សន្តិសុខសង្គម
ជនសង្ស័យ ០២ នាក់ ឆក់ទូរស័ព្ទបានសម្រេច តែត្រូវនារីរងគ្រោះដេញចាប់បានម្នាក់ ប្រគល់ជូនសមត្ថកិច្ច
ជនសង្ស័យ ០២ នាក់ ជិះម៉ូតូមិនស្គាល់ម៉ាក ធ្វើសកម្មភាពឆក់ទូរស័ព្ទអាយហ្វូន 15 pro max មួយគ្រឿង ពីនារីម្នាក់ បានសម្រេច រួចជិះគេចខ្លួនមកដល់ផ្លូវកែងផ្សារធំថ្មីឃាត់បានម្នាក់ភ្លាមៗ។

ហេតុការណ៍នេះដែរបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១០ និង ២០ នាទីយប់ ថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ ២០២៤ នៅចំណុចផ្លូវ ៥៣ សង្កាត់ផ្សារថ្មីទី ០៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីនារីរងគ្រោះបានឲ្យដឹងថា មុនកើតហេតុនារីរងគ្រោះជិះម៉ូតូមួយគ្រឿង ម៉ាកហុងដា ប៊ីត ពណ៌ខៀវ ចេញពីហូបអីនៅម្តុំផ្សារកណ្តាល ខណៈជិះមកដល់ផ្លូវលេខ ១៣៦ កែងផ្លូវលេខ ១៣ ក៏បានឈប់ម៉ូតូ គោលបំណងលើកទូរស័ព្ទ ប៉ុន្តែក៏លេចមុខជនសង្ស័យ ០២ នាក់ ជិះម៉ូតូមិនស្គាល់ម៉ាក។ ស្របពេលនោះ ជនសង្ស័យបានហក់ចុះពីលើម៉ូតូមកឆក់ទូរស័ព្ទម៉ាកអាយហ្វូន 15 pro max បានសម្រេច រួចព្យាយាមឡើងម៉ូតូ រត់គេចរហូតមកដល់ផ្លូវលេខ ៥៣ ទើបនារីរងគ្រោះ ជិះម៉ូតូដេញចាប់បានជនសង្ស័យម្នាក់ និងយកបានទូរស័ព្ទត្រឡប់មកវិញផងដែរ។ ចំណែកបក្ខពួកម្នាក់ទៀតជាអ្នកឌុប បានបើកម៉ូតូគេចខ្លួនបាត់ស្រមោល។

បច្ចុប្បន្ន ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចឃាត់យកទៅកាន់ប៉ុស្តិ៍ធ្វើការសាកសួរ រួចបន្តចាត់ការតាមផ្លូវច្បាប់។ រីឯបក្ខពួកសេសសល់ម្នាក់ទៀត សមត្ថកិច្ចនឹងបើកការស្រាវជ្រាវកំណត់មុខសញ្ញា ដើម្បីឃាត់យកមកដាក់ទោស៕
អត្ថបទ ៖ រដ្ឋា


-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម៧ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
កីឡា២ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
កីឡា៦ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា២ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ


