សន្តិសុខសង្គម
ករណីទឹកស្អាតអស់ជាង៤លានក្នុងមួយខែត្រូវបានបញ្ចប់ក្រោមការអន្តរាគមន៍ពីអភិបាលខេត្ត
ដោយមានការអន្តរាគមន៍សម្របសម្រួលពីលោក វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវ មន្ត្រីជំនាញពាក់ព័ន្ធ និងលោកមេឃុំលំចង់ លេីករណីថ្លៃទឹកស្អាតពលរដ្ឋមួយគ្រួសារប្រេីប្រាស់អស់ជាង៤លានរៀលក្នុងមួយខែ ខុសប្រក្រតី ពេលនេះត្រូវបានបញ្ចប់ ដោយសេវាករយល់ព្រមបញ្ចុះតម្លៃមកត្រឹម១៥ម៉ឺនរៀលវិញ។

រសៀលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ អតិថិជនបានយល់ព្រមបង់លុយថ្លៃទឹក១៥ម៉ឺនរៀលដេីម្បីបញ្ចប់រឿងដល់សេវាករក្រុមហ៊ុនទឹកស្អាត សំណាងឌីណា លំចង់ ស្រុកសំរោង ខេត្តតាកែវ ក្រោយមានការតវ៉ាគ្នាយ៉ាងចម្រូងចម្រាសព្រោះតែវិក្កយបត្រចេញឱ្យអតិថិជនប្រេីប្រាស់ទឹកស្អាតមួយខែអស់ទឹកប្រាក់៤,០១១,២០០លាន។

ក្រោយបែកធ្លាយករណីនេះឡេីង មន្ទីរឧស្សាហម្មវិទ្យាសាស្ត្រ បច្ចេកវិទ្យានិងនាវានុវត្តន៍ ខេត្តកែវបានចេញសេចក្តីបំភ្លឺភ្លាមៗដែរថា ជាករណីខុសបច្ចេកទេស មានដូចជា ធ្លាយទុយោកប់ក្នុងដី គ្រួសារខ្លះបេីកទឹកចោលភ្លេចបិទ ផ្ទះខ្លះកុងទ័រទឹកនៅក្នុងរបង ពិបាក់ក្នុងការឱ្យបុគ្គលិកចូលកត់លេខជាដេីម(បំភ្លឺខុសពីការបកស្រាយរបស់ថៅកែទឹកហេីយ)។

ដោយឡែកលោក ដា ហៅម៉ាប់ ថៅកែទឹកស្អាត សំណាងឌីណាលំចង់ បានបកស្រាយថា ករណីអតិថិជនមួយគ្រួសារប្រេីទឹកអស់ថ្លៃជាង៤លាននោះ គាត់ពន្យល់ថា ករណីនេះ កើតឡើងពីបុគ្គលិកគាត់ដែលអ្នកដើរកត់កុងទ័រទឹកតាមផ្ទះធ្វើការប្រហែស ដោយមិនបានចុះស្រង់កុងទ័រទឹកតាមផ្ទះរបស់អតិថិជនតាមផ្ទះទេ តែបែរជាចេញវិក្កយបត្រស្មានៗ រយៈពេល២ឆ្នាំមកហើយ។ ហេតុនេះ ទើបគាត់ ចេញវិក្កយបត្រសរុបឃើញត្រូវបង់ ៤លានរៀល ជាង៕
អត្ថបទ៖ វីរៈ

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៤ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៥ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានជាតិ២ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ


