សន្តិសុខសង្គម
អាជ្ញាធរខណ្ឌទួលគោក ស្នើម្ចាស់ទីតាំងអាជីវកម្មនានា បញ្ឈប់ការប្រកបអាជីវកម្មរំលោភលើចិញ្ចើមផ្លូវ និងទ្រូងផ្លូវសាធារណៈ
ថ្មីៗនេះ រដ្ឋបាលខណ្ឌទួលគោក បានប្រកាសរៀបចំសណ្ដាប់ធ្នាប់តាមដងផ្លូវ ការប្រើប្រាស់ចិញ្ចើមផ្លូវសាធារណៈទាំងអស់ក្នុងភូមិសាស្ត្រខណ្ឌទួលគោក ដើម្បីដោះស្រាយបញ្ហាកកស្ទះចរាចរណ៍ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។ ក្នុងនោះ បានស្នើឲ្យម្ចាស់អាជីវកម្មនានា ត្រូវបញ្ឈប់សកម្មភាពប្រកបអាជីវកម្ម រំលោភលើចិញ្ចើមផ្លូវ និងទ្រូវផ្លូវសាធារណៈ។

យោងតាមសេចក្ដីប្រកាសរបស់ រដ្ឋបាលខណ្ឌទួលគោក បានរៀបរាប់ថា រដ្ឋបាលខណ្ឌទួលគោក សូមជម្រាបជូនដល់បងប្អូនម្ចាស់ទីតាំងអាជីវកម្មទិញ-លក់រថយន្ត ម្ចាស់ទីតាំងតុបតែងរថយន្ត ម្ចាស់យានដ្ឋានជួសជុល-ថែទាំរថយន្ត ម្ចាស់ទីតាំងទិញ-លក់គ្រឿងម៉ាស៊ីនរថយន្តគ្រប់ប្រភេទ ម្ចាស់ទីតាំងទិញ លក់ម៉ូតូ និងម្ចាស់ទីតាំងកែច្នៃ-ជួសជុលម៉ូតូ ដែលប្រកបអាជីវកម្មនៅមូលដ្ឋានខណ្ឌទួលគោកទាំងអស់មេត្តាជ្រាបថា ដើម្បីចូលរួមសហការរក្សាសណ្ដាប់ធ្នាប់តាមដងផ្លូវ និងការប្រើប្រាស់ចិញ្ចើមផ្លូវសាធារណៈឲ្យមានរបៀបរៀបរយ ក្នុងន័យដោះស្រាយបញ្ហាកកស្ទះចរាចរណ៍ កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងលើកកម្ពស់សោភ័ណភាពរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌ ទួលគោក ស្នើសុំឲ្យ លោក លោកស្រីម្ចាស់ទីតាំងទាំងអស់ខាងលើ បញ្ឈប់ជាបន្ទាន់ក្នុងការប្រកបអាជីវកម្មរំលោភលើចិញ្ចើមផ្លូវ និងទ្រូងផ្លូវសាធារណៈ ឬតសំយាបដំបូលផ្ទះរំលោភលើចិញ្ចើមផ្លូវ ព្រមទាំងការចាក់ចោលកាកសំណល់ប្រេងម៉ាស៊ីននៅផ្លូវសាធារណៈជាដាច់ខាត។

សេចក្ដីប្រកាសខាងលើបញ្ជាក់ថា ក្នុងករណី លោក លោកស្រី មិនអនុវត្តតាមខ្លឹមសារសេចក្ដីជូនដំណឹងនេះ រដ្ឋបាលខណ្ឌទួលគោក នឹងមានវិធានការចុះរុះរើ និងដកហូតដោយមិនទទួលខុសត្រូវរាល់ការបាត់បង់ ខូចខាតទ្រព្យសម្បត្តិ និងសម្ភារៈផ្សេងៗ ដែលមាននៅទីតាំងនោះឡើយ។
បន្ថែមពីនោះ ករណីមានការរារាំង រឹងរូសមិនស្ដាប់តាមការណែនាំ រដ្ឋបាលខណ្ឌទួលគោក នឹងអនុវត្តវិធានការរដ្ឋបាល តាមផ្លូវច្បាប់៕
អត្ថបទ ៖ ពិសី

-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២៣ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?