សន្តិសុខសង្គម
អ្នកនាំពាក្យក្រសួងការងារ ជំរុញនិយោជកពង្រឹងការអនុវត្តវិធានការបង្ការអគ្គិភ័យ និងវិធានការសុវត្ថិភាពនៅតាមសហគ្រាស គ្រឹះស្ថាន
លោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ បានជំរុញនិយោជកទាំងអស់ ត្រូវពង្រឹងការអនុវត្តវិធានការបង្ការអគ្គិភ័យ និងវិធានការសុវត្ថិភាព និងសុខភាពការងាររបស់កម្មករនិយោជិតនៅតាមសហគ្រាស គ្រឹះស្ថាន នៅទូទាំងប្រទេស។

លោករដ្ឋលេខាធិការ បានជំរុញបែបនេះបន្ទាប់ពីក្នុងរយៈពេលថ្មីៗនេះ សង្កេតឃើញមានករណីអគ្គិភ័យ កើតឡើងនៅតាមសហគ្រាស គ្រឹះស្ថាន ដែលបានធ្វើឱ្យប៉ះពាល់សុវត្ថិភាព និងសុខភាពការងាររបស់កម្មករនិយោជិត និងដំណើរការអាជីវកម្ម សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ។

ទន្ទឹមនឹងនេះ លោករដ្ឋលេខាធិការបានអំពាវនាវដល់និយោជក ម្ចាស់រោងចក្រ សហគ្រាស ទាំងអស់ត្រូវអនុវត្តនូវវិធានការបង្ការទប់ស្កាត់ឧបទ្ទវហេតុអគ្គិភ័យ ដូចខាងក្រោម៖
ទី១. អនុវត្តតាមស្តង់ដារអគ្គិភ័យដែលកំណត់ដោយអាជ្ញាធរមានសមត្ថកិច្ច
ទី២. បំពាក់ប្រព័ន្ធផ្តល់សញ្ញាអគ្គិភ័យ (fire alarm) និងប្រព័ន្ធផ្សេងៗដែលអាចដឹងពីភ្លើងឆេះបាន
ទី៣. ដំឡើងឧបករណ៍ពន្លត់អគ្គិភ័យ (fire extinguisher) នៅតំបន់ដែលងាយរងការឆាបឆេះ
ទី៤. រៀបចំប្រព័ន្ធបាញ់ទឹក (sprinkler system) និងប្រព័ន្ធផ្សេងៗដែលអាចទប់ស្កាត់អគ្គិភ័យបានទាន់ពេលវេលា
ទី៥. ធ្វើត្រួតពិនិត្យជាប្រចាំលើខ្សែភ្លើង និងឧបករណ៍អគ្គិសនី ដើម្បីធានាថាឧបករណ៍អគ្គិសនីមានគុណភាពល្អ
ទី៦. បង្រៀនបុគ្គលិកអំពីវិធានការទប់ស្កាត់អគ្គិភ័យ និងវិធីប្រើឧបករណ៍ពន្លត់អគ្គិភ័យ
ទី៧. រៀបចំការអនុវត្តសកម្មភាពអន្តរាគមន៍ពេលមានអគ្គិភ័យ (fire drill) ជាប្រចាំ
ទី៨. រៀបចំសម្ភារៈដែលងាយឆាបឆេះទុកនៅកន្លែងដែលមានសុវត្ថិភាព
ទី៩. ធានាថាមានផ្លូវចេញឆាប់រហ័សនៅតំបន់ផ្សេងៗក្នុងរោងចក្រ សហគ្រាសសម្រាប់ការបញ្ចេញបុគ្គលិកពេលមានគ្រោះអគ្គិភ័យ
ទី១០. មានប្រព័ន្ធសំឡេងរោទ៍អគ្គិភ័យដើម្បីជូនដំណឹងឱ្យបុគ្គលិកចាកចេញឱ្យទាន់ពេល។

លោករដ្ឋលេខាធិការ ក៏បានក្រើនរំលឹកសាជាថ្មីដល់កម្មករនិយោជិតត្រូវចូលរួមអនុវត្ត ដូចជា មិនត្រូវប៉ះពាល់ខ្សែបណ្តាញអគ្គិសនីនាំឱ្យរងគ្រោះ និងមិនត្រូវដោតឧបករណ៍ច្រើនពេកក្នុងឧបករណ៍ភ្លើងតែមួយ ពិនិត្យ និងថែរក្សារបណ្តាញភ្លើងជាទៀងទាត់ ដើម្បីកុំឱ្យមានការរលុង ឬខូចខាត បិទឧបករណ៍អគ្គិសនីក្រោយពេលប្រើប្រាស់ និងមិនទុកឱ្យម៉ាស៊ីនដំណើរការដោយគ្មានការត្រួតពិនិត្យ, រក្សាទុកសារធាតុផ្ទុះ ឬឆេះឆាបឱ្យបានត្រឹមត្រូវ និងនៅក្នុងកន្លែងមានសុវត្ថិភាព, ត្រូវរៀនវិធីប្រើឧបករណ៍បាញ់ពន្លត់អគ្គីភ័យ, សម្អាតធូលី ឬសំណល់សារធាតុងាយឆេះជាទៀងទាត់, គ្រប់គ្រងផ្លូវចេញចូលឱ្យមានភាពងាយស្រួលក្នុងករណីមានហានិភ័យ, រៀនអំពីផែនការចេញឆាប់រហ័សក្នុងករណីមានអគ្គិភ័យ។ ក្នុងករណី មានការចាប់អារម្មណ៍ថាមានអ្វីមិនប្រក្រតី ដូចជា ធូលីច្រើន, ក្លិនឆ្អើរ, ឧបករណ៍អគ្គិសនីខូចជាដើម ត្រូវរាយការណ៍ទៅអ្នកគ្រប់គ្រងភ្លាមៗ និងចូលរួមចំណែកក្នុងការទប់ស្កាត់អគ្គិភ័យដោយការពារតាមស្តង់ដារសុវត្ថិភាព៕



-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
ព័ត៌មានជាតិ២ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៤ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


