សន្តិសុខសង្គម
សមត្ថកិច្ចឃាត់ខ្លួនសង្ស័យ៤នាក់ជាបន្តបន្ទាប់ ពាក់ព័ន្ធករណីលួចម៉ូតូ
ភ្នំពេញ ៖ សមត្ថកិច្ចខណ្ឌព្រែកព្នៅធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់ជាបន្តបន្ទាប់ ក្រោយពីពួកគេធ្វើសកម្មភាពលួចកាច់សោ.កម៉ូតូពលរដ្ឋបានសម្រេច។

ប្រតិបត្តិការនេះ បានធ្វើឡើងកាលពីវេលាម៉ោង៤និង១០នាទីរសៀល ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣ នៅភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។
តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឱ្យដឹងថា កាលពីព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣ ជនសង្ស័យ២នាក់ជិះម៉ូតូមួយគ្រឿងឌុបគ្នាធ្វើសកម្មភាពលួចកាច់សោ.កម៉ូតូពលរដ្ឋមួយគ្រឿងម៉ាកហុងដាឌ្រីម ក្នុងភូមិសាស្ត្រពន្សាំង ខណ្ឌព្រៃកព្នៅ បានសម្រេចហើយព្យាយាមគេចខ្លួន។

សមត្ថកិច្ចបានបន្តថា បន្ទាប់មកសមត្ថកិច្ចបានផ្សព្វផ្សាយតាមវិទ្យុទាក់ទងដើម្បីតាមស្ទាក់គ្រប់ច្រកល្ហក ខណៈកម្លាំងសមត្ថកិច្ចដឹកជនសង្ស័យមួយក្រុមទៅតុលាការធ្វើដំណើរមកដល់ចំណុចសង្កាត់ព្រែកព្នៅ ស្រាប់តែប្រទះឃើញជនសង្ស័យម្នាក់ជិះម៉ូតូជនរងគ្រោះ ភ្លាមនោះកម្លាំងក៏បានបើករថយន្តបុកឱ្យដួលទើបឃាត់ខ្លួនបានតែម្តង។

ក្រោយពីឃាត់ខ្លួនបាននាំជនសង្ស័យមកសាកសួរ ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពលួចកាច់សោ.កម៉ូតូពលរដ្ឋពិតប្រាកដមែន និងមានបក្ខពួកជាច្រើននាក់ទៀត។ លុះរសៀលថ្ងៃទី១១ ខែឆ្នាំដដែល សមត្ថកិច្ចក៏បន្តតាមចាប់បក្ខពួកទៀតនៅភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យបានចំនួន៣នាក់បន្ថែមទៀត និងម៉ូតូមួយគ្រឿងផងដែរ។
បច្ចុប្បន្នជនសង្ស័យត្រូវបានបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅដើម្បីចាក់ការតាមនីតិវិធី៕
ដោយ ៖ សុខា

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១៣ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


