សន្តិសុខសង្គម
ប្រទះឃើញសពបុរសម្នាក់អណ្ដែតទឹកទន្លេ មានសភាពហើមស្អុយ បង្កឲ្យមានការភ្ញាក់ផ្អើល
បុរសម្នាក់ ដើរមកអង្គុយលេងនៅមាត់ទន្លេចេះតែមានក្លិនស្អុយ បានដើរតាមរកមើល ក៏ប្រទះឃើញសពបុរសម្នាក់ អណ្ដែតក្នុងទឹក មានសភាពហើមស្អុយ បង្កឲ្យមានការភ្ញាក់ផ្អើល រាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានចុះមកកន្លែងកើតហេតុ។

ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១១ និង ៥៥ នាទីយប់ ថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ ២០២៤ ក្រោយសាលមហោស្រពចតុមុខ ស្ថិតក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

បើតាមការបញ្ជាក់ពីប្រជាពលរដ្ឋដែលនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគាត់បានមកអង្គុយលេងនៅមាត់ទន្លេ ស្រាប់តែភាយក្លិនស្អុយមក គាត់ក៏ឆ្ងល់ បានដើរតាមរកមើលក្លិននោះ ក៏ឃើញដូចជាស្រមោលអណ្ដែតក្នុងទឹក។ ភ្លាមៗ នោះ គាត់បានដើរតាមមើលរហូតដល់ខាងក្រោយសាលមហោស្រពចតុមុខ ក៏ឃើញថាជាសពមនុស្សអណ្ដែតតាមទឹករហូតមកជាប់នឹងច្រាំងទន្លេ។ ភ្លាមៗ គាត់ក៏បានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានឲ្យចុះមកកន្លែងកើតហេតុ។

គួររំលឹកថា កាលពីថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០២៤ មានបុរសម្នាក់ វ័យប្រហែលជាង ២០ ឆ្នាំ បានជិះម៉ូតូ ១ គ្រឿង ម៉ាក Zoomer X ពាក់ស្លាកលេខ ភ្នំពេញ 1HF-3776 មកឡើងលើស្ពានជ្រោយចង្វា រួចបានលោតទឹកបញ្ចប់ជីវិតរបស់ខ្លួន ដោយបន្សល់ទុកម៉ូតូចោលលើស្ពាន។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានទាក់ទងទៅសមត្ថកិច្ចជំនាញកោសល្យវិច័យ នៃស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីចុះមកពិនិត្យសាកសព និងធ្វើការស្រាវជ្រាវរកក្រុមគ្រួសារសាច់ញាតិឲ្យមកទទួលយកសពទៅធ្វើបុណ្យតាមប្រពៃណី៕
អត្ថបទ ៖ ម៉េង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម៧ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%
-
កីឡា២ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
កីឡា៦ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន


