សន្តិសុខសង្គម
ស្លាប់ជនជាតិចិន២នាក់ និងរងរបួសធ្ងន់និងស្រាល២នាក់ នៅផ្លូវជាតិលេខ១
កណ្តាល ៖ រថយន្តហ្វតវ៉ាជែងរថយន្តហាយឡែនឌើរ ជ្រុលទៅបុករថយន្តក្រុងដឹកអ្នកដំណើរទៅប្រទេសវៀតណាម បណ្តាលឱ្យជនជាតិចិន២នាក់ស្លាប់ និង២នាក់ទៀតរងរបួសធ្ងន់និងស្រាល។
គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ខាងលើនេះបានកើតឡើង កាលពីវេលាម៉ោង៨និង០០នាទី ព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤. ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ១ ភូមិព្រែកថ្មី ឃុំគគីធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

ប្រភពព័ត៍មានពីកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តហាយឡែនឌ័រពណ៌ក្រហម មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ2AS-4195 បើកបរដោយបុរសម្នាក់ក្នុងទិសដៅពីកើតទៅលិចតាមបណ្តោយផ្លូវជាតិលេខ១ ពីស្ពានអ្នកលឿងឆ្ពោះមកភ្នំពេញ ខណៈក៏មានរថយន្តមួយគ្រឿង ម៉ាកហ្វត RANGER RAPTOR ពណ៌ខ្មៅ ពាក់ស្លាកលេខ កម្ពុជា-NOPKARIN បើកបរដោយជនជាតិចិនម្នាក់រួមដំណើរនិងជនជាតិចិន៣នាក់ ធ្វើដំណើរក្នុងទិសដៅពីកើតទៅលិច ក្នុងល្បឿនយ៉ាងលឿន បានវ៉ាជែងរថយន្តហាយឡែនឌ័រនៅខាងមុខ ខណៈពេលនោះក៏មានរថយន្តក្រុងដឹកអ្នកដំណើរដែលមានភ្ញៀវជាច្រើននាក់ដែលធ្វើដំណើរចេញពីភ្នំពេញឆ្ពោះទៅកាន់ប្រទេសវៀតណាម ដោយអ្នកបើកបរ មិនផុត ក៏បានបុកចំរថយន្តក្រុងដែលនៅខាងមុខខ្ទាតទៅបុករថយន្តហាយឡែនឌ័របណ្តាលឱ្យអ្នកបើកបររថយន្តហ្វតនិងអ្នកអង្គុយជាប់គ្នាបានកៀបជាប់ក្នុងរថយន្តស្លាប់ទាំង២នាក់ភ្លាមៗ ចំណែកអ្នករួមដំណើរនៅខាងក្រោយ២នាក់ទៀតរងរបួសធ្ងន់និងស្រាលត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗដើម្បីធ្វើការសង្រ្គោះ។
រីឯសពជនរងគ្រោះដែលជាជនជាតិចិនខាងលើសមត្ថកិច្ចនគរបាលនាយដ្ឋានអន្តោប្រវេសន្តបានទំនាក់ទំនងទៅកាន់ស្ថានទូត ដែលនៅព្រះរាជាណាចក្រកម្ពុជា ដើម្បីយកសពទៅតម្កល់ទុករកចាំសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី នៅប្រទេសកំណើត ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចនៃការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ធ្វើការវាស់វែងស្ទូចយករថយន្តទាំង៣គ្រឿងទៅរក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្តកណ្តាលដើម្បីដោះស្រាយតាមផ្លូវច្បាប់នៅពេលក្រោយ៕
អត្ថបទ ៖ រដ្ឋា



-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ផែថងថាន លើកយកជម្លោះព្រំដែនកម្ពុជា-ថៃនិងឧក្រិដ្ឋកម្មអនឡាញ ពិភាក្សាជាមួយ ម៉ាក្រុង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពលរដ្ឋថៃ រាប់ពាន់នាក់រត់ភៀសខ្លួន បន្ទាប់ពីយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកនៅព្រំដែន
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារ ដុតកម្ទេចចោលដូងក្រអូប១៥០០គីឡូក្រាម ដែលលួចនាំចេញពីថៃ ឆ្លងកាត់ប្រទេសឡាវចូលមកកម្ពុជាដោយខុសច្បាប់
-
ជីវិតកម្សាន្ដ១៧ ម៉ោង ago
ពីអ្នកប្រើចុងប៊ិច ប្តូរមកប្រើចុងកាំភ្លើង ដើម្បីការពារបូរណភាពទឹកដីជាតិខ្មែរ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ក្រុមមនុស្សយកស្លាកលេខរថយន្ត ថាក់ស៊ីន ចាក់ឆ្នោត ខណៈលោកចូលខ្លួនទៅតុលាការ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ស្រុកសំឡូត តំបន់កសិកម្មដ៏ល្បីមានច្រកទ្វារព្រំដែន ៤ កន្លែងសម្រាប់ទំនាក់ទំនងជាមួយថៃ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោកស្រី បាន ស្រីមុំ៖ អភិបាលខេត្តស្រះកែវ អត់ដឹងប្រវត្តិស្ពានព្រំ-បានប៉ាក់កាដ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ឆេះរោងចក្រនៅថៃ ជាប់មនុស្សច្រើននាក់ក្នុងនោះ