេទប្រុស អាយុ១៨ឆ្នាំ ទាំង៦នាក់ស្នាក់នៅ ក្រុងប៉ោយប៉ែត។ ឈ្មោះ ហ៊ូរ រតនា ហៅ ចាវ នេះ ជាមុខសញ្ញាឆក់ និងកាច់កម៉ូតូយ៉ាងសកម្ម នៅក្នុងក្រុងប៉ោយប៉ែតផងដែរ ។ ចំណែកបក្ខពួកជាច្រើននាក់ទៀតគេចខ្លួនបាត់អស់។

លោកបានបញ្ជាក់ឲ្យដឹងបន្តទៀតថា ក្រោយធ្វើកំណត់ហេតុរួចកម្លាំងជំនាញបានឃាត់ខ្លួនជនសង្ស័យទាំង៩នាក់ ស្រី២ នាក់ ដើម្បីកសាងសំណុំរឿងជនសង្ស័យមកស្នងការ និងបន្តបញ្ជួនទៅតុលាដាក់ទោសទៅតាមផ្លូវច្បាប់ផងដែរ៕
អត្ថបទ៖ វ៉ាន់ ណាង

-
កីឡា៤ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
កីឡា១ សប្តាហ៍ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៤ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអ្នកយកព័ត៌មានកម្ពុជាថ្មី ទៅចូលរួមកម្មវិធីទស្សនកិច្ចអ្នកសារព័ត៌មានអន្តរជាតិដែលរៀបចំដោយក្រសួងការបរទេសអូស្ត្រាលី
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


