សន្តិសុខសង្គម
ឃាត់ខ្លួនគ្រូពេទ្យម្នាក់ ក្រោយដាក់សេរ៉ូមបណ្តាលឱ្យអ្នកជំងឺស្លាប់
ភ្នំពេញ ៖ លោកគ្រូពេទ្យម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននាំយកទៅសួរនាំក្រោយពីព្យាបាលជំងឺដាក់សេរ៉ូមបណ្តាលឱ្យបុរសម្នាក់ស្លាប់ កាលពីវេលាម៉ោង២រសៀល ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ នៅភូមិអង្គសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។

សពជនរងគ្រោះឈ្មោះវ៉ា ចាន់ណា ភេទប្រុស អាយុ៣៧ឆ្នាំ ប្រពន្ធឈ្មោះកែវ សុផល អាយុ៣៧ឆ្នាំ មុខរបរលក់ចង្រិត ស្នាក់នៅភូមិអង្គ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅភូមិតាសិត ឃុំពពេល ស្រុកត្រាំង ខេត្តកែវ។ ចំណែកគ្រូពេទ្យដែលសមត្ថកិច្ចឃាត់ខ្លួនឈ្មោះជា សុវណ្ណដា ភេទប្រុសអាយុ៣៥ឆ្នាំ ស្នាក់នៅភូមិអង្គ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។

តាមប្រភពព័ត៌មានពីប្រពន្ធជនរងគ្រោះបានឱ្យដឹងថា មុនពេលកើតហេតុប្តីរបស់គាត់ឈឺសន្លាក់ជើងពេលនោះក៏បានហៅគ្រូពេទ្យឯងជនម្នាក់ មកពិនិត្យរួចក៏បានដាក់សេរ៉ូមមួយកំផ្លោកពេលអស់មួយកំផ្លោកហើយក៏ដាក់បញ្ចូលមួយកំផ្លោកទៀតបានមួយស្ទុះស្រាប់តែធ្វើទុកមិនស្រួលខ្លួនភ្លាមនោះក្រុមគ្រួសារក៏ដឹកតាមរថយន្តទៅមន្ទីរពេទ្យ សម្ភពនិងព្យាបាលមាតាអូឌឹម ពេលទៅដល់មន្ទីរពេទ្យក្រុមគ្រូពេទ្យបានបញ្ជាក់ថា ជនរងគ្រោះបានស្លាប់បាត់ទៅហើយ ក្រោយមកក៏ដឹកសពមកតម្កល់ទុកនៅវត្តជម្ពូវ័ននិងរាយការណ៍ទៅសមត្ថកិច្ចដើម្បីពិនិត្យកោសល្យវិច័យ។ ក្រោយពីទទួលបានព័ត៌មានភ្លាមសមត្ថកិច្ចបានឃាត់ខ្លួនគ្រូពេទ្យខាងលើដើម្បីសួរនាំ៕
ដោយ ៖ សុខា

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២២ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoសារព័ត៌មានអាមេរិក CBS ចុះផ្សាយពីរបៀបដែល បណ្តាញចោរមានមូលដ្ឋាននៅថៃ Latchford លួចវត្ថុបុរាណខ្មែរ លក់ទៅឲ្យសារមន្ទីរអន្តរជាតិ និង មហាសេដ្ឋី


