សន្តិសុខសង្គម
បង្រ្កាបអ្នកលេងបៀ និងឡូតូអនឡាញ ១១នាក់ បញ្ជូនទៅស្នងការមណ្ឌលគិរី
កងកម្លាំងនៃអធិការដ្ឋាននគរបាលស្រុកកែវសីមា ខេត្តមណ្ឌលគិរី បានឃាត់ខ្លួនមនុស្សប្រុសស្រីចំនួន ១១នាក់កាលពីរសៀលថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤ ពាក់ព័ន្ធករណីលេងល្បែងបៀ និងល្បែងឡូតូ អនឡាញខុសច្បាប់។
លោក ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី បានឲ្យដឹងថា បន្ទាប់ពីទទួលដំណឹងថា មានអ្នកលេងល្បែងបៀ និងឡូតូអនឡាញ លោកបានបើកប្រតិបត្តិការបង្ក្រាបបានចំនួន ៣ទីតាំង ក្នុងស្រុកកែវសីមា ឃាត់ខ្លួនបានមនុស្សប្រុសស្រីចំនួន ១៧នាក់ ដកហូតម៉ូតូ ១៥គ្រឿង និងសម្ភារៈដំណើការនៃកាលេងល្បែងមួយចំនួនទៀត។ អធិការស្រុកកែវសីមា បានអប់រំណែនាំធ្វើកិច្ចសន្យាមនុស្ស ៦នាក់ក្នុងចំណោម ១៧នាក់ឲ្យវិលត្រឡប់ទៅផ្ទះវិញ និង១១នាក់ទៀត កំពុងបន្តនិតិវិធីនៅស្នងការដ្ឋាននគបាលខេត្តមណ្ឌលគិរី។
លោកឧត្តមសេនីយ៍ទោស្នងការ បានបញ្ជាក់ថា លោកតែងណែនាំដល់គ្រប់អធិការដ្ឋាននគរបាលក្រុង ស្រុក និងការិយាល័យជំនាញ ប៉ុស្ត៍រដ្ឋបាលឃុំសង្កាត់ ត្រូវតែចាត់វិធានការអប់រំណែនាំ ឬវិធានការបង្ក្រាប ដោយមិនអនុគ្រោះចំពោះករណីល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ។ បើប្រជាពលរដ្ឋដែលប្រព្រឹត្តល្បែងស៊ីសង ត្រូវបញ្ឈប់ជាបន្ទាន់ នូវសកម្មភាពល្មើសច្បាប់ ករណីមិនព្រមរាងចាលទេនោះ ត្រូវកសាងសំណុំរឿងបញ្ជូនទៅតុលាការ៕
អត្ថបទ៖ រៀម សុខហេង
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
មេសិទ្ធិមនុស្សកម្ពុជា ឆ្លៀតសួរសុខទុក្ខកញ្ញា សេង ធារី កំពុងជាប់ឃុំ និងមើលឃើញថាមានសុខភាពល្អធម្មតា
-
ចរាចរណ៍៦ ថ្ងៃ ago
តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង
-
ចរាចរណ៍១ ថ្ងៃ ago
ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្ដាលឱ្យឪពុក និងកូន២នាក់ស្លាប់បាត់បង់ជីវិត
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អ្នកនាំពាក្យថារថយន្តដែលបើកផ្លូវឱ្យអ្នកលក់ឡេមិនមែនជារបស់អាវុធហត្ថទេ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សមត្ថកិច្ចកម្ពុជា នឹងបញ្ជូនជនដៃដល់បាញ់លោក លិម គិមយ៉ា ទៅឱ្យថៃវិញ តាមសំណើររបស់នគរបាលថៃ ស្របតាមច្បាប់ បន្ទាប់ពីបញ្ចប់នីតិវិធី
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រសួងការពារជាតិកំពុងពិនិត្យករណីអ្នកលក់អនឡាញយកឡានសារ៉ែនបើកផ្លូវទៅចូលរួមមង្គលការ
-
ចរាចរណ៍៦ ថ្ងៃ ago
សមត្ថកិច្ច បានឃាត់ខ្លួនអ្នកបើករថយន្តបុកតារារ៉េបម្នាក់ យកទៅសួរនាំអនុវត្តតាមនីតិវិធី