សន្តិសុខសង្គម
ខឹងគោះទ្វារមិនបើក បុរសម្នាក់ចាក់សាំងដុតផ្ទះប្អូនស្រីបង្កើត
បុរសម្នាក់ បានចាក់សាំងដុតផ្ទះប្អូនស្រីបង្កើតរបស់ខ្លួន ប៉ុន្តែមិនបានសម្រេច ត្រូវសមត្ថកិច្ចឃាត់ខ្លួន បញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី។ ហេតុការណ៍នេះ បានកើតឡើងកាលពីយប់ថ្ងៃទី២៣ វិច្ឆិកា នៅភូមិពូហ៊ូង ឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។

តាមសម្ដីជនរងគ្រោះដែលមានឈ្មោះពៅ ពេជ្រ អាយុ ៣៨ឆ្នាំ បានឲ្យដឹងថា កន្លងមក បងប្រុសរបស់ខ្លួន តែងគំរាមកំហែងខ្លួនជាច្រើនដងមកហើយ តាំងពីឪពុកម្ដាយ បានស្លាប់មក។ នាងបញ្ជាក់ទៀតថា នៅពេលស្រវឹងម្ដងៗ បងប្រុសរបស់ខ្លួន តែងមកសុំនេះសុំនោះ បើមិនបានដូចបំណង តែងតែគំរាមប្រើអំពើហិង្សាផ្សេងៗ។ ជាក់ស្ដែង នៅយប់កើតហេតុ បងប្រុសរបស់ខ្លួន បានមកគោះទ្វារ ស្រែកឮៗ ទាំងមានកាន់កាំបិតនៅដៃផង។ ក្រោយខឹងមិនមានអ្នកបើកទ្វារឲ្យ បុរសជាបង បានយកសាំងពីម៉ូតូ ចាក់លើទ្វារផ្ទះ រួចដុតឆេះសន្ធោសន្ធៅ។

យ៉ាងណាក្ដី ក្រោយមានការអន្តរាគមន៍ទាន់ពេល ភ្លើងបានរលត់ មិនបង្កការខូចខាតដល់ផ្ទះនោះទេ។ ចំណែកបុរសបង្ក ដែលមានអាយុ ៤២ឆ្នាំ ត្រូវបានសមត្ថកិច្ចបញ្ចូនខ្លួនទៅស្នងការដ្ឋាននគរបាលខេត្ត និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ៕
អត្ថបទ៖ រៀម សុខហេង



-
ចរាចរណ៍៣ ថ្ងៃ ago
ស្នងការរងខេត្តឧត្ដរមានជ័យម្នាក់ គាំងបេះដូងស្លាប់ពេលបើកបររថយន្ដ រួចជ្រុលបុករថយន្តមួយគ្រឿងទៀត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានជាតិ២០ ម៉ោង ago
សមត្ថកិច្ចឱ្យបុរសម្នាក់ដែលផ្សាយព័ត៌មានមិនពិតថា ខេត្តតាកែវមានករណីវះក្រលៀន ធ្វើកិច្ចសន្យាឈប់បំពុលសង្គម
-
ព័ត៌មានជាតិ២ ថ្ងៃ ago
សម្តេចធិបតី៖ ការប្រគល់វត្ថុបុរាណពីថៃជូនកម្ពុជាវិញ ជាការវិលត្រឡប់ដួងព្រលឹងបុព្វបុរសខ្មែរ
-
សុខភាព៤ ថ្ងៃ ago
ដំណឹងល្អ! កម្ពុជានឹងដាក់ឱ្យប្រើប្រាស់ថ្នាំព្រឹបប្រភេទចាក់បង្ការ មុនពេលប្រឈមនឹងការឆ្លងមេរោគអេដស៍ នៅខែឧសភា ខាងមុខ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
លើកនេះ រុស្ស៊ី ដាក់លក្ខខណ្ឌស្រួលមួយទៅអ៊ុយក្រែន បើចង់ចរចា ឈានទៅការបញ្ចប់សង្គ្រាមមែន
-
សន្តិសុខសង្គម១ ថ្ងៃ ago
នគរបាលរាជធានី ឃាត់ខ្លួនអនុប្រធានគណបក្សកម្លាំងជាតិ មួយរូប ពីបទ ញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា