Connect with us

សន្តិសុខសង្គម

ម្ចាស់​ប្រេន​សម្រស់ធារ៉ា ត្រូវ​សមត្ថកិច្ច​ឃុំខ្លួន ពាក់ព័ន្ធ​ការ​កែច្នៃ​គ្រឿង​សំអាង​គ្មាន​ច្បាប់​អនុញ្ញាត

បានផុស

នៅ

ពោធិ៍សាត់ ៖ កម្លាំង​សមត្ថកិច្ច​នៃ​ស្នងការដ្ឋាននគរបាលខេត្ដពោធិ៍សាត់ បាន​ឃាត់​ខ្លួន​លោកស្រី ជួន សុធារ៉ា ម្ចាស់​ក្រុមហ៊ុនសម្រស់ធារ៉ា ធីឌី សប ខលមេ ឯ.ក កាលពីថ្ងៃ​ទី១៣ ខែមីនា ឆ្នាំ២០២៥ រួចបញ្ជូនមកកាន់តុលាការខេត្តពោធិ៍សាត់នៅ​ថ្ងៃ​នេះ រួច​ឃុំ​ខ្លួន​ជាបណ្ដោះអាសន្ន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការចុះបង្ក្រាបនេះ មិនមែនជាលើកទី១ទេ កន្លង​មក​នៅ​ខេត្ត​ស្វាយរៀងធ្លាប់បាន​ចុះ​បង្ក្រាប និង​បិទ​ទី​តាំង​ឃ្លាំង​ផលិត​គ្រឿង​សំអាង​សម្រស់ធារ៉ា ម្ដងរួចមកហើយ ប៉ុន្តែ​ក្រុមហ៊ុននៅ​បន្ដចែកចាយគ្មានច្បាប់អនុញ្ញាតលើទីផ្សារ។

ជាក់ស្ដែង នៅ​ខេត្តពោធិ៍សាត់​ឯណោះ​វិញ ថ្មីៗនេះ​សមត្ថកិច្ចបានចុះបង្ក្រាប ជាមួយមន្ត្រីជំនាញ ហើយ​បាន​រក​ឃើញ​ថា ផលិតផល​ទាំង​នោះ​ផលិត​ដោយ​គ្មាន​ស្ដង់ដារ​បច្ចេកទេស និង​គ្មាន​ច្បាប់​អនុញ្ញាត​ត្រឹមត្រូវ។

បច្ចុប្បន្នតំណាងអយ្យការអមសាលាដំបូងខេត្ដពោធិ៍សាត់ បាន​ឃុំ​ខ្លួន​លោកស្រី ជួន សុធារ៉ា ម្ចាស់ក្រុមហ៊ុនសម្រស់ធារ៉ា ជា​បណ្ដោះអាសន្ន និងបន្ដចាត់ការតាមនីតិវិធីច្បាប់។

សូមរំលឹក​ថា កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤ មន្ត្រីសមត្ថកិច្ច និង មន្ត្រី ជំនាញ សុខាភិបាលខេត្តពោធិ៍សាត់ បានចុះត្រួតពិនិត្យ ទីតាំងស្តុកផលិតផលមួយចំនួនរបស់ក្រុមហ៊ុន សម្រស់ធារ៉ា ដោយការ​ផលិតផលទាំងអស់នោះ សុទ្ធសឹងតែជាផលិតផល ដែលផលិត និង វេចខ្ចប់ដោយគ្មានច្បាប់អនុញ្ញាត។ កន្លង​មកនេះ កម្លាំង​សមត្ថកិច្ច​នៅខេត្តពោធិ៍សាត់​ក៏​ធ្លាប់​ចាប់​និង អប់រំម្តងរួចមកហើយ មិន​តែ​ប៉ុណ្ណោះ​ខាងក្រុមហ៊ុននៅ​តែ​បន្ត​ធ្វើ​សកម្មភាព ដដែល។

​សមត្ថកិច្ច​ បាន​ចុះឆែកឆេរ រកឃើញថា ក្រុមហ៊ុនសម្រស់ធារ៉ា នេះបានធ្វើការផលិតដោយដៃ ប្រើប្រាស់ម៉ាស៊ីនកិនទឹកក្រឡុក ប្រើប្រាស់នូវសារធាតុគីមី ផ្សេងៗតាមតែអំពើចិត្ត ធ្វើឱ្យប៉ះពាល់សុខភាពធ្ងន់ធ្ងរ​ដល់​អ្នកប្រើប្រាស់។ មិនតែប៉ុណ្ណោះ ក្រុមហ៊ុនសម្រស់ធារ៉ានេះមិនបាន ឆ្លងកាត់ពីក្រសួងពាក់ព័ន្ធ​ណាទាំងអស់ ដើម្បី​លាយ​ផលិតផល របស់ខ្លួន និង ធ្វើ​ការ​វេចខ្ចប់​បិត​តែ​យីហោ​របស់ខ្លួន​លួច​លាក់​លក់​ចែកចាយ​នៅ​លើ​បណ្ដា​ទី​ផ្សារ​តាម​រាជធានី ខេត្ត បាន​យ៉ាង​ងាយ​ស្រួល​ដោយ​មិន​ខ្លាច ញញើត ជាមួយសមត្ថកិច្ចជំនាញដែលពាក់ព័ន្ធនោះឡើយ។

សមត្ថកិច្ចពាក់ព័ន្ធនិងមន្ត្រីជំនាញបានផ្ដាំផ្ញើ ដល់​បងប្អូនអាជីវករ​លក់គ្រឿងសំអាងទាំងអស់ សូម​បញ្ឈប់ជាបន្ទាន់ ចំពោះការចែកចាយបន្តនូវផលិតផលទាំងឡាយ ណា​ដែល​ម្ចាស់​ក្រុមហ៊ុនមិន​បាន​បង្ហាញ​ពីឯកសារផ្លូវច្បាប់​គ្រប់​គ្រាន់ កុំ​សហការណ៍​លក់ ឬ ចែកចាយ ព្រោះសុទ្ធសឹង ជាបទល្មើស ក្នុង​ករណីមានការសង្ស័យ ឬ មិនមានភាព​ច្បាស់លាស់ បងប្អូនអាចរាយការណ៍មកកាន់សមត្ថកិច្ច ក៏ដូចជាមន្រ្តីជំនាញដើម្បីចុះត្រួតពិនិត្យ នេះ​ជា​ការ​ចូលរួម គោរពច្បាប់ និង​លើកស្ទួយ​សុខុមាលភាព​ដល់​អ្នក​ប្រើប្រាស់ និង​ប្រជាពលរដ្ឋខ្មែរយើងទាំងអស់គ្នា។

ករណីខាងលើបើតាមសមត្ថកិច្ចជំនាញ​ផ្នែក​ប្រឆាំង​បទ​ល្មើស​សេដ្ឋកិច្ច​ឱ្យដឹងថា ជនសង្ស័យខាងលើ ត្រូវបានតុលាការខេត្តពោធិ៍សាត់ ចាប់​ពី​ខេត្តកោះកុង តាម​បណ្ដឹង​ពី​ជនរងគ្រោះ ​បញ្ជូន​បន្ត​មក​ខេត្តពោធិ៍សាត់ ដើម្បី​បន្ត​នីតិវិធី លុះ​ដល់​ល្ងាច ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥ បញ្ជូន​ចូល​ព័ន្ធ​នាគារ​ខេត្តពោធិ៍សាត់​ជា​បណ្ដោះអាសន្ន​តែម្ដង៕

ដោយ ៖ លាន គ្រន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រសួងការងារ រង់​ចាំការ​ផ្តល់​ព័ត៌មាន​លម្អិត​ពី​អង្គការ​សង់ត្រាល់​លើ​ទិន្នន័យ​ដែល​ថា​ពលរដ្ឋ​ខ្មែរ​៤៨នាក់ ចាញ់​បោក​ក្រុម​មេខ្យល់

ម៉ៅ សុផាន់
ព័ត៌មានជាតិ៧ ម៉ោង មុន

កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ

ព័ត៌មានជាតិ៨ ម៉ោង មុន

អាជ្ញាធរ​សង្កាត់​ចោមចៅទី​១ ដាក់អេស្កាវទ័រស្តារប្រឡាយលូ​មេ​មួយ​ខ្សែ​ ដែល​ពោរពេញ​ទៅ​ដោយ​សំរាម

សេចក្ដីជូនដំណឹង៨ ម៉ោង មុន

ថវិកាសរុប ២០០០ លានរៀលនិងអង្ករ ១០០តោន អ្នកឧកញ៉ា ឡេង ណាវ៉ាត្រាតំណាងឱ្យទីប្រឹក្សា អនុប្រធាន ប្រធានក្រុម និង សមាជិកទាំងអស់ នៃ យុវជនបូជាការពារយុត្តិធម៌ ឧបត្ថម្ភដល់កងទ័ពជួរមុខនៅព្រំដែន

ព័ត៌មានជាតិ៩ ម៉ោង មុន

វិទ្យាស្ថាន​ពហុបច្ចេកទេសខេត្តកំពង់ធំ ផ្ដល់​អាហារូបករណ៍​ជំនាញធុរកិច្ចភេសជ្ជៈ​៣០កន្លែង ដល់​យុវជន​ក្រីក្រ និង​ឧបត្ថម្ភ​ប្រាក់ប្រចាំខែ

ម៉ៅ សុផាន់
ព័ត៌មានជាតិ៧ ម៉ោង មុន

កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ

ព័ត៌មានជាតិ១៧ ម៉ោង មុន

អាជ្ញាធរ​ខេត្តព្រះវិហារជម្លៀសពលរដ្ឋពី​តំបន់​ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព

សន្តិសុខសង្គម១១ ម៉ោង មុន

សមត្ថកិច្ច​ចុះ​បង្ក្រាប​សង្វៀន​ជល់មាន់​មួយកន្លែង​ ឃាត់​ខ្លួន​មនុស្ស​បាន​១១នាក់

ព័ត៌មានជាតិ១៧ ម៉ោង មុន

សម្ដេចតេជោ ព្រមានថា កម្ពុជាបានរៀបចំសំណាញ់មេឃរួចរាល់ សម្រាប់បាញ់យន្តហោះចម្បាំងដែលឈ្លានពាន

សន្តិសុខសង្គម១៧ ម៉ោង មុន

ស្នងការខេត្តតាកែវសន្យាថានឹងចុះចេញពីតំណែង បើទប់ស្កាត់រថយន្ដដឹកទំនិញសំពីងសំពោងមិនបាន​តាមការណែនាំរបស់អភិបាលខេត្ត

Sokha Hotels

ព័ត៌មានពេញនិយម